ទឹកប្រទាលកន្ទុយក្រពើល្អសម្រាប់សុខភាព និងជួយដល់ជីវភាពសហគមន៍

ប្រទាលកន្ទុយក្រពើ ជាប្រភេទប្រទាលមួយប្រភេទដែលមានសារប្រយោជន៍ច្រើនសម្រាប់សុខភាព ជាពិសេសអាចច្នៃធ្វើជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ថែមទៀតផង។ ក្នុងនោះក៏មានអាជីវកម្មថ្មីមួយចាប់ផ្ដើមផលិតទឹកប្រទាលកន្ទុយក្រពើដែលជាផលិតផលធម្មជាតិ ផលិតពីប្រទាលស្រស់ៗ និងជួយសល់ជីវភាពសហគមន៍ តាមរយៈការទទួលទិញពីអ្នកដាំនៅក្នុងតំបន់។

កញ្ញា សំ ស្រីនុត ជាម្ចាស់អាជីវកម្មទឹកប្រទាលកន្ទុយក្រពើសុខភាព បានលើកឡើងថា ៖

«មូលហេតុដែលយើងផលិតទឹកប្រទាលនេះ គឺដោយសារមើលឃើញពីសក្ដានុពលដំណាំប្រទាលកន្ទុយក្រពើ ហើយចង់ផលិតនូវទឹកប្រទាលកន្ទុយក្រពើក្នុងស្រុក ហើយអាចលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាផង និងផ្ដល់នូវភេសជ្ជៈល្អចំពោះសុខភាពផង ណាមួយក៏មិនចំណាយដើមទុនច្រើនក្នុងការផលិតផងដែរ»។

កញ្ញាបន្តថា អាជីវកម្មនេះផ្ដោតលើតែផលិតផលទឹកប្រទាលកន្ទុយក្រពើមួយមុខប៉ុណ្ណោះ ដែលផលិតដោយខ្លួនឯង ផលិតពីប្រទាលកន្ទុយក្រពើស្រស់ៗ ធម្មជាតិមួយរយភាគរយ ប្រើស្ករក្រាមដែលមិនប៉ះពាល់សុខភាព អាចញ៉ាំបានទាំងចាស់ ទាំងក្មេង ដែលអ្នកមានជំងឺទឹកនោមផ្អែម និងស្ត្រីមានផ្ទៃពោះ ក៏អាចទទួលទានបានដែរ។

ចំពោះតម្លៃវិញ ទឹកប្រទាលកន្ទុយក្រពើសុខភាពមានតម្លៃពី ២៥០០-៣០០០រៀលក្នុងមួយដប ហើយអតិថិជនភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ដែលនិយមគិតគូរពីសុខភាព និងផ្ដោតលើគុណភាពផលិតក្នុងស្រុកផងដែរ។ សម្រាប់វត្ថុធាតុដើមវិញ ប្រទាលកន្ទុយក្រពើ ១០គីឡូក្រាម អាចផលិតបានប្រមាណ ៣០-៤០ដប។

ពាក់ព័ន្ធនឹងការផលិតវិញ ម្ចាស់អាជីវកម្មរូបនេះបន្ថែមទៀតថា ដំបូងឡើយគេត្រូវចិតសំបកប្រទាលកន្ទុយក្រពើឱ្យស្អាត ហាន់សាច់ជាដុំតូចៗ និងលាងឱ្យអស់ទឹកអន្តាយៗ រួចដាក់ដាំទឹកស្ងោរប្រទាលដែលបានហាន់រួច ស្ងោររម្ងាស់ឱ្យសាច់ប្រទាលឆ្អិនល្អទើបមិនធុំក្លិន ហើយបន្ថែមស្ករតាមបរិមាណដែលគេកម្ម៉ង់។

គួរបញ្ជាក់ដែរថា អាជីវកម្មទឹកប្រទាលកន្ទុយក្រពើសុខភាពខាងលើនេះបានចាប់ផ្ដើមឡើងនៅដើមឆ្នាំ២០២៣ ដោយចំណាយដើមទុនត្រឹមតែប្រមាណ ២០ដុល្លារ ទៅលើការទិញដបសម្រាប់វេចខ្ចប់ និងទិញវត្ថុធាតុដើម ដោយក្នុងដំណាក់កាលដំបូងកញ្ញាយកប្រទាល់កន្ទុយក្រពើដែលខ្លួនមានស្រាប់រៀបចំផលិត លុះក្រោយមកដោយមានការបញ្ជាទិញកាន់តែច្រើនទើបចាប់ផ្តើមស្វែងការផ្គត់ផ្គង់ពីអ្នកដាំនៅក្នុសហគមន៍។

ចុងក្រោយ កញ្ញា សំ ស្រីនុត ក៏មានគម្រោងចង់ពង្រីកទីផ្សារទឹកប្រទាលកន្ទុយក្រពើសុខភាពឱ្យកាន់តែទូលំទូលាយ ជាពិសេសអាចចែកចាយតាមបណ្ដាខេត្តនានា ដើម្បីឱ្យបងប្អូនខ្មែរទទួលបាននូវផលិតផលល្អសម្រាប់សុខភាព និងជាផ្នែកមួយជួយដល់សេដ្ឋកិច្ចកសិករដែលដាំដើមប្រទាលកន្ទុយក្រពើ៕  


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)