សិល្បៈ និងរចនារូបល្ខោនខោលលើអាវជួយលើកកម្ពស់វប្បធម៌ខ្មែរ កំពុងមានភាពស្ញប់ស្ញែង 

នៅក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរមានច្រើនទម្រង់ ច្រើនបែបបទ ច្រើនយ៉ាង ជាក់ស្ដែងដូចជាល្ខោនខោលខ្មែរដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះមានរចនាបទគួរឱ្យទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនជាតិខ្មែរ ក៏ដូចជាបណ្តាទេសចរអន្តរជាតិយ៉ាងច្រើន ។ អាស្រ័យដូចនេះ ដើម្បីចូលរួមក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយពីទម្រង់សិល្បៈនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត សិល្បករខ្មែរម្នាក់បានរចនា និងគូររូបល្ខោលខោល ហើយបោះពុម្ពលើអាវកំពុងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

លោក ព្រហ្ម ពុធវិសាល ជាអ្នករចនាម៉ូដ និងគូររូបល្ខោនខោលបោះពុម្ពលើអាវបានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា លោកគឺជាអ្នកគូរ និងរចនារូបល្ខោនខោលលើអាវ ដែលការរចនាម៉ូដអាវនេះជាគំនិតមួយដើម្បីផ្សព្វផ្សាយក្បួនខ្នាតរូបភាពរបស់ល្ខោនខោល ហើយបច្ចុប្បន្ននេះលោកគ្រាន់តែជាអ្នកគូរ ហើយមានក្រុមការងារជាអ្នកចាប់ម៉ូដលើអាវ និងបោះពុម្ពលើអាវប្រភេទកីឡាសម្រាប់ពាក់នៅពេលជិះកង់ ជិះម៉ូតូ ឬចុះព្រៃជាដើម ខណៈដែលការផលិតលើកដំបូងគឺផ្តើមចេញពីការរៃអង្គាសថវិកាគ្នាក្នុងក្រុមយុវជនល្ខោនខោលដើម្បីបោះពុម្ពអាវលក់ ហើយចំណូលដែលទទួលបានគឺទុកដើម្បីធ្វើកម្មវិធីក៏ដូចជាផ្សព្វផ្សាយអំពីល្ខោនខោលខ្មែរឱ្យកាន់តែមានការគាំទ្រច្រើនបន្ថែមទៀត។ ​

លោកបញ្ជាក់ទៀតថា ចំពោះម៉ូដក៏ដូចជាក្បាច់ដែលលោកបានរចនា គឺមានក្បួនខ្នាតត្រឹមត្រូវ ដោយសារលោកធ្លាប់ជានិស្សិតនៅសាលាមធ្យមវិចិត្រសិល្បៈ បញ្ជាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថែមទាំងបានទៅបន្តការសិក្សានៅក្រៅប្រទេសផងដែរ។ ដោយឡែកការបោះពុម្ពអាវបច្ចុប្បន្ន ភាគច្រើនគេយករូបភាពល្ខោនទាំងផ្ទាំងៗមកប្រើតែម្ដង ព្រោះវាងាយស្រួល តែសម្រាប់អ្នកគូរ artwork ដូចជាមិនសូវមាននៅឡើយទេ។

ដោយឡែក សម្រាប់តម្លៃវិញ អាវប្រភេទកីឡាអាចលក់ក្នុងតម្លៃ ១៥ដុល្លារ ដែលអតិថិជនភាគច្រើនជាអ្នកនិយមចូលចិត្តជិះកង់ ឬដើរព្រៃ និងតែងតែគាំទ្រស្នាដៃខ្មែរ​ ហើយក៏ជាអ្នកគាំទ្រល្ខោនខោលខ្មែរផងដែរ។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ពីផលវិបាកក្នុងលក់នៅលើទីផ្សារ ដោយសារតែមានមនុស្សជាច្រើនបានយល់ច្រឡំរវាងរូបភាពល្ខោនរបស់ប្រទេសជិតខាងដែលបានបោះពុម្ពលក់ស្រដៀងគ្នានឹងរូបភាពល្ខោនខោលខ្មែរដែរ ប៉ុន្តែមានតម្លៃទាបជាង។

ពាក់ព័ន្ធនឹងការផលិតដែលរាប់តាំងពីការគូរម៉ូដ ត្រូវចំណាយពេល ១សប្ដាហ៍ ដោយដំបូងគេត្រូវក្រាល និងរើសតួអង្គថា តើតួអង្គណាអាចមានការចាប់អារម្មណ៍ច្រើន តួអង្គដែលប្លែក ធ្វើការអាន និងស្វែងយល់ពីប្រវត្តិរបស់តួអង្គ ក្រៅពីនេះគឺការគូរ និងចាប់ម៉ូដដាក់លើអាវកែតម្រូវ លៃយ៉ាងណាឱ្យសម និងពេញចិត្តរបស់អតិថិជនទូទៅ។

គួរបញ្ជាក់ដែរថា លោក ព្រហ្ម ពុធវិសាល បានចាប់ផ្ដើមគំនិតក្នុងការរចនានេះនៅឆ្នាំ២០១៥ ដោយបានធ្វើការរចនាម៉ូដលើអាវយឺតដើម្បីបង្ហាញថា នេះជាអត្តសញ្ញាណខ្មែរ តែមានបញ្ហាដោយសារមានតម្លៃខ្ពស់ជាងអាវរបស់ប្រទេសជិតខាងដែលលក់ត្រឹម ១ម៉ឺនរៀល។ លុះដល់ឆ្នាំ២០១៦ ទើបមានការស្គាល់ច្រើនពីអាវដែលមានរូបល្ខោនខោលបោះពុម្ពលើអាវ និងមានការគាំទ្រជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

ត្រង់ចំណុចនេះ លោកបន្តទៀតថា ក្នុងការចាប់ផ្ដើម លោកបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បីធ្វើការងារទាំងអស់នេះ ក្នុងគោលបំណងតែមួយគត់គឺលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ខ្មែរឱ្យបងប្អូនប្រជាជនខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយបានស្គាល់ច្បាស់ពីវប្បធម៌ខ្មែរ និងបន្តការអភិរក្ស ។

សម្រាប់ផលលំបាកវិញ លោក ពុធវិសាល បានរៀបរាប់ថា បញ្ហានៅពេលចាប់ផ្ដើមដំបូងគឺការចម្លងម៉ូដដោយពុំមានការអនុញ្ញាត ហើយយកទៅលក់ក្នុងតម្លៃទាបជាង តែបច្ចុប្បន្នហាក់បីដូចជាមានការយល់ដឹងច្រើន ហើយបញ្ហាមួយទៀតគឺការបោះពុម្ពមានតែរោងចក្រធំៗនៅក្រៅប្រទេសដែលធ្វើឱ្យចំណាយថ្លៃដើមច្រើន និងលក់ផលិតផលក្នុងតម្លៃខ្ពស់។

សម្រាប់ថ្ងៃអនាគត រូបលោកផ្ទាល់ រួមទាំងក្រុមការងារនៅតែបន្តការងារនេះ និងស្វែងរកដៃគូផលិតក្នុងស្រុកដើម្បីកាត់បន្ថយថ្លៃដើម ធ្វើឱ្យតម្លៃអាវកាន់តែទាប ជាពិសេសគឺទទួលបានការគាំទ្របន្ថែមទៀតទៅលើស្នាដៃសិល្បៈក៏ដូចជាប្រជាប្រិយភាពរបស់ល្ខោនខោលផ្ទាល់តែម្ដង៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច