លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ប្រកាសគោលនយោបាយសេដ្ឋកិច្ច “Bidenomics”

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រកាសចេញនូវផែនការសេដ្ឋកិច្ចដ៏ទូលំទូលាយមួយឈ្មោះថា “Bidenomics”  ដែលនឹងជួយស្ដារ “ក្តីសុបិនរបស់អាមេរិក ឬ American Dream” មកវិញ។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ នៅក្នុងការថ្លែងសុន្ទរកថាពីទីក្រុង Chicago លោក Joe Biden បានគូសបញ្ជាក់ពីផែនការសេដ្ឋកិច្ចរបស់ខ្លួនឈ្មោះថា “Bidenomics” ដែលជាគោលនយោបាយសេដ្ឋកិច្ចនេះនឹងផ្តោតលើការជំរុញជីវភាពក្រុមវណ្ណៈកណ្តាល  និង ប្រឆាំងទៅលើទ្រឹស្តី​ ‘trickle-down’ ដែលជាទ្រឹស្តីកាត់ផ្តាច់ពន្ធ ឬ ផ្តល់អត្ថប្រយោជន៍ផ្សេងទៀតសម្រាប់អ្នកមាន។

ទ្រឹស្តី​ ‘trickle-down’ គឺជាចំណុចស្នូលនៃគោលនយោបាយរបស់អតីតប្រធានាធិបតី Ronald Reagan ដែលនិយាយអំពីការកាត់បន្ថយពន្ធសម្រាប់ក្រុមហ៊ុនអ្នកមាន និងក្រុមហ៊ុនធំៗ ហើយផ្តល់អត្ថប្រយោជន៍​ដល់​ប្រជាជន​វណ្ណៈ​កណ្តាល និង វណ្ណៈ​កម្មករ ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានជំទាស់ទៅនឹងប្រសិទ្ធភាពនៃការអនុវត្តទ្រឹស្តីមួយនេះ។

យោងទៅតាមប្រភពព័ត៌មានពី CNN បានបង្ហាញថា គោលការណ៍សំខាន់ ៣ ដែល Bidenomics ផ្តោតទៅលើមានដូចជា៖ ការវិនិយោគសាធារណៈនៅអាមេរិក, ការពង្រឹង និង ផ្តល់ការអប់រំដល់អ្នកធ្វើការ, និង ការលើកកម្ពស់ការប្រកួតប្រជែង។ នៅក្នុងការវិនិយោគសាធារណៈ រដ្ឋបាល Biden នឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត និង វិស៏យឈីប semiconductor ហើយកិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងទាក់ទាញការវិនិយោគឯកជន។ ចាប់តាំងពីឆ្នាំ ២០២១ មក ការចំណាយលើការសាងសង់លើរោងចក្រផលិតបានកើនឡើងទ្វេដង។ កាលពីដើមសប្តាហ៍នេះ លោក Biden បានគូសបញ្ជាក់ពីរបៀបដែលរដ្ឋនានានឹងទទួលបានថវិកាប្រហែលជាង ៤២ ពាន់លានដុល្លារសម្រាប់សេវាអ៊ីនធឺណិតល្បឿនលឿន ដែលជាផ្នែកនៃច្បាប់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២១ ។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាល Biden នឹងចាត់វិធានការដើម្បីរៀបចំការងារនាពេលអនាគតសម្រាប់អ្នកធ្វើការ រួមទាំងអ្នកដែលមិនត្រូវការសញ្ញាបត្រមហាវិទ្យាល័យរយៈពេលបួនឆ្នាំផងដែរ ដោយលោកប្រធានាធិបតី​បាន​គាំទ្រ​សហជីព និង ការ​បង្កើត​កម្មសិក្សា  ថ្មីៗនេះគាត់បានទៅទស្សនាមហាវិទ្យាល័យសហគមន៍នៅរដ្ឋ North Carolina ដើម្បីពិភាក្សាអំពីការបណ្តុះបណ្តាលការងារនៅក្នុងការផលិតកម្រិតខ្ពស់ ហើយបានកត់សម្គាល់ពីការវិនិយោគចំនួន ៥០០ លានដុល្លារនៅក្នុងកម្មវិធី Good Jobs Challenge ដែលជាផ្នែកមួយនៃផែនការសង្គ្រោះរបស់អាមេរិក។ ស្របពេលនេះដែរ កម្លាំងពលកម្មគឺខ្ពស់ជាងកាលពីជាង ២០ ឆ្នាំមុន ដោយសារប្រាក់ឈ្នួលប្រសើរជាងមុន អត្ថប្រយោជន៍ និងកាលវិភាគកាន់តែល្អប្រសើរជាងមុនផងដែរ។ ការផ្តោតសំខាន់មួយទៀតនោះគឺ កាលើកកម្ពស់ការប្រកួតប្រជែង ដោយលោកប្រធានាធិបតីផ្តោតទៅលើការជំរុញការប្រកួតប្រជែងដើម្បីកាត់បន្ថយការចំណាយ និង​កម្រិតទីផ្សារសម្រាប់អាជីវកម្មខ្នាតតូច។ កាលពីខែមករាកន្លងទៅនេះ គណៈកម្មការសហព័ន្ធពាណិជ្ជកម្មបានស្នើច្បាប់មួយ ដើម្បីហាមឃាត់និយោជកពីការដាក់កិច្ចព្រមព្រៀងដែលមិនប្រកួតប្រជែងលើនិយោជិត និងដើម្បីលុបចោលកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់។ ដូចគ្នានេះផងដែរ លោកប្រធានាជិបតីបានគូសបញ្ជាក់ពីច្បាប់កាត់បន្ថយអតិផរណា ដែលនឹងកាត់បន្ថយតម្លៃអាំងស៊ុយលីន ៣៥ ដុល្លារក្នុងមួយខែសម្រាប់អ្នកចុះឈ្មោះ Medicare៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់