ភ្នំពេញ ៖ សំណល់ផ្ទះបាយដែលយើងច្រកថង់បោះចោល គរទុកមុខផ្ទះចាំគេមកប្រមូល ឬទុកយូរអាចបង្ករឱ្យមានក្លិនស្អុយនោះ អាចផលិតទៅជាជីដ៏មានជីជាតិសម្រាប់ដំណាំ និងអាចជួយកាត់បន្ថយការចំណាយ ជាពិសេសគឺល្អចំពោះបរិស្ថានតែម្ដង។

ឯកឧត្តម បណ្ឌិត សួង ណយ ជាអ្នកជំនាញដែលបានអនុវត្តការកែច្នៃសំណល់ដោយខ្លួនឯងតាំងពីឆ្នាំ២០០៣ និងបានចែករំលែកបច្ចេកទេសនេះតាំងពីឆ្នាំ២០១៥ ដោយឯកឧត្តមបានមានប្រសាសន៍ថា ការកែច្នៃសំណល់នេះពិតជាមានអត្ថប្រយោជន៍ណាស់ចំពោះបរិស្ថាន ជាពិសេសសម្រាប់បងប្អូនកសិករ ឬម្ចាស់ចំការដែលត្រូវការជីសម្រាប់បំប៉នដំណាំ ដែលគាត់អាចច្នៃជាជីដ៏មានប្រសិទ្ធភាព។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា ៖
“ការកែច្នៃសំណល់ផ្ទះបាយនេះគឺយើងមិនបាច់ភ័យរឿងសំរាមស្អុយរលួយ ឬស្ទះលូទៀតទេ ដោយយើងអាចច្នៃវាទៅជាជីទឹក ជីគោក និងចំណីសត្វ ដែលអាចកាត់បន្ថយចំណាយលើថ្លៃជី ហើយវាគ្មានជាតិគីមី ធ្វើឱ្យដីធូរល្អ និងមានជីជាតិ ពោលគឺល្អប្រើជាងជីបាវទៅទៀត”

ឯកឧត្តមបន្តថា ៖
“យើងអាចច្នៃសំណល់ផ្ទះបាយដែលសេសសល់ពីការធ្វើម្ហូប ឬចំណីចំណុក បន្លែផ្លែឈើណាដែលយើងបរិភោគសល់មកកែច្នៃងាយៗដោយត្រូវការតែធុងសម្រាប់ដាក់ មេជី ស្ករល្ងូ និងទឹកតែប៉ុណ្ណោះ ពោលគឺយើងអាចទទួលបានជីដ៏មានគុណប្រយោជន៍សម្រាប់ដំណាំ ដី និងសេដ្ឋកិច្ចគ្រួសារផងដែរ”
គួរបញ្ជាក់ថា តាំងពីឆ្នាំ២០១៥មក ឯកឧត្តម បណ្ឌិត សួង ណយ បានបង្រៀនក៏ដូចជាចែករំលែកនូវបច្ចេកទេសធ្វើជីពីសំណល់ផ្ទះបាយដល់បងប្អូនជាច្រើនរួមមាន ម្ចាស់កសិដ្ឋានជាង ៨៥០កន្លែងដែលមករៀនផ្ទាល់ កងទ័ពប្រមាណ ៥០០នាក់ដែលលោកចុះទៅបង្រៀនដោយផ្ទាល់ និងបងប្អូនជាច្រើននាក់ទៀតដែលបានមករៀន និងអនុវត្តភ្លាមៗ។

ក្នុងនោះ លោក កែម បូរី ជាម្ចាស់ចំការមួយស្ថិតក្នុងខេត្តកំពង់ចាម និងជាសិក្ខាកាមម្នាក់ដែលធ្លាប់ទទួលបានការបង្រៀនបច្ចេកទេសពីអ្នកជំនាញខាងលើបានប្រាប់ដែរថា ការកែច្នៃសំណល់ផ្ទះបាយនេះគឺមានប្រយោជន៍ណាស់ ជាក់ស្ដែងលោកក៏ទទួលបានផលប្រយោជន៍ច្រើនពីការកែច្នៃនេះដែរ។
លោក បូរី រៀបរាប់ថា ៖
“ចំពោះខ្ញុំផ្ទាល់ ខ្ញុំបានកែច្នៃសំណល់ផ្ទះបាយធ្វើជាជីទឹក ជីគោក និងជីបំបែក EM ផ្សេងទៀតទៅតាមរូបមន្តដែលធ្លាប់រៀន ហើយឃើញថា យើងអាចកាត់បន្ថយបញ្ហាសំរាម អត់ធុំក្លិន កាត់បន្ថយចំណាយលើការទិញជីពីផ្សារ ដោយសារខ្ញុំធ្វើចំការតិចតួច ហើយការប្រើប្រាស់ជីនេះគឺល្អមែនទែនដោយសារវាជាជីផង និងជាបាក់តេរីល្អផង”
ចុងក្រោយ អ្នកជំនាញខាងលើក៏សូមអំពាវនាវឱ្យបងប្អូន ជាពិសេសប្រជាកសិករដែលដាំដុះ គួរចេះកែច្នៃសំណល់ផ្ទះបាយឱ្យអស់ពីលទ្ធភាពចៀសវាងការខាតបង់ធនធានជុំវិញខ្លួនដ៏មានប្រយោជន៍ និងអាចជួយកាត់បន្ថយការបំពុលបរិស្ថាន ផ្តល់ជីជាតិដល់ដី ធ្វើឱ្យដំណាំទទួលបានផលល្អ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content