ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់បារាំង Thales និងសាកលវិទ្យាល័យ ខេមតិច ចាប់ដៃគូស្វែងរកកិច្ចសហប្រតិបត្តិការលើការអប់រំ និងការស្រាវជ្រាវក្នុងវិស័យអវកាសនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ខេមតិច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ព្រមទាំងលោក Nicolas Bernardin នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Thales ប្រចាំនៅកម្ពុជា វៀតណាម និងឡាវ។

កិច្ចសហប្រតិបត្តិការនេះមានគោលបំណងផ្តល់ឱកាសកាន់តែច្រើនដល់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងការសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាអវកាស និងអាកាសចរណ៍ ព្រមទាំងទទួលបានចំណេះដឹងជាក់ស្តែងពីអ្នកជំនាញក្នុងវិស័យនេះ។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃប្រទេសបារាំង ទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី (Francophonie) ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងដែលរស់នៅក្រៅប្រទេស និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ព្រមទាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ខេមតិច។ ការតភ្ជាប់វិស័យអប់រំក្នុងវិស័យអវកាសជាមួយនឹងជំនាញ និងបទពិសោធន៍។

Thales គឺជាក្រុមក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយ ដែលមានបុគ្គលិកជាង ៨៥០០០ នាក់ នៅក្នុងចំនួន ៦៥ ប្រទេស ដោយធ្វើប្រតិបត្តិការលើវិស័យអវកាស, ការពារជាតិ, សន្តិសុខសាយប័រ (cyber security) និងបច្ចេកវិទ្យាឌីជីថល។ ប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍របស់ក្រុមហ៊ុននេះ រួមមានប្រព័ន្ធណែនាំផ្លូវ (navigation) ប្រព័ន្ធឃ្លាំមើល និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ ក្រុមហ៊ុននេះមានជំនាញឯកទេសលើផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់ប្រព័ន្ធសំខាន់ៗ និងផ្នែកសន្តិសុខសាយប័រ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបានចំណាយថវិកាប្រមាណ ៤,៩ ពាន់លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងផ្នែកធុរកិច្ចផ្សេងៗរបស់ខ្លួន រួមទាំងបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងបច្ចេកវិទ្យាកង់ទិច (quantum technologies) ព្រមទាំងកាន់កាប់កម្មសិទ្ធិបញ្ញា (ប៉ាតង់) ច្រើនជាង ២២០០០ ផងដែរ។

លោក Thierry Tea ដែលជាអ្នកផ្តួចផ្តើមគម្រោងរវាង ខេមតិច និង Thales បានពន្យល់ពីមូលហេតុថា៖ «Thales គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងពិភពលោកលើវិស័យអវកាស និងអាកាសចរណ៍ ហើយបានធ្វើការកែសម្រួល និងបង្កើតថ្មីនូវឧត្តមភាពនៃស្ថាប័នរបស់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៨៩៣ មក។ ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាដ៏ឆ្នើមសម្រាប់ពេលអនាគត យើងត្រូវការដៃគូអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយអភិវឌ្ឍខ្លឹមសារនៃកម្មវិធីសិក្សារបស់យើង។ ខ្ញុំផ្ទាល់បានធ្វើការជាមួយ Thales អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយខ្ញុំមានមោទនភាពដែលបាននាំយក Thales មកកាន់វិស័យអប់រំនៅកម្ពុជា ដើម្បីជួយឱ្យកម្មវិធីសិក្សាផ្នែកវិស្វកម្មរបស់យើងឈានដល់ស្តង់ដារអន្តរជាតិ។»

យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) សាកលវិទ្យាល័យ ខេមតិច និងក្រុមហ៊ុន Thales នឹងរួមគ្នាស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាស (Aerospace) ព្រមទាំងវិស័យពាក់ព័ន្ធនានា។ គោលបំណងគឺដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង លើកកម្ពស់នវានុវត្តន៍ និងស្វែងរកវិស័យដែលអាចសហការគ្នាលើផ្នែកសិក្សា បច្ចេកទេស និងឧស្សាហកម្ម។ កិច្ចសហប្រតិបត្តិការទាំងនេះអាចរួមមាន ការធ្វើស្រាវជ្រាវរួមគ្នា និងគំនិតផ្តួចផ្តើមនៃការបង្កើតថ្មី ការចែករំលែកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ការចូលរួមរបស់និស្សិត និងកម្មវិធីហាត់ការ។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «យើងចង់ឱ្យសិស្សានុសិស្សនៅកម្ពុជាកាន់តែច្រើន អាចកសាងអាជីពក្នុងវិស័យអាកាសចរណ៍ និងអវកាស។ ការធ្វើការជាមួយក្រុមហ៊ុន Thales ផ្តល់ឱកាសឱ្យពួកគេរៀនសូត្រដោយផ្ទាល់ពីអ្នកជំនាញដែលបង្កើតប្រព័ន្ធទាំងនេះជារៀងរាល់ថ្ងៃ ហើយបទពិសោធន៍នេះអាចផ្លាស់ប្តូរទស្សនៈរបស់សិស្សចំពោះអនាគតរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា នេះគ្រាន់តែជាជំហានដំបូងនៃកិច្ចសហប្រតិបត្តិការជាច្រើនបន្តបន្ទាប់ទៀត»។

លោក Thierry Tea បានបន្ថែមថា៖ «ពិធីចុះហត្ថលេខានេះក្លាយជារឿងដ៏គួរឱ្យរំភើបមួយ ក្នុងការស្វែងរកគំនិតផ្តួចផ្តើមរួមគ្នាក្នុងវិស័យអាកាសចរណ៍និងអវកាស វិស្វកម្ម និងបច្ចេកវិទ្យាថ្មីៗ នៅឯមជ្ឈមណ្ឌល Connexion Innovation Lab។ យើងមានគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអនុវត្ត (Applied Research Center) មួយនៅកោះពេជ្រ ដែលកំពុងអភិវឌ្ឍខ្លួនក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំធនធានមនុស្សដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា និងវិស្វកម្មនៅក្នុងតំបន់មេគង្គ។ ចក្ខុវិស័យរបស់យើងគឺដើម្បីពង្រឹងសមត្ថភាពវិស្វករកម្ពុជាក្នុងស្រុក ព្រមទាំងលើកកម្ពស់ជំនាញបច្ចេកទេស និងសមត្ថភាពរបស់ពួកគេ។ នេះគ្រាន់តែជាដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ ហើយយើងពិតជារីករាយណាស់ដែលក្រុមហ៊ុន Thales ជឿជាក់លើចក្ខុវិស័យរបស់យើង ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីវិស្វកម្មកម្រិតស្តង់ដារអន្តរជាតិ»។

កិច្ចព្រមព្រៀងនេះក៏ឆ្លុះបញ្ចាំងផងដែរអំពីការចូលរួមយ៉ាងសកម្មកាន់តែខ្លាំងឡើងរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) នៅក្នុងវិស័យអប់រំផ្នែកអាកាសចរណ៍ តាមរយៈការគាំទ្រដល់សាកលវិទ្យាល័យ ខេមតិច និងភាពជាដៃគូរវាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ជាមួយស្ថាប័ន «World Citi Colleges International» (WCCI) ដើម្បីបង្កើតសាកលវិទ្យាល័យផ្នែកអាកាសចរណ៍ដំបូងគេនៅកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមគ្នា មានគោលបំណងពង្រីកឱកាសសម្រាប់ការអប់រំឯកទេស ការស្រាវជ្រាវ និងការបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់បារាំង Thales និងសាកលវិទ្យាល័យ ខេមតិច ចាប់ដៃគូស្វែងរកកិច្ចសហប្រតិបត្តិការលើការអប់រំ និងការស្រាវជ្រាវក្នុងវិស័យអវកាសនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង

LOLC KHQR ផ្តល់ជូននូវភាពងាយស្រួល និងឱកាសឈ្នះរង្វាន់ទឹកប្រាក់ ១៦៨ ០០០ រៀល ដល់អាជីវករក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតមកដល់ហើយ ដែលជាពេលវេលាដ៏មមាញឹកសម្រាប់អាជីវករនៅតាមតំបន់ដែលមានអ្នកធ្វើដំណើរច្រើន ជាពិសេសភោជនីយដ្ឋាន ឬអាហារដ្ឋានដែលលក់ម្ហូបអាហារ ហាងលក់ទំនិញ ឬសេវាកម្មនានា។ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជន អាជីវករក៏អាចប្រឈមនឹងបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងការទូទាត់ ដូចជា ការទទួលសាច់ប្រាក់ ការរាប់ប្រាក់ ការរៀបចំប្រាក់អាប់ និងការកត់ត្រាប្រតិបត្តិការលក់ប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងនេះ អិលអូអិលស៊ី សូមផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលតាមរយៈ

១៨ខែ ខេត្ត​​ភាគឦសានទទួលបានគម្រោង​វិនិយោគចំនួន ៧៦គម្រោង​ បង្កើតឱកាស​ការងារ​បានជាង​ ៨,៣ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្នុងរយៈពេលត្រឹមតែ១៨ខែ ឬ១ឆ្នាំកន្លះ តំបន់ភូមិភាគឦសាន​បានទទួល​គម្រោង​វិនិយោគ៧៦គម្រោង​ជាមួយនឹងទុនវិនិយោគ ២,៦៥ពាន់​លានដុល្លារអាម៉េរិក​បង្កើតការងារបានជា​ង៨ម៉ឺននាក់​

ក្រោយកិច្ចប្រជុំកំពូលអាស៊ាន លោក ដូណាល់ ត្រាំ ប្រមូលកិច្ចព្រមព្រៀង និងគម្រោងវិនិយោគជាង ១៧ ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគជាយុទ្ធសាស្ត្រដែលមានទំហំទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនអាម៉េរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងទាំងនោះរួមមាន ការសម្រេចជាស្ថាពររបស់ក្រុមហ៊ុន Boeing និង GE Aerospace ក្នុងការលក់យន្តហោះប្រភេទ Boeing

អ្នកជំនាញអាមេរិក កោតសរសើរសន្ទុះនៃភាពរីកចម្រើនផ្នែក Fintech និងបរិយាកាសវិនិយោគនៅកម្ពុជា

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ ក្រោយពេលបានមកទស្សនាប្រទេសកម្ពុជាចំនួន ៨ ដង ចាប់តាំងពីឆ្នាំ២០១២ លោក Mitch Pettit ភ្ញៀវទេសចរក៏ដូចជាអ្នកជំនួញជនជាតិអាមេរិក បានកោតសរសើរចំពោះភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ (Fintech startups) សហគ្រិន ត្រួសត្រាយផ្លូវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស បានលេចចេញជារូបរាងឡើងជារៀងរាល់ឆ្នាំ។ ថ្លែងប្រាប់សារព័ត៌មាន

ក្រសួង​កសិកម្ម​​ និង​ FAO ​ផ្តល់​គ្រឿងយន្ត​ ​៣​១​គ្រឿង​ ​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ​នៅ​ព្រះវិហារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ​សហការ​ជាមួយ​អង្គការ​ស្បៀង ​និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ​ ​(​FA​O​)​ ​តាមរយៈ​គម្រោង​គជ់ ​បាន​ផ្តល់​គ្រឿងយន្ត​កសិកម្ម​ចំនួន​ ៣១​គ្រឿង​ ដល់​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​ព្រះវិហារ ​ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ ​បង្កើន​ផលិតភាព​ ​និង​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​

ទូតអាមេរិកថ្មី បន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈពាណិជ្ជកម្មកម្ពុជា-អាមេ​រិក ១០ខែ ឆ្នាំ២០២៦ ហក់ឡើងដល់ជិត ១៤ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ឯកឧត្តម Christopher Anderson បានបង្ហាញពីការប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់រហូតដល់ ១៣,៨២ពាន់លានដុល្លារ ដែលជាសញ្ញាវិជ្ជមានគួរជាទីមោទន។ ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា

ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

ភ្នំពេញ ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា -អូស្ត្រាលី នាពេលបច្ចុប្បន្នបានកើនឡើងប្រមាណ ៣ដង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលកាន់តែបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុក ក៏ដូចជាអាជីវកម្មរបស់អូស្ត្រាលីផងដែរ។  យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអូស្ត្រាលី បានកើនឡើងលើសពី ៣ ០០០លានដុល្លារ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ខែតុលា

ប្រទេសសមាជិកសហភាពអឺរ៉ុប បើកភ្លើងខៀវឲ្យមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

បរទេស៖ រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) អនុម័តលើការចុះហត្ថលេខាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី ដែលធ្លាប់បានឯកភាពគ្នាកាលពីគ្រាមុន ដើម្បីទប់ទល់ផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់អាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។ កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន ដោយភាគីទាំងពីរនឹងលុបចោលពន្ធនាំចូលលើមុខទំនិញជាង ៩០ ភាគរយ ហើយពន្ធនាំចូលចំនួន ៥០ ភាគរយរបស់ឥណ្ឌូណេស៊ីលើការនាំចូលរថយន្តពីសហភាពអឺរ៉ុប នឹងត្រូវលុបបំបាត់ចោលក្នុងរយៈពេល ៥

កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ចាប់ដៃគូជាមួយ Plug and Play APAC ដើម្បីតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី របស់កម្ពុជា ទៅកាន់ឱកាសនានានៅលើឆាកអន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/11/2026

ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Plug and Play APAC នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) 2026 ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី