អាជីវកម្មយកសំបុកត្រចៀកកាំក្នុងស្រុកកំពុងមានទីផ្សារ

គ្រាន់តែឮពាក្យថា សំបុកត្រចៀកកាំ ភាគច្រើនគេតែងតែគិតពីរសជាតិ និងគុណតម្លៃចំពោះសុខភាពដែលទទួលបានពីការទទួលទានភេសជ្ជៈ ឬអាហារដែលចម្រាញ់ចេញពីសំបុកត្រចៀកកាំ។ ក្នុងនោះទម្រាំតែផលិតចេញជាភេសជ្ជៈ ឬផលិតផលសម្រេចណាមួយ ទឹកមាត់ ឬសំបុកត្រចៀកកាំត្រូវការការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត រាប់តាំងពីការចិញ្ចឹម ការប្រមូលផល និងផលិត ដែលជាហេតុធ្វើឱ្យអាជីវកម្មប្រភេទនេះមានទីផ្សារខ្ពស់ និងមានតម្លៃថ្លៃរហូតដល់រាប់ពាន់ដុល្លារក្នុងមួយគីឡូក្រាម។

ជាក់ស្ដែងលោក ដួង  វឌ្ឍន:  ជាម្ចាស់អាជីវកម្ម «ផ្ទះត្រចៀកកាំ ១មករា» មួយរូបបានមានប្រសាសន៍ឱ្យដឹងថា អាជីវកម្មយកសំបុកត្រចៀកកាំនេះមានប្រជាប្រិយភាពណាស់ ហើយក៏មានទីផ្សារល្អដែរ ខណៈដែលនៅតាមបណ្តាប្រទេសជិតខាងដូចជា ប្រទេសចិន ថៃ វៀតណាម រង់ចាំទទួលទិញក្នុងតម្លៃថ្លៃគួរសម  ដែលយ៉ាងហោចណាស់អាចលក់បានចាប់ពីតម្លៃ ៧០០ដុល្លារឡើងទៅ។

លោកបន្ថែមថា ៖

“ក្រៅពីការចិញ្ចឹមត្រចៀកកាំយកមកសំបុកនេះ យើងក៏មានខាងសាងសង់ផ្ទះត្រចៀកកាំសម្រាប់អ្នកដែលមានបំណងចង់ចិញ្ចឹមផងដែរ។ សម្រាប់ការធ្វើផ្ទះត្រចៀកកាំគឺមានច្រើនបែប ដែលបងប្អូនខ្លះត្រូវការតម្លៃធូរថ្លៃ តែវាក៏អាស្រ័យទៅតាមទីតាំង និងស្ថានភាពជាក់ស្ដែង ដូចជាកន្លែកខ្លះត្រូវសាងសង់ផ្ទះទាប ឬត្រូវសាងសង់ផ្ទះធំ ហើយខ្ពស់ ឯខ្លះទៀតគាត់មានផ្ទះស្រាប់ដែលយើងគ្រាន់តែទៅជួយកែលម្អរ ហើយតម្លៃក៏អាស្រ័យទៅតាមនោះដែរ។”

សម្រាប់ការធ្វើផ្ទះត្រចៀកកាំនេះដែរ គេត្រូវផ្ដោតទៅលើទីតាំង បើទីតាំងល្អក៏អាចងាយស្រួល និងធ្វើហើយលឿន ទីពីរគឺបច្ចេកទេសក្នុងការសាងសង់ឱ្យត្រូវតាមស្ថានភាពដើម្បីទាក់ទាញត្រចៀកកាំឱ្យចូលមកនៅ និងការពារពីសត្វផ្សេងៗ។ 

ចំណែកការចញ្ចឹមសត្វត្រចៀកកាំក៏មិនងាយស្រួលប៉ុន្មានដែរ មាន័យថា គេមិនត្រូវរំពឹងលើផលចំណេញលឿនពេកនោះទេ ហើយកត្តាដើមទុនគឺជារឿងចាំបាច់បំផុត ហើយច្ចេកទេសក៏ជាកត្តាសំខាន់ទី២។ នេះជាអ្វីដែលម្ចាស់អាជីវកម្មខាងលើបានលើកឡើង។

សម្រាប់រយៈពេលនៃការទទួលផលវិញគឺអាស្រ័យទៅលើទីតាំងដែលគេចិញ្ចឹម ដែលកន្លែងខ្លះគឺលឿន កន្លែងខ្លះក៏យូរ ជាក់ស្ដែងកន្លែងរបស់លោក វឌ្ឍនៈ ចិញ្វចឹមវិញ គឺចំណាយពេលត្រឹម ១-២ឆ្នាំ ប៉ុណ្ណោះគឺអាចទទួលបានផលបណ្ដើរៗហើយ។ រីឯទិន្នផលវិញ សម្រាប់លោកផ្ទាល់អាចប្រមូលផលត្រឹមជាង១០គីឡូក្រាម តែសម្រាប់សមាជិករបស់លោកគឺអាចទទួលបានច្រើនដល់ទៅរាប់រយគីឡូក្រាមក្នុងមួយខែ។

ទន្ទឹមគ្នានេះដែរ ការចិញ្ចឹមត្រចៀកកាំក៏ជួបនូវផលលំបាកមួយចំនួនដូចជា ការកសាងអគារ (ផ្ទះត្រចៀកកាំ) ភាគច្រើនទាក់ទងនឹងដើមទុន បន្ទាប់ពីនេះគេត្រូវតាមដាននៅពេលមានសត្វចូល ការគ្រប់គ្រងសំឡេង ការគ្រប់គ្រងសំណើម និងកត្តាសត្វរំខានផ្សេងៗ ដែលគេត្រូវយកចិត្តទុកដាក់។

លោក ដួង វឌ្ឍន: បានរំលឹកពីការចាប់ផ្តើមអាជីវកម្មក្នុងវិស័យទឹកមាត់ត្រចៀកកាំថា ៖

“ខ្ញុំចាប់ផ្តេីមគិត និងធ្វេីគម្រោងអាជីវកម្មផ្ទះត្រចៀកកាំនេះតាំងពីឆ្នាំ២០១៩ តែបានត្រឹមតែគិត ដោយសាតែថវិកាមិនគ្រប់ រហូតដល់ឆ្នាំ២០២០ អំឡុងពេលដែលកូវីដចូលមកដល់ ខ្ញុំ និងបងជីដូនមួយរបស់ខ្ញុំ លោក ឡេង គឹមហួន បានជួបជជែកគ្នាដេីម្បីរកដំណោះស្រាយធ្វេីយ៉ាងណាត្រូវធ្វេីឱ្យបាន ទេីបនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ យេីងសម្រេចបុកគ្រឹះផ្ទះត្រចៀកកាំលើកដំបូង ដែលមានការចូលរួមពីក្រុមកាងារ និងដៃគូរសហការជាច្រេីននាក់។ ខ្ញុំបានគិត និងរំពឹងហេីយថា វិស័យត្រចៀកកាំនេះគឺវាជួយយេីងបានច្រេីន បេីនិយាយឱ្យចំ វាជាចំណូលអកម្មមួយពិតប្រាកដ ព្រោះពេលយេីងសាងសង់ផ្ទះរួចរាល់យេីងមិនពិបានចំណាយដេីមទន់មេីលថែច្រេីនទៀតឡេីយ ហេីយយេីងក៏មិនយកពេលច្រេីនទៅមើលថែទាំលេីវាដែរ នេះបេីយេីងធ្វេីត្រូវតាមបច្ចេកទេស និងរើសទីតាំងបានល្អត្រឹមត្រូវ។”


ម្ចាស់អាជីវកម្មរូបនេះបានបន្តទៀតថា ៖

“ការធ្វេីផ្ទះត្រចៀកកាំត្រូវគិតលេីរឿងពីរសំខាន់បំផុត ទី១ គឺទីតាំង បេីទីតាំងរើសបានល្អនោះឱកាសទទួលបានផលកាន់តែល្អ និងប្រេីពេលលឿន ទី២ គឺ បច្ចេកទេស ព្រោះបច្ចេកទេសជារឿងសំខាន់បន្ថែមពីលើទីតាំងល្អ។ មានបច្ចេកទេសល្អ គឺអាចដឹងពីចរិតលក្ចណះរបស់សត្វ ហេីយមានរបៀបការពារសត្វរំខានផ្សេងៗ
។ កាងារធ្វេីផ្ទះត្រចៀកកាំមិនស្រួលប៉ុន្មាននោះទេ មានបងប្អូនខ្លះចង់បានតម្លៃធូរថ្លៃ បុន្តែពួកគាត់មិនយល់ច្បាស់ពីរបៀបធ្វេី។ តម្លៃ គឺអាស្រ័យទៅតាមទីតាំង និងចំណង់ចំណូលចិត្តរបស់ពួកគាត់ ទីតាំងខ្លះមិនតម្រូវឱ្យធ្វេីទាប់ ឬតូចទេ កន្លែងខ្លះទៀតគឺតម្រូវឱ្យធ្វេីធំ ខ្លះទៀតគាត់មានផ្ទះស្រាប់ ហើយឱ្យយេីងទៅជួយកែផ្ទះរបស់គាត់ក៏មានដែរ ដែលទាំងអស់នេះសុទ្ធតែត្រូវមានជំនាញ និងបច្ចេកទេសច្បាស់លាស់បំផុត។”

ជាចុងក្រោយ លោក វឌ្ឍនៈ និងដៃគូរបស់លោកបានបង្ហាញពីឆន្ទៈមុតមាំក្នុងការចូលរួមពង្រីកអាជីវកម្មសាងសង់ផ្ទះត្រចៀកកាំ ក៏ដូចជាប្រមូលសំបុកត្រចៀកកាំឱ្យកាន់តែធំទូលាយ ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចជាតិតាមរយៈការនាំសំបុកត្រចៀកកាំចេញទៅទីផ្សារអន្តរជាតិ និងព្យាយាមផលិតនូវផលិតផលសម្រេចក្រោមស្លាកយីហោក្នុងស្រុកឱ្យកាន់តែមានគុណភាពបន្ថែមទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី