ភ្នំពេញ ៖ អត្តសញ្ញាណ គឺពិតជាសំខាន់ណាស់សម្រាប់ជាតិសាសន៍មួយ ដែលវាជាចំណុចលេចធ្លោ និងជាចំណុច ដែលសម្គាល់ភាពខុសគ្នារបស់ប្រទេសមួយ។ អត្តសញ្ញាណអាចមានច្រើនរូបភាពលាយបញ្ចូលគ្នា ដែលមានទាំងម្ហូបអាហារ ប្រពៃណី វប្បធម៌ ពណ៌សម្បុរ ភាសាជាដើម។ សម្រាប់ម្ហូបអាហារ និយាយដោយឡែកក៏ជាអត្តសញ្ញាណមួយ និងអាចជាហេតុផលទាក់ទាញចំណាប់អារម្មណ៍ប្រជាជននៅលើពិភពលោកផងដែរ ប្រសិនបើម្ហូបអាហារនោះមានរសជាតិឆ្ញាញ់ និងប្លែក។

ម្ហូបខ្មែរសំខាន់ៗដែលគេស្គាល់រួមមាន សម្លកកូរ សម្លការី នំបញ្ចុក អាម៉ុក ប្រហុក ជាដើម ។ល។ ប៉ុន្តែម្ហូបខ្មែរនៅក្នុងបរិបទអន្តរជាតិ គឺមិនសូវជាពេញនិយមប៉ុន្មានទេ បើធៀបទៅនឹងម្ហូបចិន ជប៉ុន កូរ៉េ តួគី និងប៉ែកអ៊ឺរ៉ុប។ ក្រោមហេតុផលចង់លើកស្ទួយម្ហូបខ្មែរ ស្ត្រីមួយរូបបានផ្ដួចផ្ដើម គំនិតបង្កើតជាសិប្បកម្មមួយដែលផលិតគ្រឿងផ្សំម្ហូបខ្មែរសំខាន់ៗដាក់លក់លើទីផ្សារ ព្រោះតែចង់ឃើញគ្រឿងផ្សំខ្មែរចរាចរណ៍នៅលើទីផ្សារក្រៅប្រទេស ដើម្បីផ្សព្វផ្សាយបន្ថែមពីរសជាតិអត្តសញ្ញាណរបស់ខ្មែរបន្ថែមទៀត។

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ស្ថាបនិកសិប្បកម្មផលិតគ្រឿងផ្សំអាហារសាបារា ដែលមានផលិតផលក្រោមម៉ាកសញ្ញា «គ្រឿងហ្លួងសាបារា» បានឱ្យដឹងថា កាលពីដើមឡើយខ្លួនមានសណ្ឋាគារមួយឈ្មោះ សាបារា នៅក្នុងខេត្តសៀមរាបដែលភោជនីយដ្ឋាននៅក្នុងសណ្ឋាគារមួយនេះត្រូវបានភ្ញៀវសរសើរ មិនដាច់ពីមាត់អំពីរសជាតិម្ហូបអាហារបែបខ្មែរ។ ប៉ុន្តែអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយអាត្រាភ្ញៀវបានធ្លាក់ចុះ អ្នកស្រីក៏ព្យាយាមរិះរកគំនិតថ្មីៗបន្ថែមទៀត។

អ្នកស្រីបន្តថា គាត់សម្រេចចិត្តជ្រើសយកការផលិតគ្រឿងផ្សំអាហារដែលរួមមាន គ្រឿងអាម៉ុក គ្រឿងការីក្រហម គ្រឿងប្រឡាក់សាំបាល និងគ្រឿងប្រលាក់ទឹកឃ្មុំ យកទៅបង្កើតជាសិប្បកម្មតែម្ដង ដោយប្រើប្រាស់ជំនាញធ្វើម្ហូបពីភោជនីយដ្ឋានផ្ទាល់ខ្លួន។
បើតាមអ្នកស្រី វិប្បស្សិនី គ្រឿងផ្សំអាហារសំខាន់ៗទាំង៤មុខសុទ្ធសឹងតែចម្រាញ់ចេញពីគ្រឿងទេសបុកស្រស់ៗ ដែលអ្នកស្រីព្យាយាមធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានរសជាតិខ្មែរពិតៗ។
អ្នកស្រី វិប្បស្សិនី បានរៀបរាប់ថា ៖
“នៅលើទីផ្សារគឺមានតែផលិតផលរបស់ប្រទេសជិតខាង តែចំពោះគ្រឿងការី ហើយគ្រឿងអាម៉ុកគឺអត់ដែលមានទេ ដូច្នេះហើយខ្ញុំចង់ធ្វើជាគ្រឿងបុកស្រាប់ហ្នឹងដោយសារតែវាផ្ដល់ភាពងាយស្រួលដល់ប្រជាជនយើង ហើយក៏ចង់ពង្រីកទីផ្សារថែមទៀតដែរ ដើម្បីនាំរសជាតិយើងទៅក្រៅប្រទេស”
អ្នកស្រីទើបតែបានបើកលក់ជាផ្លូវការប្រមាណជាង ៦ខែកន្លងទៅនេះតែប៉ុណ្ណោះ ដោយបច្ចុប្បន្ន សិប្បកម្មរបស់អ្នកស្រីកំពុងតែដាក់លក់គ្រឿងផ្សំម្ហូបអាហារទាំង៤មុខនេះទៅក្នុងទីផ្សារ ទាំងផ្សាររដ្ឋ និងផ្សារទំនើប ផ្សារសរីរាង្គ ដោយទទួលបានការគាំទ្រ ពីអតិថិជនជាបន្តបន្ទាប់។
គ្រឿងផ្សំម្ហូបអាហាររបស់អ្នកស្រីលក់រាយក្នុងតម្លៃ១កញ្ចប់ ៦០០០ រៀល ដែលជាតម្លៃមួយសមស្របសម្រាប់ប្រជាជនទូទៅ។ គ្រឿងផ្សំទាំងអស់ត្រូវអនុវត្តស្តង់ដារអនាម័យ និងដែលជាស្តង់ដារជាតិ និងអន្តរជាតិ ដែលទទួលបានការបណ្ដុះបណ្ដាលពីក្រសួងឧហ្សាហកម្ម។
សម្រាប់អ្នកស្រី ដោយសារតែផលិតផលគ្រឿងផ្សំនេះ មានភាពថ្មីថ្មោងនៅក្នុងទីផ្សារនៅឡើយ ដូច្នេះ អ្នកស្រី និងក្រុមការងារត្រូវបំពាក់បំប៉នចំណេះដឹងលើការធ្វើទីផ្សារបន្ថែមទៀត ដើម្បីឱ្យប្រជាជន ក៏ដូចជាអតិថិជនគោលដៅបានស្គាល់។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រឿងផ្សំប្រភេទនេះមានលក់នៅតែទីក្រុងភ្នំពេញ និងខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែទៅអនាគតអ្នកស្រីមានបំណងចង់ដាក់ផលិតផលទាំងនេះនៅគ្រប់ខេត្តក្រុងតែម្ដង។ ជាគោលការបន្ទាប់អ្នកស្រីនឹងបង្កើនការនាំចេញទៅក្រៅប្រទេស ជាពិសេសទៅប្រទេសដែលមានប្រជាជនខ្មែររស់នៅច្រើន៕ អត្ថបទដោយ ៖ កែវ បុស្បា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content