បុគ្គលិក រ៉ូយ៉ាល់ គ្រុប ស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួន ដើម្បីជួយដល់ជនភៀសសឹក

ភ្នំពេញ ៖ ក្នុងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងកក់ក្តៅបំផុត បុគ្គលិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែធ្នូ ឆ្នាំ២០២៥ ស្មើនឹងវិភាគទានរួមសរុបចំនួន ៣សែន ដុល្លារអាមេរិក ដើម្បីផ្តល់នូវជំនួយបន្ទាន់ដល់ក្រុមគ្រួសារជាច្រើនកំពុងរងផលប៉ះពាល់ដែលត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីលំនៅឋាន ដោយសាររងការវាយប្រហារបន្តបន្ទាប់ពីសំណាក់កងទ័ពថៃមកលើទឹកដីកម្ពុជា។

ថវិកាបរិច្ចាគទាំងនេះ នឹងត្រូវប្រគល់ជូន «មូលនិធិទ្រទ្រង់ជនភៀសសឹក» ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាក្រោមការដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

ក្រុមការងារនៃមូលនិធិនេះ កំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីនាំយកជំនួយជាបន្ទាន់ឬទៅដល់ប្រជាជនដែលរងផលប៉ះពាល់ស្ថិតក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កោះកុង និងខេត្តសៀមរាប។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Royal Group Phnom Penh SEZ និងធនាគារ JTrust Royal Bank បានចូលរួមបរិច្ចាគថវិកាចំនួន 1 លានដុល្លារ ក្នុងមួយក្រុមហ៊ុន។ វិភាគទាននេះត្រូវបានធ្វើឡើងក្រោយពីការចូលរួមបរិច្ចាគរបស់អ្នកឧកញ៉ា គិត ម៉េង ចំនួន ២លានដុល្លារ ដែលបានធ្វើកាលពីដើមខែធ្នូនេះ តាមរយៈសម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវជំនួយសរុបចំនួន ៤លានដុល្លារអាមេរិក ពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបទាំងមូល។

កាយវិការដ៏សប្បុរសនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីស្មារតី ខ្មែរជួយខ្មែរ  និងការរួបរួមគ្នាយ៉ាងរឹងមាំមិនអាចបំបែកបាន រវាងថ្នាក់ដឹកនាំ វិស័យឯកជន និងប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដែលប្រទេសជាតិជួបវិបត្តិនៃការឈ្លានពាន។

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់ជនភៀសសឹក។ តួយ៉ាង កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បាននាំយកជំនួយ និងសម្ភារចាំបាច់ចែកជូនដល់ប្រជាពលរដ្ឋជាង ២.០០០ គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជម្លោះព្រំដែន ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប។

បន្ថែមលើនេះ ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក៏បានបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិកក្នុងខែឧសភា ឆ្នាំ២០២៥ និងចំនួន ១លាន ដុល្លារអាមេរិកបន្ថែមទៀតក្នុងខែកក្កដា ឆ្នាំ ២០២៥ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខកម្ពុជា ដែលឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

រាល់ការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ គឺពិតជាមានភាពចាំបាច់ក្នុងគ្រាអាសន្ននេះ។ អាស្រ័យហេតុនេះ សប្បុរសជនដែលចង់ចូលរួមចំណែកបរិច្ចាគថវិកា ឬសម្ភារផ្សេងៗ សូមអញ្ជើញទៅបរិច្ចាគនៅទីតាំងទទួលជំនួយក្បែរផ្សារបាយ័ន ដែលឋិតនៅខាងលិចផ្សារធំថ្មី ឬការិយាល័យកណ្តាលក្រុមហ៊ុនសែលកាត ហើយ​ក៏​អាចបរិច្ចាគពីគណនីធនាគារណាមួយក៏បាន​តាមរយៈការស្កេន QR Code ដូចដែលបានភ្ជាប់ជូនខាងក្រោម៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក

ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *