អន្តរជាតិ ៖ បំណុលសកល ( Global Debt) ត្រូវបានគេដាក់និយមន័យឲ្យថា ជាទំហំកម្ចីដែលធ្វើឡើងដោយការរាប់បញ្ចូលគ្នារាប់តាំងពីបុគ្គលសាធារណៈ ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ រហូតទៅដល់កម្ចីពីបរទេសដែលធ្វើឡើងដោយរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេស។

The World Economic Forum (WEF) បានចេញផ្សាយពីទំហំកម្ចីជាសកលដែលមានសភាពកាន់តែអាក្រក់ទៅៗតាំងតែពីមុនវិបត្តិកូវីដមកម្ល៉េះ បើធៀបទៅនឹងឆ្នាំណាណាទាំងអស់នៅក្រោយពេលបញ្ចប់ទៅនៃសង្គ្រាមលោកលោកទី២។ ដោយឡែក គិតត្រឹមឆ្នាំ២០២០បំណុលសកលសរុបមានរហូតទៅដល់២២៦ទ្រីលានដុល្លាររួចទៅហើយខណៈដែលវិបត្តិកូវីដបានរុញឲ្យស្ថានភាពហិរញ្ញវត្ថុនេះកាន់តែអាក្រក់ឡើងដល់កម្រិតមួយគួរឲ្យព្រួយបារម្ភ និងគ្រោះថ្នាក់បំផុតចំពោះបណ្តាប្រទេសមួយចំនួនដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច។

អ្វីដែលកាន់តែអាក្រក់ជាងនេះ នៅក្នុងឆ្នាំ២០២២ គេជឿជាក់ថា បំណុលសកលនឹងបន្តកើនឡើងថែមទៀតដោយសារតែបញ្ហាវិបត្តិកូវីដនៅតែបន្តដែលរដ្ឋាភិបាលនៃប្រទេសមួយចាំបាច់ត្រូវការថវិកាជំនួយក្នុងការជួយសង្គ្រោះពលរដ្ឋ ព្រមទាំងនឹងត្រូវប្រឈមមុខទៅនឹងបញ្ហាវិបត្តិអតិផរណាដែលកាន់តែយ៉ាប់យ៉ឹនដោយសារជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី។
អ្នកជំនាញជាច្រើនតាមរយៈអត្ថបទផ្សាយដោយ WEF ដដែលក៏បានព្រមានដែរថា បំណុលសកលកាន់តែធំហើយប្រសិនបើប្រទេសកាន់តែច្រើននឹងគ្មានលទ្ធភាពក្នុងការបង្វិលលុយសំណងមកវិញតាមផែនការទេវានឹងអាចបង្កទៅជាភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុព្រមទាំងធ្វើឲ្យកំណើនសេដ្ឋកិច្ចសកលលោកដើរថយចុះខ្លាំង ហើយប្រទេសដែលប្រឈមមុខនឹងបញ្ហាសងបំណុលកាន់តែខ្លាំងនឹងអាចដាំក្បាលចុះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជៀសមិនផុតឡើយ។
នៅពេលដែលកញ្ចប់លុយរដ្ឋាភិបាលកាន់តែតិចធ្វើឲ្យសេវាកម្មផ្នែកថែទាំងសុខភាពសាធារណៈ និងប្រព័ន្ធអប់រំអាចដួលរលំដែលវាបានធ្វើឲ្យពលរដ្ឋរស់នៅក្រោមបន្ទាត់ក្រីក្រគឺជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានរកឃើញថាប្រទេសដែលមានចំណូលទាបប្រមាណជា៦០ភាគរយហើយដែលកំពុងជួបបញ្ហានេះ ឬកំពុងស្ថិតនៅក្បែរទៅនឹងស្ថានភាពនេះ។ យ៉ាងណាក៏ដោយ IMF បានធ្វើការបង្ហាញផ្លូវសម្រាប់ដំណោះស្រាយមួយរួមគ្នាថា លទ្ធភាពក្នុងការប្រយុទ្ធនឹងបំណុលសកលគឺទាមទារឲ្យមានការចូលរួមសហការគ្នាលើគ្រប់កម្រិតដើម្បីធ្វើយ៉ាងណាអាចឲ្យបណ្តាប្រទេសជាអ្នកកម្ចីក្នុងការធ្វើកែប្រែទំរង់កម្ចីឡើងវិញ (Debt Restructure) ដែលវានឹងអាចកាត់បន្ថយភាពប្រថុយប្រថានចំពោះគ្រោះថ្នាក់ដែលបានរៀបរាប់ខាងលើនោះបាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content