អង់គ្លេស និងឥណ្ឌា ព្រមព្រៀងពាណិជ្ជកម្មរួម ដែលនឹងកាត់បន្ថយពន្ធលើការនាំចូលទៅវិញទៅមក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Al Jazeera បានរាយការណ៍ថា ចក្រភពអង់គ្លេស និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនឹងកាត់បន្ថយពន្ធលើទំនិញនាំចូលចាប់ពីវាយនភណ្ឌរហូតដល់ស្រាវីស្គី រថយន្ត និងគ្រឿងទេស ហើយថែមទាំងអនុញ្ញាតឱ្យមានទីផ្សារកាន់តែច្រើនសម្រាប់អាជីវកម្មទាំងនេះផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសាទរចំពោះកិច្ចព្រមព្រៀងសម្រាប់ប្រទេសទាំងពីរ ខណៈដែលរដ្ឋមន្ត្រីពាណិជ្ជកម្មចក្រភពអង់គ្លេស Jonathan Reynolds និងឥណ្ឌា Piyush Goyal បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងមួយនេះ។ កាលពីខែឧសភាកន្លងទៅ ទាំងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយបន្ទាប់ពីដំណើរការចរចាអស់រយៈពេល ៣ឆ្នាំត្រូវបានបញ្ចប់ ដោយភាគីទាំងពីរបានពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀង ខណៈដែលពន្ធគយរបស់ Donald Trump កំពុងគំរាមដល់សេដ្ឋកិច្ចពិភពលោក។

លោក Starmer បាននិយាយថា ៖

«នេះមិនមែនជាការពង្រីក ឬដាក់កំណត់លើកិច្ចសហការរបស់យើងជាមួយឥណ្ឌាទេ។ យើង​មាន​ចំណង​ពិសេស​នៃ​ប្រវត្តិសាស្ត្រ គ្រួសារ និង​វប្បធម៌ ហើយ​យើង​ចង់​ពង្រឹង​ទំនាក់ទំនង​​ឱ្យ​កាន់តែ​រឹងមាំ​ឡើង និង​ផ្តោតលើ​រយៈពេល​វែង​។ លើសពីនេះ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុត និងសំខាន់បំផុត ដែលចក្រភពអង់គ្លេសបានធ្វើចាប់តាំងពីការចាកចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ២០២០»។

សម្រាប់ប្រទេសឥណ្ឌា កិច្ចព្រមព្រៀងនេះតំណាងឱ្យភាពជាដៃគូយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ខ្លួនជាមួយនឹងប្រទេសសេដ្ឋកិច្ចជឿនលឿនមួយ ដែលអាចផ្តល់ជាគំរូសម្រាប់កិច្ចព្រមព្រៀងរបស់ខ្លួនដែលអូសបន្លាយជាយូរណាស់មកហើយជាមួយសហភាពអឺរ៉ុប ក៏ដូចជាការពិភាក្សាជាមួយតំបន់ផ្សេងទៀត។​ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសទាំងពីរក៏បានប្រកាសផងដែរនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគដែលមានទឹកប្រាក់ជិត ៦ ពាន់លានផោន (៨ ពាន់លានដុល្លារ) នៅក្នុងពាណិជ្ជកម្ម និងការវិនិយោគសម្រាប់បញ្ញាសិប្បនិម្មិត (AI) និងផលិតផលទឹកដោះគោ។ បន្ថែមពីនេះ ភាគីទាំងពីរបានសន្យាថានឹងធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធក្នុងវិស័យការពារជាតិ ការធ្វើចំណាកស្រុក អាកាសធាតុ និងសុខភាព។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេស និងឥណ្ឌាសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែម ៣៤,៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានលើកឡើថា កិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធជាមធ្យមរបស់ឥណ្ឌាលើទំនិញនាំចូលពីអង់គ្លេសពី ១៥% មកត្រឹម ៣% ខណៈដែលពន្ធនាំចូលលើស្រាវីស្គី និងជីន នឹងត្រូវកាត់បន្ថយពាក់កណ្តាលពី ១៥០% មកត្រឹម ៧៥%។ ជាងនេះទៅទៀត ពន្ធលើរថយន្តនឹងធ្លាក់ចុះពីជាង ១០០% មកត្រឹម ១០% ប៉ុណ្ណោះ។

កាលពីខែឧសភាកន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ឥណ្ឌា បានបង្ហើបថា ៩៩% នៃការនាំចេញរបស់ឥណ្ឌាទៅកាន់អង់គ្លេសនឹងមិនត្រូវបានយកពន្ធនៅក្រោមកិច្ចព្រមព្រៀងនេះ ដែលអនុវត្តចំពោះផលិតផល រួមមាន សម្លៀកបំពាក់ ស្បែកជើង និងអាហារជាដើម។ គួរឲ្យបញ្ជាក់ដែរថា ឥណ្ឌា និងចក្រភពអង់គ្លេស គឺជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ជាងគេទី៥ និងទី៦ រៀងគ្នា ជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្មមានតម្លៃប្រហែល ៤១ ពាន់លានផោន (៥៥,៣ ពាន់លានដុល្លារ) រួមជាមួយនឹងការវិនិយោគដែលគាំទ្រការងារជាង ៦ សែនកន្លែងនៅទូទាំងប្រទេសទាំងពីរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *