ជ័យជំនះលោក Trump នឹងក្លាយជាដំណឹងដ៏គួរឲ្យរីករាយសម្រាប់ក្រុមអ្នកកាន់លុយគ្រីបតូ ខណៈសេដ្ឋីកម្រិតលានដុល្លារកើនឡើងទ្វេដង

បរទេស ៖ តម្លៃលុយគ្រីបតូបានធ្លាក់ចុះគួរឲ្យកត់សំគាល់កាលពីពាក់កណ្តាលឆ្នា២០២៤កន្លងមក ក្រោយពេលដែលទីផ្សារបានបន្តហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេលជិត១ទសវត្សរ៍ចុងក្រោយនេះ និងកំពុងធ្វើឲ្យមានភាពមិនច្បាស់លាស់ចំពោះក្រុមអ្នកវិនិយោគទៅលើលុយអេឡិកត្រូនិកមួយនេះ។

ប្រទេសភាគច្រើននៅលើពិភពលោកនៅតែមិនទាន់ទទួលស្គាល់ និងមានទំនុកចិត្តខ្លាំងចំពោះលុយឌីជីថលគ្រីបតូនៅឡើយ ដែលបានធ្វើឲ្យក្រុមអ្នកវិនិយោគ និងក្រុមអ្នកមានលុយគ្រីបតូកាន់នៅក្នុងដៃហាក់មិនទាន់មានជំនឿចិត្តក្នុងការចាយវាយ ឬវិនិយោគបន្ថែមឲ្យកាន់តែទូលំទូលាយនៅឡើយដែរ។ យ៉ាងណាក្តី នៅសប្តាហ៍នេះ បេក្ខភាពប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមកបង្ហើបប្រាប់អំពីផែនការដ៏មហិច្ឆិតារបស់លោកចំពោះទីផ្សារលុយគ្រីបតូ ហើយវានឹងក្លាយទៅជាដំណឹងដ៏គួរឲ្យរីករាយបំផុតសម្រាប់ក្រុមអ្នកវិនិយោគ ក៏ដូចជាក្រុមអ្នកដែលកាន់លុយគ្រីបតូផងដែរ។

តាមរយៈសារសម្លេងមួយដែលត្រូវបានបង្ហាញលើបណ្តាញសង្គម X អតីតប្រធានាធិបតីអាមេរិករូបនេះបានប្រកាសអំពីការគាំទ្រយ៉ាងខ្លាំងក្លាចំពោះទីផ្សារលុយគ្រីបតូដោយក្នុងនោះលោកសន្យាថានឹងរៀបចំឲ្យប្រទេសអាមេរិកអាចក្លាយទៅជាទីតាំងប្រមូលផ្តុំដ៏ធំមួយនៃលុយគ្រីបតូទាំងអស់ ឬ Cryptocurrency Capital។

លោកបានបញ្ជាក់ថា ៖

«ខ្ញុំសប្បាយចិត្តនឹងបង្ហើបប្រាប់អ្នកទាំងអស់គ្នាអំពីផែនការដែលធានាឲ្យសហរដ្ឋអាមេរិកនឹងក្លាយទៅជាទីស្នាក់ការកណ្តាលធំបំផុតក្នុងការចរាចរលុយគ្រីបតូបើទោះបីជាមានអ្នកណាព្យាយាមទាញយកអាជីវកម្មនេះចេញពីយើងក៏ដោយ»។

គួរបញ្ជាក់ថា លោក Trump គឺជាអ្នកជំនួញដ៏ជោគជ័យតាំងតែពីមុនពេលដែលគាត់ចូលប្រឡូកនយោបាយ ហើយវាក៏មិនមែនជារឿងថ្មីដែរសម្រាប់គាត់ក្នុងការប្រកាសគាំទ្រលើរូបិយវត្ថុឌីជីថលទាំងនោះ ដែលសូម្បីតែកូនប្រុសទាំង២ របស់លោក គឺលោក Donald Trump Jr. និង Eric Trump ក៏ទទួលបានការជ្រោមជ្រែងពីឪពុកក្នុងការបង្កើតក្រុមហ៊ុនរកស៊ីលើលុយគ្រីបតូផងដែរ ដែលគេស្គាល់ថា World Liberty Financial ឬជាប្រភេទវេទិកាដែលជួញដូរលុយគ្រីបតូជំនួសឲ្យការជួញដូរបែបបុរាណតាមរយៈប្រព័ន្ធធានាគារ decentralized finance (DeFi)។

យ៉ាងណាក្តី មិនដល់មួយថ្ងៃផងក្រោយការបង្ហោះសម្លេងដែលនិយាយអំពីផែនការ Cryptocurrency Capital នេះ ហើយគ្រុបឆាតតេលេឡេក្រាមរបស់ World Liberty Financial អាចមើលឃើញនូវការចូលរួមរបស់អ្នក subscribers ថ្មី និងអ្នកតាមដានផេកសរុបទាំងអស់ដល់ទៅជាង ៥៣០០០នាក់ភ្លាមៗ។

ដោយឡែក ព័ត៌មានមួយទៀតដែលត្រូវបានចេញផ្សាយដោយ The Crypto Wealth Report 2024 កាលពីសប្តាហ៍មុនដែរបានបង្ហាញថា ក្រុមអ្នកដែលមានកាន់កាប់លុយគ្រីបតូមានតម្លៃច្រើនជាង១លានដុល្លារនោះបានបន្តកើនឡើងដល់ទៅជិត២ដងក្នុងឆ្នាំ២០២៣ ដោយក្នុងនោះពាក់កណ្តាលគឺជាអ្នកវិនិយោគទៅលើលុយ Bitcoin។

របាយការណ៍ចេញពីប្រភពដដែលក៏បានបង្ហាញពីការកើនឡើងក្នុងអត្រាដល់ទៅ៨៩ភាគរយនៃតម្លៃទីផ្សារសរុបនៃទ្រព្យសកម្មលុយគ្រីបតូពី ១,២ទ្រីលានដុល្លារកាលពីឆ្នាំមុនមកដល់ ២,៣ទ្រីលានដុល្លារហើយក្នុងពេលបច្ចុប្បន្ននេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព