World Bank ៖ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ស្ទុះឡើង​ដល់​កម្រិត ៥,៥ភាគរយ នៅ​ក្នុង​ឆ្នាំ​២០២៣

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank)​​ បានឱ្យដឹង​នៅ​ក្នុង​របាយការណ៍បច្ចុប្បន្នភាពអំពី​សេដ្ឋកិច្ច​​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ ថា សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​មានសន្ទុះស្វាហាប់​ឆ្ពោះទៅ​ការ​ស្តារ​ឡើង​វិញ​ពេញលេញ ដោយ​សារមាន​​ការ​ជំរុញ​​ពី​ផ្នែកនាំចេញ និង​ពី​កំណើន​ក្នុង​ផ្នែក​សេវា​កម្ម និង​កសិកម្ម ហើយព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជានៅ​ក្នុង​ឆ្នាំ​២០២៣ ​នឹង​ស្ទុះឡើង​ដល់​កម្រិត ៥,៥ភាគរយ។​

របាយការណ៍នេះបង្ហាញថា ​ការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២កន្លងទៅមាន​សភាពរឹងមាំ ដោយក្នុងនោះ​​​សម្រេច​បានកំណើនក្នុង​កម្រិត​​ ៥,២ភាគរយ។ សន្ទុះងើបឡើងវិញក្នុង​ផ្នែកសេវាកម្ម ជា​ពិសេស​ក្នុង​ផ្នែក​ពាណិជ្ជកម្ម, ការ​ធ្វើ​ដំណើរ, និង​បដិសណ្ឋារកិច្ច បាន​នាំកម្ពុជា​ត្រឡប់ទៅរក​កម្រិតកំណើន​ដែលធ្លាប់​​មាន​កាល​ពីមុនពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការ​កើន​ឡើង​ខ្លាំង​ស្រ​បពេល​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួ​តកីឡា​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម​នៃសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍។

ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​កម្ពុជា​នេះ​​បាន​មកក៏​ដោយ​សារ​ថ្លៃ​ទំនិញ​ក្នុង​ស្រុកមាន​ស​ភាព​ធូរ​ស្រាល​ឡើងវិញ ទន្ទឹម​គ្នា​នឹង​ការ​រក្សា​បាន​នូវ​លំនឹង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ និង​ទំនិញ​ នៅ​ទូទាំងពិភពលោក​ ផង​ដែរ។

វិស័យ​កសិកម្ម​របស់​កម្ពុជា​កំពុង​រីកវិសាលភាពរបស់ខ្លួន ដោយមាន​ច្រក​ចូល​ទៅ​កាន់​ទីផ្សារក្នុងតំបន់​​កាន់​តែ​ច្រើន​បន្ទាប់​ពីការផ្តល់​សច្ចាប័ន​លើកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុង​បរិបទនេះ ធនាគារពិភពលោក​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជានៅ​ក្នុង​ឆ្នាំ​២០២៣ ​នឹង​ស្ទុះឡើង​ដល់​កម្រិត ៥,៥ភាគរយ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា ៖«ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធកម្ម​ផលិតផល​ និង​ទី​ដៅ​ទេសចរណ៍​ឱ្យ​កាន់​តែ​សម្បូរ​បែប​ថែមទៀត។ ជាមួយគ្នានេះ កម្ពុជា​ក៏​ចាំបាច់​ត្រូវ​បង្កើន​សមត្ថ​ភាពប្រកួត​ប្រជែង​របស់​ខ្លួន​ដែរ តាម​រយៈ​ការ​ពង្រីក​បណ្តាញផ្លូវគមនាគមន៍, កាត់​បន្ថយ​របាំងពាណិជ្ជកម្ម និង​សម្រួល​នីតិវិធី​​គយ​ឱ្យ​កាន់​តែរលូនថែមទៀត»។   

សម្រាប់​រយៈពេលមធ្យម សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៦ភាគរយ ដោយមាន​ការ​ទ្រ​ទ្រង់​ពីសំណាក់​សន្ទុះ​ស្វាហាប់​នៃការនាំចេញទំនិញ និង​សេវាកម្ម និង​ពីសំណាក់​ការ​កើនឡើងនៃការវិនិយោគ ជា​ពិសេស​ក្រោម​រូប​ភាពដៃគូ​រវាង​ផ្នែកសាធារណៈនិងផ្នែកឯកជន ទៅលើ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធធំៗ មាន​កំពង់​ផែសមុទ្រ​និង​ផ្លូវជា​ដើម។ របាយការណ៍នេះនិយាយទៀតថា កម្ពុជា​អាច​ជំរុញ​​កំណើន​នេះ​បាន​តាម​រយៈ​ការវិនិយោគលើតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ​ធានា​បាន​នូវ​ស្ថិរភាពផ្នែកហិរញ្ញវត្ថុ និង​​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ ដើម្បី​ពង្រីក​ភាពធន់របស់​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​ខ្លួន។ របាយការណ៍នេះមានផ្នែកមួយ ដែលផ្តោតសំខាន់ទៅលើ​ការ​ពិនិត្យ​លទ្ធភាព​ដែលកម្ពុជា​អាចធ្វើ​បាន​ក្នុ​ងការ​បង្កើន​ការ​ចំណាយ​សាធារណៈ​ក្នុង​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ជា​ពិសេស​ទៅលើ​វិស័យ​សុខា​ភិបាល​ និង​អប់រំ ប៉ុន្តែ​របាយការណ៍ក៏​ធ្វើ​ការកត់សម្គាល់ដែរថា ចាំបាច់​ត្រូវ​បង្កើន​ការចំណាយនោះ​ថែមទៀត។ ការផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ប្រសិទ្ធផលផ្នែក​បែងចែក និង​ផ្នែកប្រតិបត្តិការ​របស់​ធន​ធាន អាចជួយ​បាន​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​​បញ្ហា​នៃ​ការដាក់​​ពង្រាយ​មិនស្មើភាពគ្នានៃគ្រូបង្រៀន​​​​ និងចំពោះ​បញ្ហា​នៃ​កង្វះភាពទុកចិត្ត​របស់​សាធារណ​ជន​ទៅលើ​សេវា​សុខាភិបាល​ក្នុង​ស្រុក។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​ ផ្តោតសំខាន់លើ​ការ​វិវត្ត​នៃ​​សេដ្ឋកិច្ច​ក្នុង​រយៈពេលខ្លី និង​មធ្យម ហើយ​ចេញ​ផ្សាយ​ពីរដង​ក្នុងមួយឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ