កំពង់ចាម ៖ មនុស្សគ្រប់គ្នាសុទ្ធតែបានស្គាល់យ៉ាងច្បាស់ហើយថា ទុរេន គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ យ៉ាងពិសេស និងមានតម្លៃថ្លៃបើប្រៀបធៀបទៅនឹងប្រភេទផ្លៃឈើដទៃទៀត និងជាប្រភេទដំណាំផ្លែឈើរើសទីតាំង និងប្រភេទដី រួមទាំអាកាសធាតុក្តៅ ហើយសើមសម្រាប់ដាំដុះ ដូចជានៅខេត្តបាត់ដំបង កំពត កោះកុង ត្បូងឃ្មុំ ជាពិសេសនៅខេត្តកំពង់ចាម ដែលមានឈ្មោះល្បីល្បាញដែលមានឈ្មោះថា ទុរេនបែកអន្លូង។

គ្រាន់តែឮពាក្យ បែកអន្លូង មនុស្សជាច្រើនអាចនឹកទៅដល់ទុរេនបែកអន្លូងភ្លាម ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ពិសេសគឺជាទិន្នផលធម្មជាតិរបស់បងប្អូនកសិករដែលបានដាំដុះ និងមើលថែក្នុងតំបន់ផ្ទាល់ ដែលជាកត្តាមួយធ្វើឱ្យទុរេនតំបន់នេះមានឈ្មោះបោះសំឡេង និងមានប្រជាប្រិយភាពខ្លាំង។
លោក ស ស្រ៊ី ជាម្ចាស់ចំការទុរេនមួយកន្លែងក្នុងតំបន់បែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា បច្ចុប្បន្ន ទុរេនបែកអន្លូងមានការគាំទ្រច្រើនរហូតដល់មានបងប្អូនទៅទិញផ្ទាល់ដល់ចំការតែម្ដង។

លោកបញ្ជាក់ថា ៖
“កាលដើមឡើយទុរេនរបស់យើងមានអ្នកក្នុងតំបន់គាត់ស្គាល់ និងជួយទិញ តែមួយរយៈក្រោយនេះមានអ្នកស្គាល់ច្រើន និងមានអ្នកមកពីចម្ងាយ ក៏ដូចជាមកពីខេត្តដទៃចូលទៅទិញដល់ចំការ ពិសេសគឺនៅថ្ងៃចុងសប្ដាហ៍ដែលបងប្អូនយើងគាត់សម្រាកពីការងារគឺទៅលេងកម្សាន្ត និងទិញដល់ចំការតែម្ដង”
ម្ចាស់ចំការខាងលើបន្តថា សម្រាប់ចំការរបស់លោកមានទំហំ ៧ហិចតា ដែលរាល់ឆ្នាំអាចផ្ដល់ប្រមូលទិន្នផលបានប្រមាណ ៥០តោនក្នុងមួយរដូវកាល ហើយសម្រាប់រដូវកាលប្រមូលផលទុរេនបែកអន្លូងនេះគឺចាប់ពីចុងខែឧសភា ដល់ពាក់កណ្ដាលខែកក្កដា ហើយទុរេនគ្រប់អាយុដែលត្រូវកាត់គឺចន្លោះ១២០ ទៅ១២៥ ថ្ងៃ ឬអាចដល់ ១៤៥ថ្ងៃបើមានភ្លៀងច្រើន។

ដោយឡែក សម្រាប់ការដាំដុះវិញ ម្ចាស់ចំការខាងលើបញ្ជាក់ដែរ កសិករដែលដាំដុះចាំបាច់ត្រូវមានចំណេះជំនាញច្បាស់ ដោយសារតែទុរេននេះមិនងាយស្រួលដាំប៉ុន្មាននោះទេ។ ចំណែកអ្វីដែលត្រូវការសម្រាប់ដំណាំទុរេនគឺប្រភេទដីមានសំណើមខ្ពស់ (លក្ខណៈសើមតែមិនមែនសើមផ្អៀច) ប្រព័ន្ធទឹកស្រោចស្រព ហើយក្រៅពីនេះក៏មានជី និងថ្នាំសម្លាប់សត្វល្អិត រួមទាំងការមើលថែទាំឱ្យស្របតាមបច្ចេកទេសផងដែរ។
តាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់លោក ស ស្រ៊ី ដែលបានដាំដុះទុរេនអស់រយៈពេល២៥ឆ្នាំមកហើយនោះ លោកបានប្រើវិធីសាស្ត្រកាត់ផ្សាំតពូជជាដើមខ្ចី ដែលត្រូវចំណាយពេលប្រមាណ ៧ឆ្នាំទើបទុរេនចេញផ្លែលើកដំបូង តែក្រោយមកគេបានធ្វើការកាត់តពូជជាដើមចាស់វិញ ហេតុនេះគេអាចកាត់បន្ថយពេលមកត្រឹម ៥ឆ្នាំគឺអាចទទួលបានផល ។
ស្រដៀងគ្នានេះ លោក ហេង ឆេងលី ម្ចាស់ចំការទុរេន តាលី ស្ថិតក្នុងតំបន់បែកអន្លូងដដែលនេះ ក៏បានប្រាប់ឱ្យដឹងផងដែរថា តំបន់បែកអន្លូងមានដំណាំចម្រុះជាច្រើនប្រភេទ ប៉ុន្តែសម្រាប់ដំណាំដែលមានសក្ដានុពលជាងគេនោះគឺដំណាំទុរេន ដែលចំការខ្លះមានទំហំធំច្រើនហិកតា ដែលមានទុរេនចាប់ពី ២០០ដើម រហូតដល់រាប់ពាន់ដើមក៏មានដែរ។
លោកបានបញ្ជាក់ថា ទុរេនបែកអន្លូងទើបតែចាប់ផ្ដើមល្បីល្បាញកាន់តែខ្លាំងប្រមាណ ៥ឆ្នាំចុងក្រោយនេះ ដោយសារតែមានរសជាតិផ្អែម ឈ្ងុយ ល្មួត ខុសពីរសជាតិផ្លែទុរេនដែលមានដាំដុះនៅតាមបណ្តាខេត្ត និងតំបន់ផ្សេងៗ រហូតមានអ្នករកស៊ីទិញ-លក់ផ្លែធុរេនខ្លះ ទិញយកទៅលក់បន្តនៅប្រទេសវៀតណាម និងប្រទេសថៃថែមទៀតផង។
លោក ឆេងលី បញ្ជាក់ដែរថា ៖
“ផ្លែទុរេនមានរសជាតិប្លែកៗពីគ្នាអាស្រ័យទៅតាមតំបន់ ក៏ដូចជាបច្ចេកទេសលើការមើលថែទាំរបស់អ្នកដាំដុះ។ ជាក់ស្ដែងដូចជាផ្លែទុរេននៅដាំដុះនៅតំបន់បែកអន្លូងយើងផ្ទាល់តែម្ដង យើងប្រើបច្ចេកទេសដាំដុះយ៉ាងត្រឹមត្រូវ ប្រើជីធម្មជាតិគ្មានសារធាតុគីមី ដែលធ្វើឱ្យសាច់ទុរេនទន់មានរសជាតិឆ្ងាញ់ប្លែកខុសពីផ្លែទុរេននៅតំបន់ដទៃ”
ជាមួយគ្នានេះ លោកក៏បានបង្ហើបប្រាប់ពីរបៀបមើលផ្លែទុរេនបែកអន្លូងដែរថា គេអាចសម្គាល់ទុរេនក្នុងស្រុកបានដោយមើលលើចំណុចមួយចំនួនដូចជា ផ្លែរាងទ្រវែង បន្លាស្រួច ទងវែងនៅស្អាតល្អ ក្លិនក្រអូបដោយសារទុរេនក្នុងស្រុកកាត់ផ្លែនៅពេលគ្រប់អាយុទុំល្អ ខុសពីទុរេននាំចូលដែលគេត្រូវកាត់ទុករយៈពេលច្រើនថ្ងៃ។ នេះជាអ្វីដែលម្ចាស់ចំការរូបនេះបានបញ្ជាក់ប្រាប់។
ទាក់ទងទៅនឹងទីផ្សារ និងការបញ្ជាទិញនៅក្នុងស្រុក កាលពីពេលថ្មីៗនេះមានការប្រមូលផ្ដុំរបស់សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជានៃកម្មវិធីភ្លក្សរសជាតិទុរេន ដែលផ្តោតទៅលើទុរេនបែកអន្លូង និងអាចចាត់ទុកជាឱកាសមួយសម្រាប់បងប្អូនប្រជាកសិករនៅខាងទឹកដីបែកអន្លូង ដោយសារខាងសហភាពបានជួយគាំទ្រ តាមរយៈសហភាពយកមកលក់លើទីផ្សារដែលមានក្នុងដៃស្រាប់ ហើយក៏ជាជំហានមួយដែលទុរេនបែកអន្លូងកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។ ឆ្លៀតនៅក្នុងឱកាសនេះ លោក ហេង ឆេងលី បានជំរុញ និងលើកទឹកចិត្តដល់ប្រជាជនខ្មែរចូលរួមគាំទ្រកសិផលក្នុងស្រុកទាំងអស់គ្នា ដែលក្រៅពីអាចជួយបង្កើនកម្រិតសេដ្ឋកិច្ចរបស់ប្រជាកសិករខ្មែរ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ដោយសារតែទិន្នផលទាំងនេះត្រូវបានផលិតចេញពីស្នាដៃកូនខ្មែរពិតៗ។ ទោះបីជាផ្លែឈើក្នុងស្រុកយើងមានតម្លៃខ្ពស់ជាងរបស់នាំចូលពិតមែន ប៉ុន្តែការដាំដុះប្រកបដោយការយកចិត្តទុកដាក់ ផ្ដោតលើគុណភាព និងសុខភាពអ្នកបរិភោគ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content