រដូវប្រមូលផលត្រី ប្រជានេសាទកំពង់ឃ្លាំង កំពុងមមាញឹកកែច្នៃត្រីឆ្អើរសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទ្រទ្រង់ជីវភាព

សៀមរាប៖ យោងតាមការចុះសិក្សាស្រាវជ្រាវ និងតាមដានផលនេសាទដោយឧបករណ៍របាំងព្រួល «លបឡុក» កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ខណ្ឌរដ្ឋបាលជលផលសៀមរាប វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប រួមជាមួយមហាវិទ្យាល័យជលផល និងវារីវប្បកម្ម បានផ្តិតយករូបភាពសកម្មភាពនៃការកែច្នៃត្រីឆ្អើររបស់អ្នកភូមិនេសាទកំពង់ឃ្លាំង ដែលប្រជាពលរដ្ឋនៃឃុំនេះ ភាគច្រើនប្រកបរបរនេសាទត្រី និងកែច្នៃទិន្នផលត្រីទៅជាប្រហុក ត្រីងៀត ត្រីឆ្អើរសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃតជំនាន់របស់ពួកគាត់។

តាមការឱ្យដឹងពីប្រជាសហគមន៍កំពង់ឃ្លាំងបានឱ្យថា កំពង់ឃលាំងគឺជាតំបន់អេកូទេសចរណ៍ មានទីតាំងស្ថិតនៅក្នុងភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រ​និគម មាន ចំងាយប្រមាណ ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ សហគមន៍កំពង់ឃ្លាំង ជារមណី​យដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាបឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ។ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

ជីវភាពរបស់ប្រជាពលរដ្ឋ ឃុំកំពង់ឃ្លាំង ពឹងលើការនេសាទត្រី ដោយប្រជាពលរដ្ឋខ្លះចេញទៅបោះទូកនេសាទ ជាកន្លែងស្នាក់នៅលើផ្ទៃទន្លេ ដើម្បីងាយស្រួលប្រមូលផលត្រីនាំមកលក់នៅឯកំពង់វិញ ។ នៅក្នុងរដូវសម្បូរត្រី អ្នកទេសចរ ក៏អាចដើរគយគន់ការកែច្នៃត្រី ជាត្រីឆ្អើរនៅក្នុងភូមិផងដែរ ព្រោះថាប្រជាពលរដ្ឋនៅក្នុងភូមិភាគច្រើនប្រកបរបរនេសាទត្រី ចិញ្ចឹមត្រីក្នុងស្រះ ធ្វើចម្ការ និងដឹកភ្ញៀវទេសចរតាមទូកគយគន់ព្រៃលិចទឹក ។

បច្ចុប្បន្ន ជារដូវប្រមូលផលត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីរដូវធ្វើប្រហុកផ្អក ព្រោះថា ការធ្វើប្រហុករហូតមកទល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើន នៅតែបន្តធ្វើប្រហុកតាមបែបប្រពៃណីសម្រាប់ការប្រើប្រាស់ប្រចាំគ្រួសារ។ រីឯសហគ្រិនខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួតតាមតម្រូវការទីផ្សារ ហើយបច្ចុ​ប្បន្នកំពុងស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាព ដើម្បីបង្កើនទំនុកចិត្ត និងតម្លៃបន្ថែមសម្រាប់ការនាំចេញ។

​ដោយឡែក សម្រាប់សហគមន៍នានា ជាពិសេសក្នុងឃុំកំពង់ឃ្លាំងជាដើម តែងតែកែច្នៃត្រីតាមទម្លាប់ស្ទើរគ្រប់កន្លែង នៅក្នុងនោះមានសហគមន៍ទួលនាង ដែលក្រៅពីប្រកបការងារស្រែចម្ការ ពួកគាត់ឆ្លៀតប្រកបរបរនេសាទ ដើម្បីយកត្រឹមកធ្វើផ្អក ប្រហុក ត្រីឆ្អើរ សម្រាប់លក់ និងទុកសម្រាប់ហូបជាដើម។

សហគមន៍នេះមានប្រជាពលរដ្ឋចំនួន២៧៧គ្រួសារក្នុងនោះ៨០%ជាអ្នកនេសាទ។ ប្រជាពលរដ្ឋដែលអាស្រ័យផលទៅលើការនេសាទនេះ ភាគច្រើនប្រកបរបរធ្វើត្រីឆ្អើរ ផ្អក និងប្រហុក លក់សម្រាប់ចិញ្ចឹមជីវិត។ ដើម្បីអភិរក្សត្រីឱ្យគង់វង្សនោះ សហគមន៍បានធ្វើការបែងចែកតំបន់ឱ្យពលរដ្ឋរកត្រី ដោយតំបន់ខ្លះសហគមន៍កំណត់មិនឱ្យរកតែម្តង ដើម្បីរក្សាពូជត្រី។ តែតំបន់ខ្លះអាចរកបានតាមរដូវ ឯតំបន់ខ្លះទៀត ពលរដ្ឋអាចរកបានប្រចាំថ្ងៃសម្រាប់ចិញ្ចឹមជីវិតធម្មតាប៉ុណ្ណោះ។

ប្រជាជន​ខ្មែរ​ទូទាំងប្រទេស មិនថាតែ​អ្នក​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​នោះទេ តែងផលិត​ត្រីឆ្អើរ​ពី​ប្រភេទ​ត្រី​រៀល ត្រី​លេញ ត្រី​ស្លឹក​ឬ​ស្សី ឬ​ត្រី​កេស ដោយឡែក សម្រាប់សហគមន៍ឃុំកំពង់ឃ្លាំង ប្រភេទត្រី ដែលអ្នកភូមិនេសាទបានយកមកកែច្នៃជាត្រីឆ្អើរ មានដូចជា៖ ត្រីរៀល ត្រីក្រុសមេម៉ាយ ត្រីស្លឹកឫស្សី និងត្រីកញ្ចុះជាដើម។

នៅឆ្នាំនេះ មានការសង្កេតឃើញថា បរិមាណត្រីអាចប្រហែលនឹងឆ្នាំមុនៗ ក៏ប៉ុន្តែតម្លៃបានធ្លាក់ចុះ។ ឆ្នាំនេះត្រីប្រហុកមានតម្លៃចន្លោះពី ២០០០ ទៅ ២៥០០រៀល រីឯឆ្នាំមុន មានតម្លៃចន្លោះពី៤០០០ ទៅ៥០០០រៀល។ យ៉ាងណាមិញ ប្រជាពលរដ្ឋបានយល់ដឹងច្រើនក្នុងការចូលរួមថែរក្សាធនធានធម្មជាតិ ដូចជាការចូលរួមអភិរក្សត្រីចម្រុះ ចេះស្រឡាញ់បរិស្ថាន និងសម្អាតអនាម័យតាមដងទន្លេ អាចទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តតំបន់នេះច្រើនគួរសម។

សម្រាប់មុខរបរធ្វើត្រីឆ្អើរលក់របស់អ្នកស្រុកអាចជួយទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរ។ ក្រៅពីធ្វើត្រីឆ្អើរ អ្នកស្រុកធ្វើប្រហុក ផ្អក និងត្រីងៀត សម្រាប់ទុកលក់ផងដែរ។ ចំពោះត្រីដែលឆ្អើរបានក្នុង១ថ្ងៃៗ បានចាប់ពី២០គីឡូ​ក្រាមទៅជាង១០០គីឡូក្រាម អាស្រ័យដែលមានត្រីតិច ឬច្រើន​។ ត្រីឆ្អើរ ជាត្រីចង្វារមូល អាចលក់បានមួយចង្កាក់ជាង១០០០រៀល ហើយបើត្រីធំៗវិញ លក់មួយចង្កាក់ ចាប់ពី២០០០ ទៅ៥០០០រៀល។

សូមជម្រាបជូនថា រដូវបើកនេសាទគន្លងដាយត្រី ចាប់ផ្ដើមពីខែតុលា ដល់ខែកុម្ភៈ តែផែ្អកលើស្ថានភាពទឹកនៅបឹងទន្លេសាប។ បើគ្មានព្យុះ និងមេឃស្រឡះ គន្លងដាយត្រីអាចប្រមូលផលត្រីបានច្រើនចាប់ពីខែធ្នូ ដល់ខែមករា ហើយជាទូទៅក្នុងរយៈពេលខែខ្នើត ។ ពោលការធ្វើត្រីឆ្អើររបស់ប្រជាពលរដ្ឋ ធ្វើឡើងតាមរដូវកាល ហើយសម្បូរតែខែវិច្ឆិកា ដល់ខែកុម្ភៈ ឬខែមីនា តែនៅរដូវប្រាំងពុំអាចរកត្រីបាននោះទៀតទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី