ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ កម្ពុជាមានបណ្តាញទឹកស្អាតបម្រើដល់ប្រជាពលរដ្ឋជាង ១.៥៤លានគ្រួសារនៅទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងក្រុមហ៊ុនរៀបចំពិព័រណ៍អន្តរជាតិ បានបើក «សន្និសីទ និងពិព័រណ៍វិស័យទឹកស្អាតអន្តរជាតិលំដាប់លេខ១នៅកម្ពុជា» ចាប់ពីថ្ងៃទី១៤-១៦ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធក្នុងវិស័យទឹកស្អាតដើម្បីជំរុញការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងបរិយាបន្ន ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៦.១ ដែលកំណត់ថា ទាំងអស់គ្នាត្រូវទទួលបានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០។ ជាក់ស្ដែង គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ កម្ពុជាមានបណ្តាញទឹកស្អាតបម្រើដល់ប្រជាពលរដ្ឋជាង ១.៥៤ លានគ្រួសារនៅទូទាំងប្រទេស ដែលក្នុងនោះ ៣៦% នៃបរិមាណទឹកស្អាតត្រូវបានផលិតដោយប្រតិបត្តិករឯកជន។

ឯកឧត្តមបានលើកឡើងថា៖

«ទឹកស្អាត គឺជាមូលដ្ឋានគ្រឹះនៃសុខភាពសាធារណៈ សកម្មភាពសេដ្ឋកិច្ច និងកំណើនឧស្សាហកម្ម ហើយទឹកស្អាតត្រូវ​តែមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។ ខ្ញុំសូមជំរុញលើកទឹកចិត្តឱ្យប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតទាំងអស់ ពង្រឹងសមត្ថភាព កែលម្អគុណភាព និងអនុលោមតាមស្តង់ដារជាតិ ដើម្បីជួយដល់អាជីវកម្មខ្លួនឯងផង និងជួយប្រទេសជាតិយើងផង»។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចពីការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការពង្រីកសេវាទឹកស្អាត ព្រមទាំងបានក្រើនរំលឹកដល់ប្រតិបត្តិករទាំងអស់ឱ្យគោរពតាមស្តង់ដារគុណភាពទឹកស្អាតជាតិ និងសហការជិតស្និទ្ធជាមួយក្រសួង ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតនិយតករទឹកស្អាត តាមការចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានរាយការណ៍ថា ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករទឹកឯកជន និងអ្នកជំនាញអន្តរជាតិមកពីប្រមាណ ១០ ប្រទេស ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យា។ លោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការគាំទ្រកម្ពុជាឆ្ពោះទៅសម្រេចគោលដៅ ៦.១ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

លោកស្រី Haza Tukimin អ្នកគ្រប់គ្រងជាន់ខ្ពស់ព្រឹត្តិការណ៍ពិព័រណ៍ បានលើកឡើងថា ពិព័រណ៍នេះផ្តល់ជាវេទិកាដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ក្នុងការតាំងបង្ហាញផលិតផលដែលមាននវានុវត្តន៍ ចែករំលែកជំនាញ និងជំរុញភាពជាដៃគូដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាផ្គត់ផ្គង់ទឹកស្អាត និងនិរន្តរភាពនៅកម្ពុជា។

ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនជាង ១០០ នៅជុំវិញតំបន់ មកចូលរួមតាំងបង្ហាញដំណោះស្រាយ និងបច្ចេកវិទ្យាប្រព្រឹត្តិកម្ម និងផ្គត់ផ្គង់ទឹកស្អាតទំនើបៗ។ អង្គសន្និសីទក៏មានការធ្វើបទបង្ហាញបច្ចេកទេស ការកសាងបណ្តាញធុរកិច្ច និងការអនុវត្តផ្ទាល់បង្ហាញដំណោះស្រាយទឹកស្អាត ក្នុងគោលដៅគាំទ្រឱ្យប្រតិបត្តិករទឹកស្អាតអាចធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ កែលម្អគុណភាពសេវា និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *