នំបំពង់ ខេត្តកំពតមានរសជាតិឈ្ងុយឆ្ងាញ់ និងកំពុងមានតម្រូវការទីផ្សារល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

កំពត ៖ ឱ្យតែនិយាយពីនំបំពង់ មនុស្សភាគច្រើននឹកគិតទៅដល់រសជាតិផ្អែម ក្លិនឈ្ងុយ ស្រួយឆ្ងាញ់ ដែលគេនិយមទទួលទានលេងក្រៅអាហារពេល ជាពិសេសទទួលទានជាមួយទឹកតែរឹតតែជក់មាត់ ដែលធ្វើឱ្យនំប្រភេទនេះមានតម្រូវការទីផ្សារល្អ។ យ៉ាងណាក៏ដោយ ចំពោះប្រភពផលិត និងផ្គត់ផ្គង់នំដ៏មានប្រជាប្រិយភាពមួយនេះ គេតែងនឹកគិតដល់ខេត្តកំពត ដែលមានសិប្បកម្មផលិតនំលក្ខណៈគ្រួសារមួយកន្លែង និងមានជំនាញច្បាស់ និងបទពិសោធន៍ជាច្រើនឆ្នាំ។

នំបំពង់ស្នាដៃខ្មែរ ខេត្តកំពត ជាយីហោសិប្បកម្មផលិតនំបំពង់លក្ខណៈគ្រួសារមួយកន្លែងស្ថិតនៅឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ខណៈដែលបច្ចុប្បន្នកំពុងមានភាពមមាញឹកក្នុងការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារទាំងនៅក្នុងតំបន់ ក៏ដូចជានៅតាមបណ្តាខេត្ត / ក្រុង នានាមួយចំនួនទៀតផងដែរ។

លោក ហេង ឃីម ជាម្ចាស់សិប្បកម្មផលិតនំបំពង់ខាងលើបានប្រាប់ AMS ឱ្យដឹងថា ៖

«សព្វថ្ងៃនេះ សិប្បកម្មរបស់យើងខ្ញុំមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារនៅឡើយ ដោយមានគ្នាផលិតត្រឹម ៤-៥នាក់ប៉ុណ្ណោះ ជាមួយលទ្ធភាពអាចផលិត និងលក់នំបានប្រមាណ ៤០-៥០គីឡូក្រាមក្នុងមួយថ្ងៃ។ យើងលក់ទៅឱ្យអតិថិជនទាំងលក់រាយ និងបោះដុំ ហើយក៏មានលក់តាមអនឡាញផងដែរ»។

នំបំពង់ស្នាដៃខ្មែរ ខេត្តកំពត ត្រូវបានរៀបចំ និងផលិតឡើងច្រើនរសជាតិ រួមមានដូចជា រសជាតិស្លឹកតើយ រសជាតិដូង រសជាតិកាហ្វេ រសជាតិខ្ញី រសជាតិសូកូឡា រសជាតិក្រូចឆ្មា រសជាតិខ្នុរ និងរសជាតិទុរេនជាដើម ដោយតម្លៃចាប់ពី ២៥០០០ – ៤០០០០រៀល អាស្រ័យតាមរសជាតិ ជាពិសេស រសជាតិ ខ្នុរ និងទុរេន អាចមានតម្លៃថ្លៃជាងគេ ព្រោះរាល់រសជាតិ និងក្លិនគឺត្រូវប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ មិនមានសារធាតុគីមីនោះទេ។

លោកបានបញ្ជាក់ឱ្យដឹងថា ចំពោះបច្ចេកទេសក្នុងការផលិតនំបំពង់វិញ អ្វីដែលសំខាន់គឺការលាយម្សៅ ធ្វើយ៉ាងណាឱ្យនំដុតហើយមានសភាពស្រួយល្អ ក្រៅពីនេះគេត្រូវការវត្ថុធាតុដើមបន្ទាប់បន្សំមួយចំនួនទៀត ដូចជា ខ្ទិះដូង ល្ងរ ស៊ុត និងស្ករ ទើបអាចផលិតនំដែលមានរសជាតិឈ្ងុយឆ្ងាញ់បាន។

គួររំឭកដែរថា មុខរបរធ្វើនំបំពង់នេះ ជាអាជីវកម្មលក្ខណៈគ្រួសារតាំងពីយូរមកហើយ ដោយពេលនោះក្រុមគ្រួសាររបស់លោក ឃីម ធ្វើ និងរែកនំយកទៅលក់នៅតាមផ្សារ និងទីប្រជុំជន។ ក្រោយមក ដោយមើលឃើញពីសក្ដានុពលរបស់នំប្រភេទនេះ លោកបានសម្រេចចិត្តកែច្នៃ បង្កើនរសជាតិផ្សេងៗគ្នា ដើម្បីឱ្យអតិថិជនអាចមានជម្រើសច្រើន អាស្រ័យតាមចំណូលចិត្ត។

យ៉ាងណាមិញ នៅក្នុងដំណើរការអាជីវកម្មមួយនេះ លោក ហេង ឃីម ក៏ធ្លាប់ជួបបញ្ហាប្រឈមផងដែរ ប៉ុន្តែលោកនៅតែជំនះបានរហូតមកដល់សព្វថ្ងៃ ហើយនៅពេលអនាគត ប់មានលទ្ធភាព ឬមានដៃគូសហការ លោកចង់ពង្រីកសិប្បកម្មមួយនេះឱ្យកាន់តែធំ បង្កើនការផលិត សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារទូទាំងប្រទេស និងឈានទៅដល់ការនាំចេញផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី