ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបញ្ឈប់ការផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការដាច់ខាតដោយបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការផ្តល់ ឬការប្តូររង្វាន់នៅលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះជាកំហិត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដើម្បីអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ វិធានការនេះតម្រូវឱ្យម្ចាស់សហគ្រាសផលិត នាំចូល និងចែកចាយផលិតផល​គ្រឿងស្រវឹង ព្រមទាំងភេសជ្ជៈមានជាតិស្ករទាំងអស់អនុវត្តតាមការណែនាំសំខាន់ៗមួយចំនួន។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ជាវិធានការដាច់ខាត ក្រសួងតម្រូវឱ្យបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរ​ជារង្វាន់តាមរយៈក្រវិលកំប៉ុង, គម្របដប ឬទម្រង់​ផ្សេងៗ​ទៀត ដូចជាការចាប់ឆ្នោត កាតកោស គូប៉ុង និងកម្មវិធីរង្វាន់ឌីជីថល ជាដើម ដោយត្រូវបញ្ចប់ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ ការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃ ក៏មិនត្រូវ​បានអនុញ្ញាត​ឡើយ។

បើតាមក្រសួងសេដ្ឋកិច្ច ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ គ្រប់សហគ្រាស និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់ការបញ្ជាទិញ នាំចូល ឬផលិតថ្មីនូវសំបកវេចខ្ចប់ដែលមានរង្វាន់ទាំងនោះ។

ទោះជាយ៉ាងណា ក្រសួងសេដ្ឋកិច្ចនៅតែអនុញ្ញាតឱ្យមានការលក់តាមរយៈការបញ្ចុះតម្លៃពាណិជ្ជកម្ម  ក្នុងកម្រិតមិនលើសពី ១៥ភាគរយនៃតម្លៃលើវិក្កយបត្រ។ ចំពោះផលិតផលជិតផុតសុពលភាព ដែលមានអាយុកាលមិនលើសពី ៦០ថ្ងៃ មុនថ្ងៃ​ផុតកំណត់ អាចបញ្ចុះតម្លៃបានរហូតដល់ ២៥ភាគរយ ប៉ុន្តែត្រូវជូនដំណឹងទៅអគ្គនាយកដ្ឋានពន្ធដារជាមុន។

ក្រៅពីនេះ ក្រុមហ៊ុនអាចលក់ដោយមានបន្ថែមអត្ថប្រយោជន៍ជាទំនិញ ឬសេវាកម្មផ្សេងៗដែលមិនមែនជាគ្រឿងស្រវឹង ឬ​​ភេសជ្ជៈមានជាតិស្ករ ដូចជា កែវ ឆត្រ ធុងទឹកកក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្ត ដែលមានតម្លៃសរុបមិនលើសពី ៥ភាគរយនៃតម្លៃលក់លើវិក្កយបត្រ។

គួរជម្រាបថា កាលពីថ្ងៃទី៤ ខែឧសភាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងរួចម្តងហើយ​ដោយបញ្ជាក់ថា​ រាជ​រដ្ឋាភិបាលសម្រេចហាមឃាត់ការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុងលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផល​គ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦តទៅ៕ ដោយ ៖ ទួន សុផល




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេច​ធិបតី​៖ ការបោះពុម្ព​​ក្រដាស​ប្រាក់​ថ្មី​មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​ ​និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/10/2026

​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​បោះពុម្ព ​និង​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ៥០​,​០០០​រៀល ​និង​ ១០០​,​០០០​រៀល ​មិន​មែន​ដោយសារ​រាជ​រដ្ឋាភិបាល​ខ្វះខាត​ថវិកា​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​រៀបចំឡើង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ ​សោភ័ណ​ភាព និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល​មាន​អាយុកាល​យូរ​

រដ្ឋ​ចំណាយ​ ​៦ ​​លាន​ដុល្លារ ​ដំឡើង​អំពូល​សូឡា​ ​១​,​២០០ ​គីឡូម៉ែត្រ​ ​នៅ​ ១៣​ ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៦ លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​ដំឡើង​អំពូល​សូឡា​ប្រភេទ​ L​ED ​បំភ្លឺ​តាម​ដង​ផ្លូវ​សាធារណៈ​ប្រវែង​ ​១​,​២០០ ​គីឡូម៉ែត្រ ​នៅ​រាជធានី​-​ខេត្ត​ចំនួន​ ​១៣

កម្ពុជា​មាន​ផ្ទៃ​​ដី​ដាំដូង​ជាង​ ២ ម៉ឺន​ហិកតា​ ​តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​នៅ​មិន​ទាន់​ឆ្លើយតប​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

កម្ពុជា​មាន​ផ្ទៃដី​ដាំដូង​សរុប​ ២០​,​១៦៩ ហិកតា ​និង​ទទួល​បាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ជាង​ ​៣៥០​,​០០០​តោន​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​ទៅកាន់​សិប្បកម្ម​កែច្នៃ​ក្នុង​ស្រុក​នៅ​មិន​ទាន់​គ្រប់គ្រាន់ ​ស្រប​ពេល​តម្រូវការ​ផលិតផល​ដូង​កែច្នៃ​កំពុង​កើនឡើង​

MPT​C និង La ​French​Tech Phnom Penh  ​ពិភាក្សា​អំពី​ FrancoTech ​និង​ ​អនាគត​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​និងន​វានុវត្តន៍​របស់​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 30/09/2026

La French ​Tech Phnom Penh ​បាន​ជួប​ពិភាក្សា​ជាមួយ​ ​ឯកឧត្តម ​បណ្ឌិត​ ​ជា វ៉ាន់​ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ ​(​MPT​C​) ​ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ ​FrancoTech ​ធ្វើ​បទបង្ហាញ​អំពី​ French ​Tech ​Forum ​Asia Phnom Penh ​និង​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​របស់​កម្ពុជា​បន្ថែម​ទៀត

ទីផ្សារត្រី-សាច់សត្វចិញ្ចឹម មានស្ថិរភាពតម្លៃក្នុងរដូវកាន់បិណ្ឌ ខណៈអ្នកចិញ្ចឹមប្រឈមការផ្គត់ផ្គង់លើសតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2026

ភ្នំពេញ៖ ទីផ្សារសាច់សត្វចិញ្ចឹម ដូចជា ជ្រូក មាន់ ទា និងត្រី នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ក្រុងនានា ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៦នេះ បានបង្ហាញពីស្ថិរភាពតម្លៃ និងមានការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ដែលឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា តម្រូវការទិញម្ហូបអាហារនាពេលបច្ចុប្បន្ន មានការកើនឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងថ្ងៃធម្មតា ប៉ុន្តែបញ្ហាតម្លៃមុខទំនិញនៅលើទីផ្សារមិនមានការស្ទុះឡើងខ្លាំងនោះទេ ដែលផ្តល់ផលវិជ្ជមានដល់អ្នកបរិភោគ ខណៈក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុកបានបង្ហាញពីក្ដីបារម្ភទៅនឹងកំណើនផ្គត់ផ្គង់អាចលើសតម្រូវការជាក់ស្ដែង។ យោងតាមទិន្នន័យអង្កេតតម្លៃតាមទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញរបស់ធនាគារអភិវឌ្ឍន៍ជនបទ

អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2026

ភ្នំពេញ ៖ នៅពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃកំពុងជួបប្រទះនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការហោះហើរ សម្រាប់កម្ពុជាបានប្រកាសថា ប្រសិនបើជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការផ្អាកជើងហោះហើរនោះទេ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ​រូបភាពបែបនេះនឹងមិនអាចកើតមានឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់​វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ (ឈានមុខគេ) ក្នុងការធានាបាននូវភាពធន់នៃដំណើរការ ប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជា ស្រេច(ដែលបានគណនាសម្រាប់វដ្តនៃការកើតឡើងវិញដដែលៗ ពី​១០០ ទៅ ២០០ ឆ្នាំម្តង)។ អ្នកជំនាញអាកាសចរណ៍រូបនេះបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក

តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ស្វាយរៀង​ ​ទាក់ទាញ​ទុន​វិនិយោគ​ ​១​,​៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឈីលូ ​ជាន ​ពុចាយ ​ក្នុង​ខេត្ត​ស្វាយរៀង​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧​ ​ជាមួយ​ទុន​វិនិយោគ​ដំបូង​ប្រមាណ​ ៥១​លាន​ដុល្លារ​អាម៉េរិក​ ​បាន​ទាក់ទាញ​ទុន​វិនិយោគ​សរុប​ប្រមាណ ​១​,​៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​គិត​មក​ដល់​បច្ចុប្បន្ន

បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2026

បរទេស ៖ មេដឹកនាំក្រុមហ៊ុនបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធខួរក្បាលសិប្បនិម្មិត ឬ AI កំពូលៗ ទាំង៦ នៅអាមេរិក បានរួមគ្នាចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយនៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ក្នុងគោលបំណងធានាថា បច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬលែងស្តាប់តាមការបញ្ជានៅពេលខាងមុខនោះឡើយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានបញ្ជាក់ថា ឯកសារចុះហត្ថលេខានេះមានឈ្មោះថា កិច្ចព្រមព្រៀងសេតវិមាន ស្តីពីបញ្ញាវ៉ៃឆ្លាត (

ធនាគារ អភិវឌ្ឍន៍ ​អាស៊ី ផ្ដល់ការគាំទ្រជា​​ថវិកា​ ៦០ម៉ឺនដុល្លារ​ ដល់​ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរនៅកម្ពុជា​ដឹកនាំដោយស្ត្រី

ជំនួញ, ព្រឹត្តិការណ៍

• 30/09/2026

ភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ​​​ដែល​ដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជំ​រុ​ញ​ឱ​កាស​​កំ​ណើន​ថ្មី​ ​និងរួម​ចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦​នេះ បានឱ្យដឹងថា ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច

ក្រសួង​ដែនដី​ដោះស្រាយបញ្ចប់ វិវាទដីធ្លី ​ចំនួន ​៣ ទីតាំង ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

ភ្នំពេញ ៖ វិវាទដីធ្លី​ចំនួន​៣ទីតាំង​ស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាស​ពីការ​​ដោះស្រាយបញ្ចប់​ដោយជោគជ័យ​ ដោយមានការចូលរួមពី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ និងអាជ្ញាធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី​ នគរូបនីយកម្ម​ និងសំណង់​ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន​៣ទីតាំងនេះ ជាទំនាស់​រវាងឈ្មោះ​ រតនៈ


Leave a Reply

Your email address will not be published.Required fields are marked *