ដំណាំសណ្ដែកផ្កាយ អាចលក់បានមួយគីឡូជាង ៤ម៉ឺនរៀល ខណៈអ្នកដាំមិនសូវចាប់អារម្មណ៍

ភ្នំពេញ ៖ សណ្ដែកផ្កាយ ដែលគេស្គាល់ជាសកលថា Sacha inchi ជាដំណាំដែលមានប្រភពមកពីព្រៃទឹកភ្លៀង អាម៉ាហ្សូន។ ក្នុងនោះ ប្រទេសប៉េរ៉ូ និងផ្នែកពាយព្យនៃប្រទេសប្រេហ្សីល ជាតំបន់ដែលមានដាំដំណាំសណ្ដែកផ្កាយនេះច្រើនជាងគេ។

សណ្ដែកផ្កាយនេះ ជាប្រភេទដំណាំដែលដែលសម្បូរប្រូតេអ៊ីន និងដែលគេអាចកៀបគ្រាប់របស់វា​យកប្រេងទៅប្រើប្រាស់ ដើម្បីជាជំនួយសុខភាពបានទៀតផង។

ដោយទាមទារលក្ខខណ្ឌអាកាសធាតុត្រជាក់ និងសើមជាប់ជានិច្ច នៅកម្ពុជាមិនសូវជាមានអ្នកដាំទូលំ​ទូលាយនោះទេ ដោយភាគច្រើនគេឃើញមានប្រជាជននៅខេត្តមណ្ឌលគិរី រតនៈគិរី បាត់ដំបង និងពោធិ៍ សាត់ ជាអ្នកដាំ។ បើទោះជាយ៉ាងនេះក្ដី ការដាំរបស់ប្រជាពលរដ្ឋនៅខេត្តឆ្ងាយៗទាំងនោះធ្វើឡើងក្នុងទ្រង់ទ្រាយតូច ពោលគឺដាំដុះជាលក្ខណៈគ្រួសារនៅឡើយ។ ម្លោះហើយ សម្រាប់សិប្បកម្មកែច្នៃ ឬក្រុមហ៊ុនណា​ដែលមានបំណងចង់ទិញក្នុងទំហំធំ តែងតែជួបផលលំបាកក្នុងការស្វែងរកវត្ថុធាតុដើម។

បើតាមលោក ម៉ៅ ចាន់តារា ដែលជាម្ចាស់សិប្បកម្មកែច្នៃប្រេងសណ្ដែកផ្កាយបានឱ្យដឹងថា កន្លងមក សិប្បកម្មរបស់លោកជួបនូវការលំបាកក្នុងការស្វែងរកវត្ថុធាតុដើមយកមកផលិតជាប្រេង ដោយសារតែមិនសូវមានអ្នកដាំ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃរបស់សណ្ដែកផ្កាយនេះក៏ថ្លៃផងដែរ ដោយមួយគីឡូថ្លៃ ៤៥០០០រៀល ហើយដើម្បីកិនបានប្រេង១លីត្រ គឺត្រូវចំណាយគ្រាប់សណ្ដែកផ្កាយអស់៣គីឡូឯណោះ។

យោងតាមការឱ្យដឹងពីម្ចាស់សិប្បកម្មរូបនេះ លោកក៏ធ្លាប់សាកល្បងដាំដំណាំនេះដែរ ប៉ុន្តែដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការនៅមើលថែ ទើបលោកសុខចិត្តដើររកទិញពីកសិករវិញ។

តាមបទពិសោធន៍របស់លោក ដំណាំសណ្ដែកផ្កាយនេះ មិនជាពិបាកក្នុងការដាំពេកទេ។ ដោយវាជាប្រភេទដំណាំវល្លិ៍ វាត្រូវការការមើលថែបន្តិចក្នុងរយៈពេល១ ទៅ២ខែដំបូង ប៉ុន្តែបន្ទាប់ពីនោះទៅ គឺចាំតែប្រមូលផលយកតែម្ដង។

ដំណាំនេះនឹងចេញផ្កានៅអាយុ ៥ខែ ហើយចេញផ្លែនៅអាយុ៨ខែ រីឯការប្រមូលផលគឺវិលជុំខួបប្រាំង ខួបវស្សាតែម្ដង។

លោក ម៉ៅ ចាន់តារា បានបន្ថែមទៀតថា មូលហេតុដែលនាំឱ្យគ្រាប់សណ្ដែកផ្កាយនេះមានតម្លៃថ្លៃ ក៏ព្រោះថា គ្រាប់ពូជរបស់វាដែលទិញចូលមានតម្លៃថ្លៃរួចទៅហើយ ម្យ៉ាងទៀត ក៏ដោយសារអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់វាជួយបំប៉នសុខភាពដល់អ្នកបរិភោគ។

លោកបានបញ្ជាក់ឱ្យដឹងថា លោកចង់ឃើញកសិករខ្មែរបន្ថែមការដាំដំណាំប្រភេទនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីងាយស្រួលដល់បណ្ដាអ្នកកែច្នៃបន្ត ហើយប្រសិនបើមានការដាំដំណាំសណ្ដែកផ្កាយនេះបានច្រើន តម្លៃវត្ថុធាតុដើមក៏អាចនឹងធ្លាក់ចុះផងដែរ ដែលវានឹងធ្វើឱ្យតម្លៃប្រេងដែលលក់ចេញក៏មិនសូវថ្លៃពេកដែរ។

គួរបញ្ជាក់ថា សណ្ដែកផ្កាយមានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងប្រសើរដូចជា ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ ជួយក្នុងការសម្រកទម្ងន់ គ្រប់គ្រងជំងឺទឹកនោមផ្អែម រំញោចការយល់ដឹង និងបំបាត់ការរលាក ថែរក្សាស្បែក ជួយថែទាំសសៃសក់ បញ្ចុះសម្ពាធឈាម កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ ដោះស្រាយបញ្ហាដំណេក និងជួយបង្កើនសុខភាពភ្នែកជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី