តំបន់ជុំវិញ ​អគារ​ក្រសួង​រៀបចំដែនដីនគរូប​នីយកម្មនិងសំណង់​កំពុងទាក់ទាញ​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​ខ្ពស់​

ភ្នំពេញ ៖ តំបន់​ជុំវិញ អគារ​ទីស្ដីការ​ក្រសួង​រៀបចំដែន​ដី​នគរូប​នីយកម្ម​ និង​សំណង់ ​ប៉ែក​ខាងជើង​រាជធានី​ភ្នំ​ពេញ កំពុងតែមានភាពទាក់ទាញ ក្នុងការអភិវឌ្ឍ​លំនៅឋានតម្លៃខ្ពស់​សម្រាប់អ្នកចំណូល​ខ្ពស់ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ លំនៅឋានប្រណីត​ៗ​នៅតំបន់នោះ បានលេចរូបរាង​ឡើង​ជា​បន្តបន្ទាប់ និងមានមនុស្ស​ចូល​ទៅ​រស់​​នៅជា​បន្តបន្ទាប់​ផងដែរ ។

នៅជាប់​នឹង​ក្រសួង​រៀបចំដែនដីនគរូបនីយកម្ម​និងសំណង់​នាពេល​នេះ គេឃើញ​បុរីមួយ​ដែលអភិវឌ្ឍន៍​លំនៅឋានប្រណីត​និងបណ្ដុំទៅដោយ​អ្នកមានជីវភាពធូរធារស់នៅ គឺបុរី ហ្គ្រេន​ភ្នំពេញ ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​លំដាប់យក្ស​​ជីបម៉ុង​ទិញ​យកកំពុងតែពង្រីក​ខ្លួនជា​បន្តបន្ទាប់ និងមានបុរីជាច្រើន​បាននិងកំពុង​អភិវ​ឌ្ឍ​ន៍​យ៉ាង​មមាញឹក ។

នៅជុំវិញ​ទីស្ដីកា​រក្រសួង​រៀប​ចំដែនដីនគរូ​បនីយកម្ម និង​សំណង់នេះ​ដែរ គេឃើញមានការអភិវឌ្ឍ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ធថ្មី​ៗ​និងធំទូលាយ ហើយ​ក៏ឃើញថា​នៅមុខ​ក្រសួង​រៀបចំដែនដី​នគរូប​នី​យ​កម្ម​​និងសំណង់​នោះ​ដែរ មាន​ភោជនីយដ្ឋាន អាហារ​ដ្ឋាន​ កន្លែង​កម្សាន្ត ជាច្រើនត្រូវ​បានលេច​រូបរាង​និងមានមនុស្ស​ទៅ​កម្សាន្ត​ធ្វើ​ឱ្យតំបន់​នេះ​មើលទៅដូចជា​ទីប្រជុំជន​ និង​បណ្ដុំមនុស្ស​ច្រើនកុះករ​មួយ​អញ្ចឹងដែរ ។

លោក​ឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​​នៃសមាគមអ្នកជំនាញអចលនទ្រព្យ​កម្ពុជា​បានមា​ន​ប្រ​សា​សន៍​លើកឡើងថា​​ នៅពេលអគារ​រដ្ឋ​ដាក់ទីតាង​នៅទីណា​ ពេលនោះ ការអភិវឌ្ឍ​ហេដ្ឋា​រច​នាសម្ព័ន្ធដូចជា​ផ្លូវ ភ្លើង និងទឹក​តែងតែតភ្ជាប់ទៅដល់​ទីនោះ ដូច្នេះអ្នកវិនិយោ​គ​នឹង​ចូលទៅកាន់​តំបន់​នោះ​ដើម្បី​អភិ​វឌ្ឍ​ន៍​គម្រោ​ង​​របស់ខ្លួនផងដែ​រ ។​ ជាក់ស្ដែង​ទីតាំង​ទីស្ដីការ​ក្រសួងរៀប​ចំ​ដែន​ដី​នគរូប​នីយកម្ម​ និង​សំណង់ នៅជុំវិញ​នោះ​សុទ្ធតែជា​ផ្លូវធំៗ​ងាយស្រួល​ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោក​ប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា​តាមពិតទៅ​តំបន់នោះ ​មានភាពទាក់ទាញ​លើ​គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃខ្ពស់​ៗយូរមកហើយ ប៉ុន្តែនៅរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ឃើញថា​វាកាន់តែមាន​ភាពទាក់ទាញ​បន្ថែមទៀត ។ លោកថា៖

« អ្វីដែលធ្វើឱ្យ​អ្នកអភិវឌ្ឍ​ន៍​ចូល​ទៅ​កា​ន់តំបន់នោះ កាន់តែច្រើន​ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក និងលូ​រំដោះទឹក​បាន​រៀប​​ចំ​រួចរាល់​កាលពីយូរមកហើយ ហើយតាមកា​រជាក់ស្ដែងពេល​មានភ្លៀង​ធ្លាក់​ម្ដង​ៗមិនដែលលឺ​ថា​តំបន់​លិ​ច​​​ទឹកនោះឡើយ ដូច្នេះហើយទើប​មាន​អ្នក​អភិវឌ្ឍន៍​កាន់​តែច្រើន​ចូលទៅអភិវឌ្ឍ​ន៍ដើម្បីផ្គត់ផ្គង់​ជូនអ​តិ​ថិជ​ន​ »​ ។

លោ​ក​បន្តថា​នៅតំបន់នេះ​ក៏មានផ្លូវធំៗ​ទូលាយ អាច​តភ្ជាប់ទៅកាន់​ផ្លូវជាតិសំខាន់ៗ តាមរយៈផ្លូវ​ក្រវាត់ក្រុង ហើយ​មិនថា​គេមិនថា​យើង​ឡើយ​ តែងចង់បានផ្ទះរស់នៅ ហើយងាយស្រួល​ក្នុងការ​ចេញចូល​ក្រុង និង​ចេញ​ចូលទៅតាម​ខេត្តដូចជា​ទៅ​កាន់លំហែ​របស់ខ្លួន​នៅ​តាម​ខេត្ត​នានា​ ។​

លោក​បន្ថែមថា មួយរយៈចុងក្រោយនេះ មាន​គម្រោង​បុរីធំៗ​​ជាច្រើន​ បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោង​របស់​ខ្លួន​សម្រាប់អ្នក​មានជីវភាពធូរធា​ប៉ុន្តែវា​រឹតតែល្អប្រសើ​រ​​បើសិនជា​អ្នក​អភិវឌ្ឍន៍​ចាប់ផ្ដើម​អភិវ​ឌ្ឍន៍​លំ​នៅឋា​​ន​ត​ម្លៃ​សម​រម្យ​​សម្រាប់អ្នកមានចំណូលមធ្យម​ក្នុងការទិញ​រស់​នៅ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ