កម្ពុជា និងឥណ្ឌា ឈានមួយជំហានទៀត បង្កើនកិច្ចសហការប្រតិបត្តិការ​ក្នុងវិស័យឱសថ

ភ្នំពេញ ៖ ស្ថានទូតឥណ្ឌានៅកម្ពុជា រួមជាមួយសមាគមអាជីវកម្មឥណ្ឌានៅកម្ពុជា (IBCC) បានរៀបចំព្រឹត្តិការណ៍ជួបជុំ និងពិភាក្សា រវាងអ្នកជំនួញភាគីឥណ្ឌា និងកម្ពុជា ក្នុងវិស័យឱសថ ដើម្បីជំរុញកិច្ចសហការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង​កាលពីថ្ងៃទី១១ វិច្ឆិកា ២០២៥ ដោយមានអ្នកចូលរួមជាង ១៨០ នាក់ ព្រមទាំងតំណាងពីក្រុមហ៊ុនឱសថឥណ្ឌាជាង ៥០ ដែលកំពុងដំណើរការនៅកម្ពុជា រួមជាមួយតំណាងពីមន្ទីរពេទ្យរដ្ឋ និងឯកជនជាច្រើន ។

លោក Shravan Rao ក្រុមប្រឹក្សាភិបាលនៃសមាគមអាជីវកម្មឥណ្ឌានៅកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌាកំពុងក្លាយជាមជ្ឈមណ្ឌលសំខាន់មួយនៃផលិតផលឱសថមានគុណភាព និងតម្លៃសមរម្យ ហើយមានឱកាសធំសម្រាប់កិច្ចសហការជាមួយកម្ពុជា។

ឯកឧត្តមបណ្ឌិត សុខ ជួរ ទីប្រឹក្សា​ក្រសួងសុខាភិបាល និងជាអគ្គនាយករងនៃអគ្គនាយក​ដ្ឋានសុខភាព ក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបន្តពង្រឹងប្រព័ន្ធសុខាភិបាល និងធានាឱ្យមានឱសថគុណភាពល្អសម្រាប់ប្រជាពលរដ្ឋ ។

ក្នុងនោះដែរ​ លោក សុខ សុវិទ្យា អគ្គនាយកនៃអគ្គនាយកដ្ឋានសារពើពន្ធ និងអាករ បានលើកឡើងអំពីវិធានការសម្រួល និងការសហការផ្នែកច្បាប់ ដើម្បីជំរុញការនាំចេញនាំចូលផលិតផលឱសថ និងសុខាភិបាលឱ្យបាន​កាន់តែងាយស្រួល។

នៅក្នុង​ឱកាស​នោះដែរ ក្រុមហ៊ុនឱសថឥណ្ឌាចំនួន ៣ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីនិន្នាការ និងឱកាសក្នុងវិស័យឱសថឥណ្ឌា ជាពិសេស ផលិតផលអាហារបំប៉ន ខណៈដែលប្រទេសឥណ្ឌាជាអ្នកនាំមុខគេក្នុងការផលិត និងនាំចេញឱសថ ដោយ​មានក្រុមហ៊ុនជាង ៣ ០០០ និងរោងចក្រជាង ១ម៉ឺន​ ផលិត​ឱសថជាង ៦ម៉ឺន​ប្រភេទ។

បើតាម​ស្ថានទូត​ឥណ្ឌា​ប្រចាំកម្ពុជា​បានឱ្យដឹងថា ឧស្សាហកម្មឱសថឥណ្ឌាមានតម្លៃប្រមាណ ៥០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ និង​២០២៤ ហើយការនាំចេញបានកើនដល់ជាង ៣០ ពាន់លានដុល្លារ ក្នុងឆ្នាំបន្ទាប់ ។ ឥណ្ឌាផ្គត់ផ្គង់ជាង ៦០ភាគរយ នៃតម្រូវការវ៉ាក់សាំងសកល និងបានផ្គត់ផ្គង់វ៉ាក់សាំងទៅជាង ១០០ ប្រទេសក្នុងអំឡុងជំងឺរាតត្បាត COVID-19 តាមគម្រោង “Vaccine Maitri” ។

សូមជម្រាបថា សម្រាប់​ព្រឹត្តិការណ៍ជំនួបរវាង​អ្នកជំនួញក្នុងវិស័យ​ឱសថ នៅប្រទេសកម្ពុជា ​និង​ឥណ្ឌា បានផ្តល់ឱកាសដល់ក្រុមហ៊ុនឱសថឥណ្ឌា និងក្រុមហ៊ុននាំចូលឱសថកម្ពុជា ដើម្បីស្វែងរកឱកាសសហការក្នុងការធានាឱ្យមានឱសថគុណភាព និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *