ដើមម្រេចកំពតខ្លះមានអាយុកាលរហូតដល់៤០ឆ្នាំ ប៉ុន្តែនៅតែផ្តល់ទិន្នផលខ្ពស់ មានរសជាតិឆ្ងាញ់ និងមានតម្លៃថ្លៃ

ភ្នំពេញ ៖ សមាគមលើកកម្ពស់ម្រេចកំពត បានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ស្ថិតនៅភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរហូតមកដល់ពេលបច្ចុប្បន្នមានសមាជិកសរុបចំនួន ៣៤៥គ្រួសារ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សមាគមបានចុះបញ្ជីជាម៉ាកសំគាល់ភូមិសាស្រ្ត (GI) នៅក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងឆ្នាំ២០១០ និងនៅសហភាពអឺរ៉ុបឆ្នាំ២០១៦។ ផ្ទៃដីដាំដុះសរុបចំនួន ២១២ ហិកតា ផ្ទៃដីប្រមូលផល ១៥៧ ហិកតា ទិន្នផល ២តោនក្នុង១ហិកតា និងបរិមាណផល ៣១៤ តោន ហើយនៅក្នុងចម្ការម្រេចសមាគមមួយនេះ ដើមមួយចំនួនមានអាយុកាលរហូតដល់ ៤០ឆ្នាំ ប៉ុន្តែនៅតែផ្តល់ទិន្នផលខ្ពស់ និងមានរសជាតិឆ្ងាញ់។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានចុះពិនិត្យ និងវាយតម្លៃពីដំណើរការខ្សែច្រវាក់ផលិតកម្មដំណាំម្រេច តម្លៃ និងតម្រូវការទីផ្សារក្នុងខេត្តកំពត ព្រមទាំងបានជួបសំណេះ​សំណាល​​ជាមួយសមាជិកសមាគមផងដែរ។

ទន្ទឹមនឹងនេះ  ឯកឧត្តមក៏បានផ្សព្វផ្សាយផលប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើបទៅដល់ប្រជាពលរដ្ឋ ដែលពួកគាត់នឹងទទួលបាន ដូចជា ការធានាតម្លៃទីផ្សារ ការទទួលបានទុនជាប្រាក់កម្ចីពីធនាគារមានការប្រាក់សមរម្យ ថ្លៃដើមផលិតកម្មតិចជាងមុន មានតម្លៃល្អតាមរយ:កិច្ចសន្យាផលិតកម្ម និងអនុវត្តតាមផែនការផលិតកម្មជាដើម។

ជាមួយគ្នានេះ តំណាងកសិករបានបង្ហាញពីការចាប់អារម្មណ៍ គាំទ្រការប្រែក្លាយពីសហគមន៍ម្រេចទៅជាសហគមន៍ទំនើប និងបានស្នើឱ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្មពន្យល់បន្ថែមអំពីគោលការណ៍ និងនីតិវិធីក្នុងការបង្កើតសហគមន៍កសិកម្មទំនើបនេះផងដែរ។

គួរជម្រាបថា ដើម្បីស្វែងរកទីផ្សារ លើកកម្ពស់កេរ្តិ៍ឈ្មោះ និងទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” នៅទីផ្សារក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” នៅសហភាពអឺរ៉ុប វៀតណាម ថៃ និង បានចុះបញ្ជីនៅប្រទេសជាង៣០ ជាពិសេសការរៀបចំឯកសារគតិយុត្តមួយចំនួនទៀត ដូចជា៖ ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ, ការប្រកាសស្តីពីនីតិវិធីចុះបញ្ជី និងការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាដើម។

លោក ស៊ីម សុទុម ប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដោយសារបញ្ហាអាកាសធាតុក្ដៅខ្លាំង ធ្វើឱ្យម្រេចជ្រុះច្រើន ហើយបង្ខំឱ្យកសិករភាគច្រើនបេះម្រេចខ្ចីលក់ក្នុង ១គីឡូ តម្លៃ ៤ម៉ឺនរៀល ចំណែកតម្លៃម្រេចកំពត (GI) មិនប្រែប្រួលឡើយ ដោយម្រេចខ្មៅ មានតម្លៃមធ្យម ១៥ដុល្លារក្នុង ១គីឡូក្រាម ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ២៨ដុល្លារ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *