អ្នកនាង Zhao Yuan បានធ្លាក់ខ្លួនពិការតាំងតែពីអាយុជាង ២០ឆ្នាំ ហើយបច្ចុប្បន្នមានវ័យ៥០ឆ្នាំ បានប្រើប្រាស់ជំនាញខាងធ្វើពាណិជ្ជកម្មតាមអនឡាញរបស់នាងជួយទៅដល់មនុស្សពិការភាពផ្សេងទៀតប្រមាណជា ២០០០នាក់ដែលរស់នៅក្នុងខេត្តជាមួយគ្នា ដោយអាចមានលទ្ធភាពរកបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារក្នុងមួយខែ។

នាង Zhao កើតនៅក្នុងខេត្ត Hunan និងធ្លាប់បម្រើការងារជាគ្រូបង្រៀនមុនពេលធ្លាក់ខ្លួនពិការដោយសារជំងឺ ហើយបន្ទាប់មកក៏បានបោះបង់អាជីពជាគ្រូបង្រៀន និងព្យាយាមធ្វើការរកស៊ីជំនួសមកវិញ ដោយនៅស្រុកកំណើត អ្នកនាងបានបើកសណ្ឋាគារតូចមួយដោយខ្លួនឯង ប៉ុន្តែថវិកាមួយចំនួនធំដែលជាចំណូល នាងបានយកទៅជួយបង់ថ្លៃសាលារៀនដល់សិស្សក្រីក្រចំនួ១៣នាក់ រហូតបានបញ្ចប់ថ្នាក់វិទ្យាល័យទាំងអស់។

កាលពីឆ្នាំ២០១៧ អ្នកនាង Zhao Yuan បានសម្រេចចិត្តបានបង្កើតប្រព័ន្ធលក់ទំនិញមួយដែលធ្វើអាជីវកម្មបែបប្រពៃណី និងមានយីហោថា Sanhao Xiansheng ឬមានន័យថា ល្អ និងស្រស់ ដែលតាមរយៈយីហោនេះនាងបានជួយលក់ទំនិញបែបកសិកផលរបស់មិត្តភ័ក្ត្រ និងមនុស្សពិការភាពផ្សេងទៀតនៅក្នុងខេត្តជាមួយគ្នា។
ឆ្លងកាត់ដល់ពេលវេលារាតត្បាតនៃវិរុសកូវីដ យីហោរបស់នាងបានខាតបង់ប្រាក់ស្ទើរតែទាំងអស់ ហើយក៏បង្ខំចិត្តផ្លាស់ប្តូរអាជីវកម្មទៅជាការលក់តាមអនឡាញវិញដោយនាងបានដើរតួជាអ្នកលក់ផ្ទាល់លើបណ្តាញសង្គមផងដែរ។ ជាលទ្ធផល នាងទទួលបានជោគជ័យមិននឹកស្មានដល់ ដោយអាចបង្កើនការលក់ផលិតផលបានយ៉ាងច្រើន ជាពិសេសបានបញ្ជាទិញទំនិញ ក៏ដូចជាផលិតផលក្នុងស្រុកដែលធ្វើឡើងដោយក្រុមជនពិការភាពក្នុងតំបន់រហូតដល់ប្រមាណ ២០០០នាក់ ជាមួយនឹងការទទួលបានចំណូលរាប់សិបម៉ឺនដុល្លារ។ គួរកត់សម្គាល់ផងដែរថា រហូតមកដល់ពេលបច្ចុប្បន្ននេះ អ្នកនាង Zhao បានជួលអ្នកលក់តាមបណ្តាញសង្គមដែលជាអ្នកពិការជិត ៦០នាក់ជាមួយនឹងការផ្តល់ប្រាក់កម្រៃប្រចាំខែ ១០ ០០០យ័ន ឬត្រូវ ១៤៩០ដុល្លារ ហើយនៅពេលខាងមុខនឹងបន្តជួលក្រុមអ្នកពិការមកធ្វើការផ្សព្វផ្សាយលក់តាមអនឡាញបែបនេះឲ្យបានរហូតទៅដល់ ១០០០នាក់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។
សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content