ចិន ៖ បញ្ហាបំណុលដល់ទៅជាង ៣០០ពាន់លានដុល្លាររបស់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Evergrande កំពុងតែឈានមកដល់ដំណាក់កាលធ្ងន់ធ្ងរកាន់តែខ្លាំងដោយអ្នកជំនាញមើលឃើញថា មកដល់ពេលនេះក្រុមហ៊ុនកំពុងរស់នៅក្នុងស្ថានភាពដូចមនុស្សដាក់បំពង់អុកស៊ីសែនអស់រយៈពេលជាច្រើនខែមកហើយ។

ក្រុមហ៊ុនអ្នកជំនាញហិរញ្ញវត្ថុធំៗលើពិភពលោក ដូចជា Fitch, Moody’s និង S&P បានលើកឡើងដូចគ្នាថា Evergrande មកទល់ពេលបច្ចុប្បន្ននេះមិនត្រឹមតែកាន់តែខាតបង់លុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ គឺវាថែមទាំងបាត់បង់ពេលវេលាសម្រាប់រស់រានថែមទៀតផង ខណៈដែលគម្រោងលំនៅដ្ឋានរាប់រយ ព្រមទាំងក្រុមហ៊ុនអ្នកផ្គត់ផ្គង់ជាច្រើនបាននាំគ្នាបិទទីតាំងការដ្ឋានអស់បាត់ទៅហើយ ដោយគ្មានសង្ឃឹម និងមិនដឹងជាថ្ងៃណាអាចដំណើរការឡើងវិញបាននោះទេ។
ក្រៅពីនោះក្រុមហ៊ុនក៏ចាប់ផ្តើមធ្វើការទូទាត់លុយសំណងជាមួយនឹងគម្រោងអចលនទ្រព្យធំៗដែលមិនទាន់បញ្ចប់ ហើយថែមទាំងឈានទៅដល់ការសុំពន្យាប្រាក់បៀរវត្សរ៍បុគ្គលិករបស់ខ្លួនទៀតផង ដើម្បីយមកដោះស្រាយបញ្ហាចំពោះមុខ។

Evergrande គឺជាក្រុមហ៊ុនយក្សដែលមានទំហំធំលើសពីការរំពឹងទុកអស់រយៈពេលជាងមួយទសវត្សកន្លងមកហើយក្នុងនាមជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ទឹកសុទ្ធដ៏ធំបំផុតប្រចាំប្រទេសចិន ហើយក៏ជាម្ចាស់ក្លឹបបាល់ទាត់អាជីពធំបំផុតរបស់ចិន ជាពិសេសគឺជាក្រុមហ៊ុនរកស៊ីទៅលើកសិដ្ឋានចិញ្ចឹមជ្រូកដែលមានចំណែកទីផ្សារយ៉ាងច្រើននៅក្នុងប្រទេសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Evergrande ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធសម្រាប់អាជីវកម្មផលិតរថយន្តអគ្គិសនីដែលគ្រោងនឹងផលិតរថយន្តក្នុងទ្រង់ទ្រាយធំនាពេលខាងមុខផងដែរ។
ទោះបីជាយ៉ាងណាក្តីឱកាសមួយចុងក្រោយដែល Evergrande នឹងអាចបន្តជីវិតអាជីវកម្មរបស់ខ្លួនបាននោះគឺមានតែទំនាក់ទំនងដ៏ជិតស្និទ្ធរវាងថៅកែក្រុមហ៊ុនជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ ពីព្រោះថាស្ថាបនិករបស់ក្រុមហ៊ុនមហាសេដ្ឋី Xu Jiayin គឺជាសមាជិកមួយរូបនៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់បក្សប្រជាជនចិនដែលជាក្រុមអ្នកប្រឹក្សានយោបាយដ៏មានទំនាក់ទំនងល្អបំផុតជាមួយនឹងរដ្ឋាភិបាលចិន។
ទំនាក់ទំនងដ៏ជិតស្និទរវាងលោក Xu និងរដ្ឋាភិបាលគឺនឹងអាចក្លាយទៅជាទ្រព្យបញ្ចាំដ៏មានប្រសិទ្ធភាពដែលអនុញ្ញាតឲ្យ Evergrande ក្នុងការធ្វើកម្ចីដ៏ច្រើនសន្ធឹកពីរដ្ឋាភិបាលក្រុងប៉េកាំងក្នុងការបន្តអាជីវកម្មឡើងវិញ ឬសូម្បីតែទៅចាប់បន្ថែមអាជីវកម្មដែលមានសក្តានុពលណាមួយផ្សេងទៀតជាមិនខាន។
ដោយឡែកកាលពីថ្ងៃចន្ទម្សិលមិញនេះ ខណៈដែលស្ថានភាពរបស់ Evergrande កាន់តែយ៉ាប់យ៉ឺនឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ធនាគារកណ្តាលរបស់ប្រទេសចិនបានចេញមកប្រកាសប្តេជ្ញាចិត្តសាជាថ្មីចំពោះការងារថែរក្សាសុខភាពទៅលើវិស័យអចលនទ្រព្យ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងសន្យាថានឹងការពារសិទ្ធិព្រមទាំងផលប្រយោជន៍ចំពោះគ្រប់អតិថិជនទាំងអស់របស់ក្រុមហ៊ុនមួយនេះផងដែរ។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំប្រចាំត្រីមាសនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារប្រជាជនចិន (PBOC) ដោយក្នុងនោះបានអះអាងទៀតថាធនាគារនឹងបង្កើតយន្តការមួយដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនក្នុងពេលបច្ចុប្បន្ននេះដោយមានទាំងការណែនាំស្ថាប័នហិរញ្ញវត្ថុបង្កើនប្រាក់កម្ចីរយៈពេលមធ្យម និងវែងដល់ឧស្សាហកម្មផលិត និងខិតខំបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសឯកជនផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content