ភ្នំពេញ ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបាន ១ ៧៥៤ ពាន់លានដុល្លារក្នុងរយៈ៣ត្រីមាស កើនឡើង ៤,៤ ភាគរយ ដែលបង្ហាញថាបានកើនឡើងវិញបន្តិចបន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំ២០២០ ធៀបនឹងរយៈពេលដូចគ្នា។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។
គិតចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជាបាននាំចេញផលិតផលទៅកាន់ប្រជាជាតិអាស៊ីបូព៌ា មានតម្លៃ ១ ៣១៦ ពាន់លានដុល្លារ កើនឡើង ៨.៧ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលឆ្លុះបញ្ចាំងពីការពិតនៃតម្រូវការទំនិញដែលផលិតក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ទីផ្សារជប៉ុនកំពុងកើនឡើង ។
កម្ពុជាបានចំណាយប្រាក់ចំនួន ៤៣៨ លានដុល្លារអាមេរិក ក្នុងការនាំចូលផលិតផលពីប្រទេសជប៉ុនក្នុងអំឡុងពេលដូចគ្នាដែលកើនឡើង ២៩,១ ភាគរយធៀបនឹងឆ្នាំ២០២០។ លទ្ធផលនេះធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់កម្ពុជាជាមួយជប៉ុនកើនដល់ ៨៧៨លានដុល្លារ ។ ការនាំចេញសំខាន់ៗពីកម្ពុជាទៅកាន់ប្រទេសជប៉ុន រួមមានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស និងសម្ភារៈការិយាល័យ និងស្បែក ។ ចំណែកកម្ពុជាបាននាំចូលគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិកពីប្រទេសជប៉ុន។
ជាមួយគ្នានេះ កម្ពុជាក៏កំពុងសម្លឹងមើលប្រទេសជប៉ុនក្នុងនាមជាដៃគូពាណិជ្ជកម្មអាទិភាពសម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលនឹងត្រូវបង្កើតឡើងក្នុងពេលខាងមុខ ដោយកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុននេះគ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួន២រួចទៅហើយ ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS ថា ការនាំចេញទៅកាន់បរទេស រួមទាំងប្រទេសជប៉ុន បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងនៅតែមានភាពរឹងមាំ។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖
«វាជាសញ្ញាល្អចំពោះការមានការកើនឡើងពាណិជ្ជកម្ម ព្រោះក្នុងអំឡុងពេលកូវីដ-១៩ ទំហំពាណិជ្ជកម្មទ្វេភាគីមានការថយចុះ ដូច្នេះកំណើនការនាំចេញពាណិជ្ជកម្មនេះនឹងបង្ហាញពីការភ្ជាប់ការហោះហើរឡើងវិញ ហើយក៏ជាឱកាសសម្រាប់អ្នកវិនិយោគជប៉ុន ដែលគាត់កំពុងតែចង់មកកាន់កម្ពុជាស្រាប់»
លោកឧកញ៉ាបានបញ្ជាក់ដែរថា នៅខែមករាដើមឆ្នាំ២០២២ ខាងមុខនេះ យើងនឹងអនុវត្តកិច្ចព្រមព្រៀងតំបន់ RCEP ដែលនឹងមានភាគីជប៉ុនចូលរួមដែរ។ ស្របគ្នានេះកិច្ចការដ៏សំខាន់មួយទៀត ដែលទាក់ទងនឹងភាគីជប៉ុន គឺការបើកការិយាល័យសភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce CCC ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មនៅក្រៅប្រទេសផងដែរ ដោយរង់ចាំភ្លើងខៀវពីក្រសួងពាណិជ្ជកម្ម។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖
«ក្នុងនាមសភាពាណិជ្ជកម្មយើងព្យាយាមអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយសភាពណិជ្ជកម្មជប៉ុន-កម្ពុជាឱ្យមានប្រសិទ្ធភាព ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសយើងផងដែរ»
លោកឧកញ៉ាបានបញ្ជាក់ថា គម្រោងនេះនឹងមិនអូសបន្លាយពេលយូរទេ ហើយការដែល CCC គ្រោងនឹងបង្កើតការិយាល័យនៅប្រទេសជប៉ុន គឺដើម្បីជំរុញការវិនិយោគពីបរទេស ព្រោះថាជប៉ុនគឺជាប្រទេសមួយខ្លាំង ដែលមានសក្តានុពលផ្នែកវិនិយោគនៅក្រៅប្រទេស។
សូមបញ្ជាក់ថាក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានតម្លៃ ២០៩៩ ពាន់លានដុល្លារ ធ្លាក់ចុះ៨ ភាគរយបើធៀបនឹងឆ្នាំ២០១៩។ ជប៉ុនជាទីផ្សារធំបំផុតមួយរបស់កម្ពុជា បន្ទាប់ពីអាមេរិក និងសហភាពអឺរ៉ុប៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

កងទ័ពអាកាសប៊ុលហ្គារីប្រារព្ធខួប ១១៤ ឆ្នាំនៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content