Apple ​សន្យា​បង្កើន​ការ​វិនិយោគ​​នៅ​ក្នុង​ប្រទេស​ចិន ចំពេលដែលជម្លោះពាណិជ្ជកម្មកំពុងតានតឹងខ្លាំង

បរទេស៖ យោងតាមប្រភពព័ត៌មានពី Al Jazeera បានរាយការណ៍ថា Apple ​បានសន្យា​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន ចំពេលដែលជម្លោះពាណិជ្ជកម្មរវាងទី​ក្រុង​វ៉ាស៊ីនតោន និងទី​ក្រុង​ប៉េកាំង​កាន់តែតានតឹង។

ក្រុមហ៊ុនអាម៉េរិកជាច្រើនកំពុងប្រយ័ត្នប្រយែងចំពោះទំនាក់ទំនងជាមួយចិន ដោយសារមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងប៉ះទង្គិចគ្នាជុំវិញបញ្ហាពន្ធគយ ប៉ុន្តែ Apple ដែលជាក្រុមហ៊ុនយក្សមួយរបស់អាម៉េរិកបានសន្យាវិនិយោគជាមួយនឹងប្រទេសចិន។ កាលពីថ្ងៃពុធ សប្ដាហ៍នេះ នាយកប្រតិបត្តិក្រុមហ៊ុន Tim Cook បានលើកឡើងថា ក្រុមហ៊ុនផលិត iPhone នឹងបន្តវិនិយោគនៅក្នុងប្រទេសចិន ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទំហំ​នៃ​ការ​វិនិយោគ​នោះ​ទេ។ គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធជាច្រើនលើក្រុមហ៊ុនបចេ្ចកវិទ្យាចិន ដោយសារព្រួយបារម្ភថា ពួកគេអាចបង្កើនសមត្ថភាពក្នុងវិស័យយោធាចិន។

ទីប្រឹក្សាកិច្ចការរដ្ឋាភិបាលម្នាក់នៅទីក្រុងសៀងហៃបានលើកឡើងថា ក្រុមហ៊ុនអាម៉េរិកមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការខឹងសម្បាររបស់សេតវិមាន ដែលអាចប៉ះពាល់ដល់ការរកស៊ីក្នុងស្រុករបស់ពួកគេ ប៉ុន្តែក៏មិនអាចដកខ្លួនចេញទាំងស្រុងពីប្រទេសចិនភ្លាមៗបានដែរ។

កាលពីខែសីហា ​​ឆ្នាំ២០២៥ កន្លងទៅនេះ Tim Cook ក៏បានសន្យាជាមួយនឹង Trump ដែរថា Apple នឹងវិនិយោគបន្ថែម ១០០ ពាន់លានដុល្លារដើម្បីបង្កើនការផលិតក្នុងស្រុក។ ជាមួយគ្នានេះ អ្នកវិភាគបានមើលឃើញថា ការនេះអាចជំរុញឲ្យ Apple ស្ថិតនៅជួរមុខក្នុងគោលនយោបាយរបស់ Trump ប៉ុន្តែក៏អាចក្លាយជាក្រុមហ៊ុនដែលស្ថិតក្នុងការរឹតបន្តឹងជាចម្បងផងដែរ។ លើសពីនេះ Apple ពឹងផ្អែកលើអ្នកផ្គត់ផ្គង់ និងរោងចក្រនៅក្នុងប្រទេសចិន ដោយភាគច្រើននៃ iPhone ត្រូវបានផ្គុំនៅទីនោះ ប៉ុន្តែការរឹតបន្តឹងពី Trump បានធ្វើឲ្យក្រុមហ៊ុនមួយនេះព្យាយាមផ្លាស់ប្តូរសមត្ថភាពផលិតមួយចំនួនទៅកាន់ប្រទេសឥណ្ឌាវិញ។ ជាក់ស្តែង ក្រុមហ៊ុនចិន Lens Technology គឺជាក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់សម្រាប់ Apple អស់រយៈពេល ១៩ ឆ្នាំមកហើយ។

រដ្ឋមន្ត្រីឧស្សាហកម្មចិន លោក Li Lecheng បានបង្ហាញពីក្ដីសង្ឃឹមថា Apple នឹងបន្តពង្រីកទីផ្សារនៅចិន និងធ្វើឱ្យរីកចម្រើនរួមគ្នា ហើយចិនក៏នៅបន្តជំរុញបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ក្រុមហ៊ុនបរទេសដូចគ្នា រួមទាំង Apple ផងដែរ។ ជាក់ស្ដែង នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ការផ្គត់ផ្គង់របស់ Apple នៅក្នុងប្រទេសចិនបានកើនឡើង ០​,៦% ធៀបនឹងឆ្នាំមុន ឬ កើនឡើងដល់ ១០,៣ លានគ្រឿង ហើយក្នុងនោះ ក៏មានការជំរុញដោយស៊េរី iPhone 17 ដែលទើបតែចេញថ្មីផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *