បរទេស៖ សង្គ្រាមពាណិជ្ជកម្មរបស់ចិន និងអាមេរិកនៅតែមិនទាន់អាចឈានទៅរកដំណោះស្រាយរួមគ្នាបានល្អប្រសើរនៅឡើយខណៈដែលអាមេរិកនៅតែប្រកាន់ជំហចោទប្រកាន់ចិនទៅលើបញ្ហាជាច្រើន រួមទាំងបញ្ហាសិទ្ធិមនុស្ស និងបញ្ហាសន្តិសុខផងដែរក្រៅតែពីបញ្ហាពាណិជ្ជកម្ម។

អាមេរិកខ្លួនឯងក៏ធ្លាប់បានប្រកាសជាសាធារណៈពីក្តីបារម្ភធំបំផុតរបស់ខ្លួននៅពេលនេះគឺជាការកើនឡើងនៃឥទ្ធិពលចិននៅក្នុងបណ្តាប្រទេសនានា ហើយជម្លោះមួយនេះ បានចាប់ផ្តើមតាំងតែពីនៅក្នុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។
កាលពីឆ្នាំ២០១៨ លោក Trump បានចាប់ផ្តើមបង្កើតបញ្ហាពាណិជ្ជកម្មឡើងតាមរយៈការដាក់សម្ពាធតាមរយៈការតម្លើងពន្ធទៅលើផលិតផលជាច្រើនរបស់ចិននិងបានទាមទារឲ្យមានការបញ្ចប់ទៅនៃការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាជាច្រើននៅក្នុងប្រទេសអាមេរិក ឬជម្រើសក្នុងការលក់ហ៊ុនទាំងអស់មកឲ្យក្រុមហ៊ុនរបស់អាមេរិកជំនួសវិញ។
ជម្លោះពាណិជ្ជកម្មត្រូវបានអ្នកជំនាញមើលឃើញបានបណ្តាលឲ្យមានផលប៉ះពាល់ទៅលើភាគីទាំងសងខាង ប៉ុន្តែក្នុងនោះអាមេរិកគឺជាអ្នកខាតបង់ច្រើនជាង ជាពិសេសអំឡុងពេលរាតត្បាតនៃកូវីដបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា សេដ្ឋកិច្ចចិនមានកម្លាំងខ្លាំងប៉ុណ្ណា ដែលខ្លួនបានជាប់ឈ្មោះជាប្រទេសមហាអំណាចសេដ្ឋកិច្ចតែមួយគត់ដែលមានកំណើនវិជ្ជមានសម្រាប់ឆ្នាំ២០២០។

ជាមតិលើកឡើងដោយអ្នកជំនាញគោលនយោបាយការបរទេសម្នាក់របស់សកលវិទ្យាល័យ Havard គឺលោកសាស្ត្រាចារ្យ Stephen Walt កាលពីចុងខែមិថុនាកន្លងទៅនេះបានបញ្ជាក់ថា អ្នកជំនាញគោលនយោបាយបរទេសជាច្រើនរបស់សអាមេរិកបូករួមទាំងលោកផងដែរ ពិតជាមានក្តីបារម្ភខ្លាំងអំពីការកើនឡើងនៃឥទ្ធិពលរបស់ចិន។ តើអាមេរិកនឹងអាចធ្វើដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពដោយរបៀបណា ខណៈដែលខ្លួនកំពុងរវល់តែរឿងធ្វើសង្គ្រាមជាច្រើនឆ្នាំមកហើយដែលផ្ទុយពីចិនមិនបានចូលរួមនៅក្នុងសង្គ្រាមណាមួយនៅឡើយ ហើយក៏កំពុងតែបង្កើនទ្រព្យធន ជាពិសេសឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ ទាំងនៅប៉ែកអាហ្វ្រិក អាស៊ី ឬសូម្បីតែនៅអឺរ៉ុបមួយចំនួនផងនោះ។
កាលពីខែមេសាកន្លងមកនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden ធ្លាប់បានប្រកាសហើយថានឹងដកទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្គានីស្ថានឲ្យបានទាំងអស់នៅត្រឹមថ្ងៃទី១១ ខែកញ្ញា ប៉ុន្តែវត្តមានរបស់យោធាអាមេរិកនៅក្រៅប្រទេសគឺនៅតែមានចំនួនច្រើនស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក ឬប្រហែលជា ៨០០មូលដ្ឋានទ័ពនៅក្នុងប្រទេសចំនួន ៧០ ។
ខុសពីចិនដែលទោះបីជាមានឈ្មោះជាមហាយក្សមានចំនួនយោធាច្រើនបំផុតលើពិភពលោក ២.៨ លាននាក់ក្តី ប៉ុន្តែមកដល់ពេលនេះមូលដ្ឋានទ័ពនៅក្រៅប្រទេសរបស់ខ្លួនមានតែមួយគត់នៅលើលោកគឺនៅក្នុងប្រទេស Djibouti និងក៏ជាមូលដ្ឋានដំបូងបំផុតរបស់ប្រទេសចិនផងដែរ។
គោលនយោបាយការបរទេសដែលមានភាពចាំបាច់បំផុត និងកំពុងតែមមាញឹកបំផុតរបស់ចិននៅពេលនេះគឺគម្រោងការផ្លូវសូត្រ (One Belt, One Road)ដែលនឹងតភ្ជាប់រវាងប្រទេសចំនួនដល់ទៅ ៦០ ចាប់រាប់ពីអាស៊ីរហូតទៅដល់អឺរ៉ុប អូសេអានី និងអាហ្វ្រិកខាងកើតផង ដែលអាចមានតម្លៃចំណាយចន្លោះពី ៤ ទៅ ៨ ទ្រីលានដុល្លារ ត្រូវបានគេមើលឃើញថានៅពេលចប់រួចរាល់វានឹងធ្វើឲ្យចិនកាន់តែមានឥទ្ធិពលសេដ្ឋកិច្ចខ្លាំងបន្ថែមទៀត។
លើសពីនេះបើនិយាយពីទ្រព្យសម្បត្តិ និងប្រភពចំណូលរបស់ចិនវិញក៏កាន់តែមានការកើនឡើងឥតឈប់ឈរក្នុងនាមជាប្រទេសរោងចក្រនៃពិភពលោក ហើយបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិរបស់ពិភពលោកដែលបានចេញផ្សាយដោយក្រុមហ៊ុន Credit Suisse សម្រាប់លេខទី ១២ នៅឆ្នាំនេះបានបញ្ជាក់ថាចំនួននៃមហាសេដ្ឋីខ្ទង់លានដុល្លាររបស់ប្រទេសចិននឹងមានការកើនឡើងលឿនជាងអាមេរិកក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
របាយការណ៍នេះក៏បានបង្ហាញដែរថា ចំនួនសេដ្ឋីប្រាក់លានដុល្លាររបស់ចិននឹងកើនឡើងក្នុងអត្រាដល់ទៅ ៩៣.៧ ភាគរយ ឬប្រមាណជាង ១០.17 លាននាក់គិតត្រឹមឆ្នាំ២០២៥ ធៀបទៅនឹងអាមេរិកដែលនឹងអាចទទួលបានកំណើនត្រឹមតែ ២៧.៨ ភាគរយទៅដល់ ២៨.០៦ លាននាក់ត្រឹមឆ្នាំ២០២១ ដូចគ្នា។
ដូចនេះ វានឹងមិនខុសពីការវិភាគរបស់អ្នកជំនាញសេដ្ឋកិច្ចមួយចំនួននោះទេថា ចិននឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចជំនួសអាមេរិកក្នុងពេលខាងមុខដោយសារតែអាមេរិកបានប្រើប្រាស់ឥទ្ធិពលដែលខ្លួនមានភាគច្រើនទៅធ្វើកិច្ចការងារដែលបានផ្តល់ផលប្រយោជន៍តិចតួច ឬអាចនិយាយថាទទួលបានប្រាក់ចំណេញតិចជាងអ្វីដែលចិនកំពុងតែធ្វើនាពេលបច្ចុប្បន្ន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/03/2026
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង
ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 12/03/2026
ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហាប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់
អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈប្រេងនៅទីផ្សារសកលស្រុតថ្លៃបន្តិចមកវិញ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល
ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/03/2026
ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់
SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content