ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រកាសភាពជាដៃគូដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុ ដោយការដកប្រាក់កម្ចីដោយឥតគិតថ្លៃតាមរយៈទីភ្នាក់ងារទ្រូម៉ាន់នី

ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុបន្ថែមទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ភាពជាដៃគូនេះ នឹងអាចឱ្យអតិថិជនរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ មកទទួលយកប្រាក់កម្ចីពីភ្នាក់ងារទ្រូម៉ាន់នីដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ តាមរយៈការអនុញ្ញាតឱ្យអតិថិជនរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់ភ្នាក់ងារទ្រូម៉ាន់នី ក្រុមហ៊ុន ទ្រូម៉ាន់នី បាន និងកំពុងជួយលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុតាមរយៈការផ្តល់សេវាធនាគារដល់អ្នកដែលមិនប្រើសេវាធនាគារ ឬមិនទាន់មានសេវាធនាគារប្រើប្រាស់នៅកម្ពុជា។

តាមរយៈការចាប់ដៃគូរួមគ្នារវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ទ្រូម៉ាន់នី គឺដើម្បីធ្វើយ៉ាងណាឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន ដែលជួយឱ្យចំណេញពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា ៖

“ឥឡូវនេះអ្នកដែលមានប្រាក់កម្ចី អាចមកយកប្រាក់កម្ចីរបស់ពួកគេពីភ្នាក់ងារណាមួយរបស់ ទ្រូម៉ាន់នី នៅទូទាំងប្រទេស។ តាមរយៈការចាប់ដៃគូរួមគ្នារវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ទ្រូម៉ាន់នី គឺសង្ឃឹមថាផ្តល់សេវាកម្មចាំបាច់មួយដល់អ្នកដែលត្រូវការប្រាក់កម្ចីសម្រាប់តម្រូវការផ្ទាល់ខ្លួន និងពាណិជ្ជកម្ម”

បណ្ដាសាខារបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បច្ចុប្បន្នមានទីតាំងនៅរាជធានីភ្នំពេញ សាខាអង្គស្នួល សាខាតាខ្មៅ សាខាគងពិសី និងសាខាកំពង់ស្ពឺ ហើយសាខាចំនួនពីរទៀតត្រូវបានរំពឹងថា នឹងបើកនៅឆ្នាំ២០២៣ខាងមុខ។

ស្ថាបនិក និងអគ្គនាយិកាប្រតិបត្តិ លោកស្រី ឌិត នីតា បានមានប្រសាសន៍ថា ៖

“តាមរយៈការបង្កើតកិច្ចព្រមព្រៀងនេះជាមួយក្រុមហ៊ុនទ្រូម៉ាន់នី យើងសង្ឃឹមថានឹងធ្វើឱ្យប្រាក់កម្ចី និងការសងប្រាក់កម្ចីកាន់តែងាយស្រួលដល់អតិថិជនជាច្រើនរបស់យើង។ យើងក៏កំពុងព្យាយាមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថលដោយធានាថាប្រជាជនកម្ពុជាទូទាំងប្រទេស អាចទាញយកអត្ថប្រយោជន៍ពីសេវាហិរញ្ញវត្ថុ និងផលិតផលកម្ចី និងគំនិតផ្តួចផ្តើមផ្សេងទៀតរបស់យើង”

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះ បានចូលជាធរមាននៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២។

អំពីគ្រឹះស្ថាន ខេមា

គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ២០០៨ ដោយគ្រានោះ ខេមា គឺជាប្រតិបត្តិករឥណទានឯកជន ដែលផ្តល់សេវាឥណទានជូនប្រជាពលរដ្ឋកម្ពុជាក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល។ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១០  គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានសិទ្ធិពេញលេញក្នុងការផ្តល់ឥណទានជូនអតិថិជន។

គិតត្រឹមឆ្នាំ២០២២នេះ ខេមា មានការិយាល័យប្រតិបត្តិការចំនួន ៥ ដូចជា ៖ ការិយាល័យប្រតិបត្តិការភ្នំពេញ សាខាអង្គស្នួល សាខាតាខ្មៅ សាខាគងពិសី សាខាកំពង់ស្ពឺ និងសាខាពីរទៀតដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៣។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥ ០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ