អ្នកជំនាញ ៖ មានពេលខ្លះ ជំពាក់លុយធនាគារ ក៏រាប់ថាជាការសន្សំដែរ

ភ្នំពេញ ៖ ការសន្សំ មានច្រើនវិធី ច្រើនទម្រង់ ដែលផ្អែកទៅតាមស្ថានភាពចំណូល និងចំណាយរបស់បុគ្គលម្នាក់ៗ ដែលការសន្សំខ្លះត្រូវបានធ្វើឡើងតាមរយៈការដកចំណូលមួយផ្នែកតូចជារៀងរាល់ខែ រីឯការសន្សំខ្លះទៀតក៏អាចធ្វើ​ឡើងតាម​រយៈការទិញសម្ភារៈផងដែរ។

លោកជំទាវ ឡាយ រចនា អគ្គនាយិការជាន់ខ្ពស់នៃធនាគារ ជីបម៉ុង Commercial Bank បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា កាលពីមុនខណៈដែលគេមិនសូវពេញនិយមក្នុងការដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារ គឺលោកជំទាវតែងប្រើប្រាស់វិធីសាស្ត្រទិញអ្វីមួយទុកធ្វើជាទ្រព្យគឺជាការសន្សំ។

លោកជំទាវបានបន្តរៀបរាប់ថា៖

« ជាធម្មតា ប្រសិនបើខ្ញុំចង់ទិញអ្វីមួយ ខ្ញុំជ្រើសរើសខ្ចីលុយបងប្អូន ឬខ្ចីធនាគារដើម្បីទិញ…កាលណាយើងខ្ចីគេ យើងមានភារៈកិច្ចត្រូវសង ដូចដែលគេនិយាយថា ពេលដែលយើងជំពាក់គេ យើងមានកម្លាំងចិត្តប្រឹង ម្យ៉ាងទៀត បើយើងមិនជំពាក់គេខ្លះទេ យើងនឹងចាយអស់ៗ ដោយមិនខ្វល់។»

អ្នកជំនាញរូបនេះបន្តថា នៅពេលជំពាក់គេ ពេលបានលុយមកត្រូវគិតដកចំណែកទៅសងគេសិន ស្មើនឹងការដកចំណែកមួយនៃប្រាក់ចំណូលទៅបង់រំលោះទ្រព្យ។ លុះក្នុងរយៈពេលណាមួយ យើងនឹងទទួលបាន​ទ្រព្យនោះជាកម្មសិទ្ធិផ្ដាច់មុខ។

ដោយឡែក សម្រាប់អ្នកធ្វើការដែលអាចទទួលបានចំណូលប្រចាំខែ លោកជំទាវបានលើកទឹកចិត្តឱ្យប្រឹងប្រែងសន្សំ ដែលយ៉ាងហោចណាស់អាចដកនូវចំណែកណាមួយនៃចំណូលដុលរក្សាទុក ឬទិញជាសម្ភារៈចាំបាច់តាមរយៈការបង់រំលោះ ដែលយ៉ាងហោចណាស់ក៏អាចជួយឱ្យយើងមានទ្រព្យខ្លះនៅក្នុងជីវិតរស់នៅប្រសើរជាងមុនដែរ។

លោកជំទាវបន្តសង្កត់ធ្ងន់ថា៖

«ទាន់ពេលដែលយើងនៅរកបានហ្នឹង ត្រូវប្រឹងសន្សំឱ្យបាន​ច្រើនដូចគ្នា ដើម្បីឱ្យ ១០ ទៅ ២០ ឆ្នាំទៅមុខ យើងអាចដកឃ្លាពីការងារ និងសម្រាកលំហែ​បានច្រើនជាងមុន។ ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់អាណាព្យាបាលក្នុងការបណ្ដុះទម្លាប់ឱ្យកូនៗចេះសន្សំចាប់ពីវ័យកុមារទៅ»។

លោកជំទាវបញ្ជាក់ថា ៖ វិធីសាស្ត្រងាយៗដែលអាចយកទៅអនុវត្តបានគឺតាមរយៈការបង្រៀនក្មេងឱ្យចេះថ្លឹងថ្លែង ដូចជា រវាងការយកលុយ ២ម៉ឺនរៀលទៅទិញសម្លៀកបំពាក់ដែលមិនចាំបាច់ និងការយកលុយ ២ម៉ឺនរៀល ទៅទិញសៀវភៅ តើមួយណាមានប្រយោជន៍ជាង?

ផ្នត់គំនិតតូចៗបែបនេះ សុទ្ធសឹងតែអាចបណ្ដុះក្មេងឱ្យចេះសន្សំសំចៃ ប្រយ័ត្នប្រយែងក្នុងការចាយវាយ និងចាយវាយឱ្យចំគោលដៅដែលអាចផ្ដល់ប្រយោជន៍បានច្រើននៅពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

Leave a Reply

Your email address will not be published.Required fields are marked *