របកគំហើញ ៖ វិធីសាស្ត្រធ្វើកសិកម្មរបស់ដូនតា អាចជួយសន្សំសំចៃដល់ភពផែនដី

ការស្រាវជ្រាវ បញ្ហាបម្រែបម្រួលអាកាសធាតុបានក្លាយទៅជាប្រធានបទដ៏សំខាន់បំផុតសម្រាប់បណ្តាប្រទេសលើពិភពលោក ដើម្បីនាំគ្នាដោះស្រាយ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

តាមការសិក្សាបានបង្ហាញថា មានវិធីសាស្ត្រជាច្រើន ដែលពិភពលោកបាននាំគ្នាសម្រេចចិត្តក្នុងការអនុវត្តដើម្បីអាចកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុជាពិសេសការឡើងកំដៅនៃភពផែនដី ចំណែកឯធនធានធម្មជាតិក៏នឹងអាចត្រូវបានប្រើប្រាស់យ៉ាងសមស្រប និងសន្សំសំចៃផងដែរ ដូចជាការងាកមកបច្ចេកវិទ្យារថយន្តប្រើប្រាស់ថាមពលអគ្គសនី បច្ចេកវិទ្យាទាញយកថាមពលពីធម្មជាតិ ដើម្បីប្រើប្រាស់ក្នុងលក្ខណៈគ្រួសារជាដើម។

មួយក្នុងចំណោមវិធីសាស្ត្រខាងលើនេះ វាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា វិធីសាស្ត្រដែលបានជួយកាត់បន្ថយនូវផលប៉ះពាល់ដល់ភពផែនដី ក៏ដូចជាប៉ះពាល់ដល់ធនធានធម្មជាតិបានច្រើនបំផុតនោះ គឺវិធីនៃការធ្វើកសិកម្មតាមបែបបុព្វបុរសដូនតាដែលបន្សល់ទុកតាំងពីអតីតកាល។ ខាងក្រោមនេះគឺជាបច្ចេកទេស៤យ៉ាងដែលត្រូវបាន We Forum យកមកចុះផ្សាយ ដោយអះអាងថាជាបច្ចេកវិទ្យាកសិកម្មបែបបុរាណ ដែលអាចមានប្រសិទ្ធភាពក្នុងការជួយសន្សំសំចៃយ៉ាងខ្លាំងទៅដល់ភពផែនដី ជាពិសេសការកាត់បន្ថយនូវសម្ពាធកំដៅ៖

.ប្រើប្រាស់សត្វទាជំនួសឲ្យការបាញ់ថ្នាំសំលាប់សត្វល្អិត

នៅតំបន់មួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍បូករួមទាំងកម្ពុជាយើងផងដែរ សត្វទាត្រូវបានកសិករដាក់ឲ្យដើររកចំណីនៅវាលស្រែដែលច្រូតកាត់រួចរាល់ ពីព្រោះថាពួកវានឹងនាំគ្នាទៅស៊ីស្មៅ និងសត្វល្អិត ហើយជម្រុះលាមករបស់វានៅទីតាំងទាំងនោះ ដែលនឹងរលាយជ្រាបចូលក្នុងដី ក្លាយទៅជាជីដ៏មានជីជាតិសម្រាប់ដាំដុះទៅវិញ។ បច្ចេកទេសនេះ បានជួយកាត់បន្ថយក្នុងការប្រើប្រាស់ថ្នាំគីមីជាច្រើនតោនជារៀងរាល់ឆ្នាំ។

.កាត់បន្ថយការរីករាលដាលនៃវាលខ្សាច់រហោស្ថាន

នៅអាហ្វ្រិក មានវិធីសាស្ត្រមួយដែលត្រូវបានគេប្រើអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ដើម្បីអាចជួយឲ្យដំណាំរបស់ពួកគេនៅតែមានជីវិតនៅក្នុងអាកាសធាតុដ៏ក្តៅខ្លាំងបាននោះត្រូវបានហៅថា Zai ។ កសិករនាំគ្នាជីករណ្តៅប្រហែលជា​ ៣០សង់ទីម៉ែត្រលើដីដែលបែកក្រហែង ហើយចាក់បំពេញវិញជាមួយនឹងជីកំប៉ុស្តមុនពេលដែលដំណាំ និងដើមឈើនានាត្រូវបានដាក់ដាំ ហើយវិធីបានជួយឲ្យដំណាំដើមឈើរបស់ពួកគេអាចតស៊ូជាមួយនឹងអាកាសធាតុបានយ៉ាងល្អ

.Rammed Earth ដើម្បីសាងសង់លំនៅដ្ឋាន

ជាវិធីសាស្ត្របុរាណដែលយើងអាចមើលឃើញជាក់ស្តែង សូម្បីតែកំផែងរបស់ប្រទេសចិន។​ Rammed Earth មានភាពងាយស្រួល និងប្រើប្រាស់កម្លាំងមនុស្សតិច និងធនធានធម្មជាតិសុទ្ធសាធហើយមានតម្លៃធូរថ្លៃដោយការបញ្ចូលគ្នារវាងល្បាយដីឥដ្ឋ ដីស កំបោរ និងគ្រួសតូចៗ ហើយយកវាមកសាងសង់លំនៅដ្ឋានក៏បាន ធ្វើជាទីតាំងអគារបំពេញការងារក៏បាន ហើយវាអាចមានអាយុកាលច្រើនឆ្នាំលើសពីការរំពឹងទុក។

.ដុតព្រៃដើម្បីយកដីធ្វើកសិកម្ម

ក្រុមអ្នករស់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូនពីអតីតកាលបានប្រើប្រាស់បច្ចេកវិទ្យានេះដោយប្រុងប្រយ័ត្នបំផុតតាមរយៈការដុតព្រៃដែលមានកម្រិតហានិភ័យទាបដល់ការឆេះព្រៃទ្រង់ទ្រាយធំដើម្បីយកដីមកធ្វើដំណាំ។ វិធីនេះត្រូវបានអ្នកវិទ្យាសាស្ត្រមើលឃើញថាវាអាចជួយកាត់បន្ថយ និងគ្រប់គ្រងទៅដល់ហេតុការណ៍ឆេះព្រៃដោយធម្មជាតិផង និងដោយមនុស្សផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី