ប្រ៊ុចសែល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានជំរុញឱ្យពន្លឿននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប ដើម្បីជាប្រយោជន៍ប្រជាជាតិតំបន់ទាំងពីរដោយការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ និងមិនគួរដាក់បញ្ហានយោបាយមករាំងខ្ទប់ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងសន្និសីទរួមនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនាអាស៊ាន-សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ និងបានរំលឹក អំពីភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអឺរ៉ុប បើទោះបីជាតំបន់ទាំងពីរនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ និងបំណងរបស់ថ្នាក់ដឹកនាំតំបន់ទាំងពីរ ដែលបានផ្ដោតពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្ដូរបៃតងថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“អ្វីដែលជាបំណងធំ និងរកឃើញនៅក្នុងអង្គប្រជុំរបស់យើងនេះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយអឺរ៉ុប ព្រោះអាស៊ានមិនមែនត្រូវតែទន្ទឹងរង់ចាំអ្វីៗក៏ត្រូវជួយពីអឺរ៉ុបនោះទេ ប៉ុន្តែត្រូវបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចតំបន់ទាំងពីរ”
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ៖
“ពិតហើយបណ្តាប្រទេសអឺរ៉ុបមានការជឿនលឿនជាង ក៏ប៉ុន្តែ អាស៊ានមិនមែនគ្រាន់តែជាកន្លែងដែលត្រូតែវរង់ចាំជំនួយពីអឺរ៉ុបនោះទេ។ ដូច្នេះស្ថិតក្នុងស្ថានភាពនេះហើយដែលអាស៊ាន អឺរ៉ុប បានឯកភាពគ្នា ដើម្បីបង្កើតឡើងឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ យើងពិតជាមិនមែនចង់ឱ្យប្រជាជនរបស់យើងនៅតែក្ររហូត ហើយរង់ចាំភាពអនុគ្រោះអំពីអឺរ៉ុបនោះទេ យើងចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិតប្រាកដ”
សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រសាសន៍របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងពិធីបើកកិច្ចប្រជុំ ដោយលើកឡើងនិងបញ្ជាក់ច្បាស់ថា ភាពជាដៃគូត្រូវតែស្មើភាព មិនអាចយកច្បាប់របស់ផ្នែកមួយទៅដាក់ផ្នែកមួយនោះទេ។
សម្ដេចបានបញ្ជាក់ថា ៖
“មិនអាចផ្អែកលើសភាពការណ៍មីយ៉ាន់ម៉ា ឬប្រទេសណាមួយ ហើយបែរជារំខានទៅដល់កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះទេ។ យើងមានចំណុចរួមមួយ គឺតម្រង់ទៅរកគោលដៅ នៃការផ្សារភ្ជាប់រវាងតំបន់ទាំងពីរ ហើយជាសេដ្ឋកិច្ចបំពេញឱ្យគ្នា។ សង្ឃឹមថាចំណុចនេះជាកាដាស់អាស៊ានរបស់យើងឱ្យខិតខំប្រឹងប្រែងដើម្បីងើបឈរឡើង ស្មើភាពនិងស្មើសិទ្ធិជាមួយនឹងEU”
យោងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសនោះបានបញ្ជាក់ថា ឆ្ពោះទៅមុខ អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាថា សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ គឺបើកចំហ តម្លាភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបង្ហាញពីទំនុកចិត្តថា កិច្ចពិភាក្សាដែលធ្វើឡើងនេះនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរស្មារតីរួមទៅជាចក្ខុវិស័យជាក់ស្តែង ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់ និងពិភពលោកសម្រាប់ទសវត្សរ៍ខាងមុខ។ សូមបញ្ជាក់ថាតំបន់អាស៊ានទាំងមូល គឺជាដៃគូពាណិជ្ជកម្មដ៏ធំទី៣ របស់អឺរ៉ុបបន្ទាប់ចិន និងសហរដ្ឋអាមេរិក។ នេះបើតាមគេហទំព័រគណៈកម្មការអឺរ៉ុប ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីតំបន់ទាំងពីរបានកើនដល់ប្រមាណ ២២៩.៩ពាន់លានដុល្លារ នៅឆ្នាំ២០២១៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

កងទ័ពអាកាសប៊ុលហ្គារីប្រារព្ធខួប ១១៤ ឆ្នាំនៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content