យុវជនម្នាក់លក់ផ្កា និងរុក្ខជាតិតាមអនឡាញ បណ្ដុះស្មារតីប្រជាជនឱ្យស្រឡាញ់ធម្មជាតិ

ភ្នំពេញ ៖ ទន្ទឹមនឹងពេលដែលសង្គមមានការអភិវឌ្ឍ មនុស្សក៏ត្រូវខិតខំប្រឹងប្រែងធ្វើការដើម្បីវិវត្តខ្លួនរស់នៅឱ្យស្របតាមបរិបទនោះដែរ។ ការធ្វើការជាច្រើនម៉ោងក្នុងមួយថ្ងៃ បូករួមជាមួយនឹងបរិយាកាសនៃការរស់នៅកកកុញផងនោះ ភាពតានតឹងផ្នែកអារម្មណ៍ក៏ងាយនឹងកើតឡើងផងដែរ។

ជាអ្នកស្រឡាញ់ការដាំដុះរុក្ខជាតិ និងផ្កាតូចៗ យុវជនម្នាក់បានចាប់ផ្ដើមអាជីវកម្មលក់ផ្កា និងកូនរុក្ខជាតិតាមអនឡាញ។ ក្នុងការលក់ដោយពឹងផ្អែកទាំងស្រុងលើប្រព័ន្ធអ៊ីនធឺណេតនេះ យុវជនរូបនេះបានប្រើប្រាស់គំនិតច្នៃប្រឌិតក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនយ៉ាងទាក់ទាញ។

ប្រាជ្ញ សិនជាលី ជាឈ្មោះរបស់យុវជន វ័យ២០ឆ្នាំប្លាយម្នាក់ ដែលយកចំណង់ចំណូលចិត្តរបស់ខ្លួនទៅធ្វើជាអាជីវកម្ម។ មិនត្រឹមតែប៉ុណ្ណោះ យុវជនរូបនេះចង់បណ្ដុះស្មារតីប្រជាជន ជាពិសេសប្រជាជនសកម្ម (វ័យធ្វើការ) ឱ្យស្រឡាញ់ធម្មជាតិ តាមរយៈការដាំដុះតិចតួចនៅតាមផ្ទះ។

ថ្វីត្បិតថាប្រើប្រាស់ទីធ្លាផ្ទះសម្រាប់ស្តុកទុក និងថែទាំ ប៉ុន្តែយុវជន ប្រាជ្ញ សិនជាលី តែងបង្កើតជាសកម្មភាពជិះកង់ជុំគ្នាដើម្បីជជែកពីវិធីសាស្ត្រដាំដុះ និងការលាយជីកំប៉ុស ក៏ដូចជាស្វែងយល់អំពីចំណេះដឹងពាក់ព័ន្ធនឹងប្រភេទ​រុក្ខជាតិនានា។

រៀបចំខ្ចប់ផ្កាបណ្ដើរ យុវជនរូបនេះរៀបរាប់បណ្ដើរថា ៖

«គោលបំណងសំខាន់របស់ខ្ញុំគឺចង់បង្កើតទម្លាប់ដាំដុះដំណាំតូចៗដល់ប្រជាជនយើង ព្រោះពីបទពិសោធន៍ខ្ញុំផ្ទាល់ ការដាំដុះនេះអាចជួយធ្វើឱ្យផ្លូវចិត្តខ្ញុំប្រសើរឡើង»។

មិនត្រឹមតែប៉ុណ្ណោះ ការដាំដុះដំណាំតូចៗនៅរានហាលផ្ទះ ឬកូនរុក្ខជាតិតូចៗនៅក្នុងបន្ទប់ធ្វើការ ជាការចាប់ផ្ដើមដ៏ល្អមួយដែលអាចឱ្យប្រជាជនចេះស្រឡាញ់ និងថែទាំធនធានធម្មជាតិក្នុងស្រុក។ នេះបើតាមការបញ្ជាក់បន្ថែមរបស់យុវជន ប្រាជ្ញ សិនជាលី។

យ៉ាងណាមិញ រូបភាពផ្កាស្រស់ៗ រុក្ខជាតិតូចៗដ៏ស្រស់ស្អាត តែងតែត្រូវបានយុវជនរូបនេះបង្ហោះលើ​បណ្ដាញសង្គមដែលមានឈ្មោះថា ReportDerm។ ជាមួយនឹងជំនាញក្នុងការថតផងនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម។ មិនត្រឹមតែរូបភាពប៉ុណ្ណោះទេ យុវជនរូបនេះក៏តែងថតជាវីដេអូពន្យល់អំពីប្រភេទរុក្ខជាតិ និងផ្កា នីមួយៗ ព្រមជាមួយនឹងលក្ខខណ្ឌនៃការដាំដុះផងដែរ។ 

តាមរយៈសកម្មភាពដែលយុវជន ប្រាជ្ញ សិនជាលី ធ្វើកន្លងមកនេះ មិនត្រឹមតែជាផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួននោះទេ ប៉ុន្តែក៏ជាការរួមចំណែកជួយសង្គម ហើយអ្វីដែលសំខាន់បំផុតនោះគឺការចូល​រួមបង្កើតទម្លាប់ថ្មីមួយ ដែលអាចដោះស្រាយបញ្ហាស្មុគស្មាញពីការងារទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក