តាកែវ ៖ ការចិញ្ចឹមត្រីអណ្តែង ជារបរមួយដែលបងប្អូនវារីវប្បករនិយមចិញ្ចឹមចិញ្ចឹមក្នុងទ្រង់ទ្រាយធំ និងមធ្យម រួមទាំងលក្ខណៈគ្រួសារផងដែរ ដើម្បីផ្គត់ផ្គង់ទីផ្សារ ដោយសារតែត្រីប្រភេទនេះងាយស្រួលចិញ្ចឹម ងាយថែទាំ ឆាប់ទទួលបានទិន្នផល និងមានតម្រូវការខ្ពស់។

លោក ណុប សាវិន ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីអណ្ដែងជាលក្ខណៈគ្រួសារមួយកន្លែងស្ថិតនៅភូមិព្រៃដក់ពរ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់ AMS ឱ្យដឹងថា លោកបានចាប់ផ្ដើមចិញ្ចឹមត្រីអណ្ដែងនៅក្នុងស្រះក្បែរផ្ទះបន្ទាប់ពីជីកយកអាចម៍ដីចាក់ទប់ជើងរបង ដែលជាលទ្ធផលក៏ទទួលបានទិន្នផលសម្រាប់ទទួលទានជាលក្ខណៈគ្រួសារ ហើយថែមទាំងបានលក់ឱ្យអ្នកភូមិខ្លះៗផងដែរ។

លោកបញ្ជាក់ថា ៖
“ហេតុផលដែលខ្ញុំចាប់ផ្ដើមចិញ្ចឹមត្រីអណ្ដែងនេះ ដោយសារវាងាយស្រួលក្នុងការចិញ្ចឹម ដែលខ្ញុំអាចឆ្លៀតពេលទំនេរពីការងារមកមើលថែបាន ចិញ្ចឹមឆាប់បានផល ហើយចំណីត្រីក៏ងាយរកផងដែរ”
លោកបន្តថា ៖
“បច្ចុប្បន្នត្រីអណ្ដែងរបស់យើងមានប្រមាណ ៥០០០ក្បាល ចិញ្ចឹមក្នុងស្រះដែលមានទំហំ ៤×៦០ម៉ែត្រ មានជម្រៅ ១.២០ម៉ែត្រក្បែរផ្ទះ ហើយចំណីក៏កាន់តែងាយស្រួលរកដែលយើងអាចរកបាន ដូចជា ចកអាសូឡា កន្ទក់ ត្រកួន និងលាយជាមួយចំណីសម្រេចខ្លះៗដែលមានលក់នៅលើទីផ្សារ”

លោកបន្តថា ៖
“សម្រាប់ការចំណាយពេលចិញ្ចឹមគឺមានរយៈពេលខ្លី ពោលគឺយើងចិញ្ចឹម និងឱ្យចំណីប្រមាណ ៣-៤ខែ យើងអាចចាប់លក់ទៅឱ្យអតិថិជនបាន ដោយក្នុងនោះត្រីសាច់ ១គីឡូលក់រាយបាន ៧០០០រៀល ហើយក្រៅពីនេះយើងច្នៃជាត្រីងៀតអណ្ដែងលក់បានតម្លៃ ២៥ ០០០ – ៣០ ០០០រៀលក្នុងមួយគីឡូក្រាម”

គួរបញ្ជាក់ដែរថា លោក ណុប សាវិន បានចាប់ផ្ដើមចិញ្ចឹមត្រីកាលពីខែកក្កដា ឆ្នាំ២០២១ ដោយចំណាយដើមទុនដំបូងប្រមាណ ៥៥០ដុល្លារទៅលើការជីកស្រះ និងទិញពូជត្រីអណ្ដែងចំនួន ៦ ៥០០ក្បាលផងដែរ។ ចំណែកឯបច្ចេកទេសក្នុងការចិញ្ចឹម លោកបានមើលពីក្នុងបណ្ដាញសង្គមក៏ដូចជាយូធូប ទាក់ទងនឹងការបញ្ចូលទឹក វាស់ទឹក ការផ្តល់ចំណី ក៏ដូចជាការបង្កើតចំណីធម្មជាតិ (ប្លុង់តុង)។
ជាមួយនឹងដំណើរការនៃការចិញ្ចឹមត្រីខាងលើនេះ លោក ណុប សាវិន ក៏បានជួបប្រទះនូវកត្តាប្រឈមមួយចំនួនផងដែរ ដូចជា ការលក់ចេញជាត្រីសាច់ និងផលលំបាកក្នុងការគ្រប់គ្រងទឹកក្នុងស្រះ។ យ៉ាងណាក៏ដោយ លោក និងក្រុមគ្រួសារកំពុងតែបន្តការចិញ្ចឹម និងស្វែងយល់ពីបញ្ហាទីផ្សារ រួមទាំងការមើលថែ ខណៈដែលលោកក៏មានគម្រោងបង្កើនការចិញ្ចឹម ដោយការជីកស្រះចំនួន២បន្ថែមទៀតផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content