អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

បរទេស៖ ខណៈពេលវិបត្តិថាមពលនៅតែអូសបន្លាយដោយសារបញ្ហាសង្គ្រាមភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា វិស័យថាមពលក្រៅឆ្នេរសមុទ្ររបស់វៀតណាមហាក់កំពុងមានភាពទាក់ទាញការចាប់អារម្មណ៍ និងការប្រជែងគ្នាវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុន អាមេរិក និងរុស្ស៊ី ស្របពេលដែលគម្រោងនៃតម្រូវការប្រេង និងឧស្ម័នកំពុងមានការកើនឡើង នេះបើយោងតាមសារព័ត៌មាន Nikkei Asia ។

បច្ចុប្បន្ន វិបត្តិថាមពលនៅតែជាក្ដីបារម្ភ ក្រោមភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា ដែលវាកាន់តែជំរុញឱ្យមានប្រភពថាមពលផ្សេងជំនួស។ នៅក្នុងក្ដីកង្វល់មួយនេះ អ្នកវិភាគឧស្សាហកម្មបានគូសបញ្ជាក់ថា ហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបានជំរុញឱ្យបណ្តាប្រទេស និងក្រុមហ៊ុននានារៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលរបស់ខ្លួនឱ្យមានភាពចម្រុះជាងមុន។ ជាក់ស្ដែង ឥឡូវនេះ ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី បាន​ និងកំពុងប្រជែងគ្នាយ៉ាងសកម្ម ដើម្បីអាចទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រ ជាទីជង្រុកប្រភពថាមពល រួមមានទាំងប្រេង និងឧស្ម័ន ដែលមានផលចំណេញខ្ពស់ ស្របពេលដែលរដ្ឋាភិបាលវៀតណាមក៏កំពុងជំរុញឱ្យមានរលកនៃការវិនិយោគថ្មីៗពីបរទេស បន្តពា់ពីទិន្នផលពីអណ្តូងប្រេង និងឧស្ម័នចាស់ៗជាច្រើនទីតាំងបានធ្លាក់ចុះជាលំដាប់។

ជាមួយនឹងគោលបំណងនៃការភ្ជាប់ខ្លួននៅក្នុងឧស្សាហកម្មថាមពលជាមួយវៀតណាមពីមហាអំណាចសេដ្ឋកិច្ចទាំង៣ប្រទេសដូចបានបង្ហើបខាងលើនេះ ត្រូវបានគេដឹងថា គម្រោងថ្មីទាំងនោះមានដូចជា គម្រោង Lac Da Vang វិនិយោគដោយក្រុមហ៊ុនអាមេរិក ដែលមានឈ្មោះ Murphy Oil និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Group, គម្រោង Ca Voi Xanh វិនិយោគដោយក្រុមហ៊ុនអាមេរិក ExxonMobil, និងគម្រោង Block B វិនិយោគដោយក្រុមហ៊ុនជប៉ុន Mitsui។ បន្ថែមពីនេះ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Zarubezhneft ដែលបានប្រតិបត្តិការនៅវៀតណាមជាង ៤០ ឆ្នាំរួចមកហើយនោះ ទើបតែទទួលបានការគាំទ្រពីរដ្ឋាភិបាលវៀតណាមក្នុងការបន្តរុករក និងចុះកិច្ចសន្យាលើទីតាំងថ្មីៗបន្ថែមទៀត។ ការស្ទុះឡើងនៃសកម្មភាពរុករក និងអភិវឌ្ឍន៍ថ្មីៗទាំងនេះ ធ្វើឱ្យបណ្តាក្រុមហ៊ុនអន្តរជាតិទាំងនោះប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីដណ្តើមភាពទាក់ទាញយកបុគ្គលិក និងវិស្វករដែលមានជំនាញមកធ្វើការឱ្យពួកគេ ដោយក្រុមហ៊ុនអាមេរិកហ៊ានផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ដើម្បីទាញយកអ្នកមានបទពិសោធន៍។

ដោយឡែក សម្រាប់រដ្ឋាភិបាលវៀតណាមវិញ ការអភិវឌ្ឍប្រភពថាមពលក្រៅតំបន់ឆ្នេរសមុទ្រ គឺជាអាទិភាពយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខថាមពល និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ជាក់ស្តែង Sao Vang-Dai Nguyet គឺជាគម្រោងអភិវឌ្ឍន៍អណ្តូងឧស្ម័នធម្មជាតិ និងប្រេងដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្លុកលេខ 05-1b និង 05-1c នៃអាង Nam Con Son Basin ក្នុងសមុទ្រចិនខាងត្បូង មានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រពីឆ្នេរសមុទ្រវៀតណាម។ តំបន់នេះត្រូវបានចាត់ទុកក្នុងចំណោមទីតាំងដែលមានទុនបម្រុងថាមពលច្រើនបំផុតមួយនៅអាស៊ីអាគ្នេយ៍។ Sao Vang-Dai Nguyet ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនជប៉ុន Idemitsu Kosan ជាមួយនឹងទុនវិនិយោគលើការសាងសង់ជាង ១០០ ពាន់លានយ៉េន (ប្រមាណ ៦៣២ លានដុល្លារ)។ ក្រុមហ៊ុនជប៉ុនមួយនេះបានសាងសង់ស្ថានីយដ៏ធំមួយនៅកណ្តាលសមុទ្រសម្រាប់ប្រមូល និងសម្អាតឧស្ម័នធម្មជាតិ មុននឹងបញ្ជូនទៅប្រើប្រាស់នៅលើគោក។

ជាការកត់សម្គាល់ ចាប់តាំងពីចាប់ផ្តើមផលិតកម្មក្នុងឆ្នាំ២០២០ អណ្តូងក្រោមបាតសមុទ្រចំនួន ៧ ត្រូវបានបូមទាញយកឧស្ម័នប្រមាណ ៤ លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយទីតាំងនេះនៅតែអាចបន្ថែមអណ្តូងខួងចំនួន ៥ ទៀតនាពេលអនាគត។ ការខួងអណ្តូងនីមួយៗចូលទៅក្នុងជម្រៅជាច្រើនពាន់ម៉ែត្រ និងត្រូវចំណាយថវិកាលើសពី ១០ ពាន់លានយ៉េន បើទោះបីជាអត្រាជោគជ័យមានត្រឹមតែ ៣ ក្នុងចំណោម ១០ អណ្តូងក៏ដោយ។ ក្រៅពីផលិតឧស្ម័នដឹកតាមបំពង់ក្រោមសមុទ្រ ទីតាំងមួយនេះក៏ត្រូវបានប្រើប្រាស់សម្រាប់ផលិតប្រេងឆៅប្រភេទស្រាល condensates ដោយបានជួយទ្រទ្រង់ប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងរបស់វៀតណាមក្នុងអំឡុងពេលវិបត្តិថាមពលនៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ដែរថា ប្រេង Condensate មានដង់ស៊ីតេទាប និងស្រាលខ្លាំង ។ នៅពេលស្ថិតនៅក្រោមដីដែលមានសីតុណ្ហភាព និងសម្ពាធខ្ពស់ វាមានទម្រង់ជាឧស្ម័ន ប៉ុន្តែនៅពេលដែលគេបូមវាឡើងមកលើផ្ទៃដី សីតុណ្ហភាព និងសម្ពាធធ្លាក់ចុះ នោះវានឹងកកក្លាយទៅជាប្រេង។

អ្នកជំនាញបានលើកឡើងថា បើទោះជាទីតាំងបូមឧស្ម័ននេះនៅឆ្ងាយដាច់ស្រយាលក៏ដោយ វាបានក្លាយជាតំបន់ប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុករវាងមហាអំណាច ដូចជា ចិន អាមេរិក និងជប៉ុន។ មូលហេតុ គឺដោយសារតែវាស្ថិតនៅក្បែរ «ខ្សែបន្ទាត់ ៩ កង់» ដែលជាដែនទឹកសមុទ្រចិនខាងត្បូង ហើយត្រូវទាមទារយកតែម្នាក់ឯងដោយភាគីចិន។

សូមបញ្ជាក់ថា បើតាម លោក Jamie McPherson ប្រធានផ្នែកប្រតិបត្តិការនៅទីតាំង Sao Vang-Dai Nguyet បានឱ្យដឹងថា ជាទូទៅតែងមាននាវាគួរឱ្យសង្ស័យលេចមុខនៅជិតតំបន់អណ្តូងទាំង១០នោះស្ទើរតែរៀងរាល់ថ្ងៃ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​រុញ​តម្លៃ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​) ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ ​កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​)​ ​ពិភពលោក​ ​ដោយ​រំខាន​ដល់​ការ​ដឹកជញ្ជូន​ ​និង​បង្ក​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់ រហូត​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​កើនឡើង​ប្រមាណ ​៥០ ​ភាគរយ ​និង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ

អ្នក​ជំនាញ​៖​ ​កិច្ច​ប្រជុំ​​ CLMV ​នឹង​បើក​ឱកាស​ពាណិជ្ជកម្ម ​និង​ទាក់ទាញ​វិនិយោគ​ថ្មី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​រំពឹង​ថា​ ​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​)​ ​លើក​ទី​១២​ ​នៅ​ប្រទេស​វៀតណាម ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ តាមរយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​

ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ចិនប្រកាសពីសិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការចាំបាច់នានា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវពន្ធគយថ្មី ដែលអាចធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ

បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន

វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/11/2026

ទោះបីជា​ស្ថានភាពសំណង់ និងអចលនទ្រព្យ​នៅតែជួបបញ្ហា​ ប៉ុន្តែវិស័យសំណង់​នៅតែបន្តផ្ដល់​ឱកាសងារងារ និងជា​ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាព​ពលរដ្ឋ

តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។