រដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G7 ពិភាក្សាគ្នាលើបញ្ហាសកលមួយចំនួន ខណៈកំពុងមានភាពតានតឹងជាមួយអាម៉េរិក

បរទេស៖ កាលពីថ្ងៃអង្គារ៍ និងថ្ងៃពុធ សប្ដាហ៍នេះ អ្នកការទូតកំពូលៗមកពីក្រុមប្រទេសឧស្សាហកម្មជឿនលឿន G7 រួមាន កាណាដា អាម៉េរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន បានជួបប្រជុំនៅរដ្ឋ Ontario ប្រទេសកាណាដា ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួនដែលកំពុងកើតមាន ជាពិសេស ពាក់ព័ន្ធទៅនឹងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការរាយការណ៍ពី France24 ។

ការជួបប្រជុំគ្នានេះបានពិភាក្សាលើបញ្ហាជាច្រើនរួមមាន ៖ ការកើនឡើងនៃភាពតានតឹងរវាងសម្ព័ន្ធមិត្តអាម៉េរិក និងកាណាដា, ភាពមិនច្បាស់លាស់ជុំវិញផែនការរបស់ប្រធានាធិបតី Donald Trump លើបទឈប់បាញ់នៅតំបន់ Gaza, និងការខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ក្រៅពីសមាជិក G7 កាណាដាក៏បានអញ្ជើញរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី ប្រេស៊ីល ឥណ្ឌា អារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក កូរ៉េខាងត្បូង អាហ្វ្រិកខាងត្បូង និងអ៊ុយក្រែន ចូលរួមផងដែរ។

រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានលើកឡើងថា អាទិភាពសំខាន់ៗនៅក្នុងកិច្ចពិភាក្សាកាលពីយប់ថ្ងៃអង្គារបានរួមបញ្ចូលកិច្ចពិភាក្សាស្តីពីការជំរុញសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា ហើយផែនការ​សន្តិភាព​ត្រូវ​តែ​ប្រកាន់​ខ្ជាប់។ អ្នកការទូតទាំងនោះបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅព្រឹកថ្ងៃពុធ ខណៈដែលចក្រភពអង់គ្លេសនឹងផ្តល់ជំនួយចំនួន ១៣ លានផោន (១៧ លានដុល្លារ) ដើម្បីជួយស្ដារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះ ដែលផ្តោតលើការជួសជុលថាមពល កំដៅ និងការផ្គត់ផ្គង់ទឹក ក៏ដូចជាជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋអ៊ុយក្រែនផងដែរ។

ទន្ទឹមនឹងនេះ កាតព្វកិច្ចធ្វើជាម្ចាស់ផ្ទះ G7 របស់កាណាដា នៅឆ្នាំនេះ កើតឡើងចំពេលដែលទំនាក់ទំនងជាមួយអាម៉េរិកមានភាពតានតឹង ដោយសារការដំឡើងពន្ធរបស់មហាអំណាចសេដ្ឋកិច្ចមួយនេះ។ សូមរំលឹកថា កាលពីចុងខែតុលា លោក Trump បានសម្រេចចិត្តបញ្ឈប់កិច្ចចរចាពាណិជ្ជកម្មជាមួយកាណាដា ដោយសាររដ្ឋបាលខេត្ត Ontario នៃប្រទេសកាណាដា បានផ្សព្វផ្សាយអំពីការប្រឆាំងទៅនឹងពន្ធអាម៉េរិកដែលធ្វើឲ្យគាត់ខឹង។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានសុំទោសចំពោះបញ្ហានេះ និងបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចចរចាពាណិជ្ជកម្មឡើងវិញ។ លើសពីនេះ សម្ព័ន្ធមិត្ត G7 ក៏កំពុងប្រឈមនឹងភាពចលាចលជុំវិញការទាមទាររបស់លោក Trump ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងសំណើផ្សេងៗ ដើម្បីជាថ្នូរកាត់បន្ថយពន្ធ។ ចំណុចតានតឹងសំខាន់មួយទៀត គឺការចំណាយលើវិស័យការពារជាតិ ដោយសារសមាជិក G7 (លើកលែងជប៉ុន) គឺជាសមាជិកនៃអង្គការណាតូ។ លោក Trump ទាមទារឱ្យពួកគេចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) របស់ពួកគេលើវិស័យការពារជាតិ។ ​ប្រទេស​មួយ​ចំនួន​បាន​យល់ព្រមលើសំណើនេះ ប៉ុន្តែ​ប្រទេស​ខ្លះ​ទៀត​នៅមិន​ទាន់យល់ស្របនោះទេ ជាពិសេស កាណាដា និង​អ៊ីតាលី។ មិនត្រឹមតែប៉ុណ្ណោះ ក្រុម​ប្រទេស G7 មានការខ្វែងគំនិតគ្នាផងដែរជុំវិញសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ព្រមទាំង សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ នៅតំបន់ហ្គាហ្សា ដោយចក្រភពអង់គ្លេស កាណាដា និងបារាំង បានប្រកាសថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បើទោះបីជាគ្មានដំណោះស្រាយចំពោះជម្លោះក៏ដោយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *