ស្វែងយល់លម្អិតពីបច្ចេកទេសដាំននោងមូល ដែលអាចទទួលបានច្រើន

ននោង ជារុក្ខជាតិទ្រើង ក៏ដូចជាបន្លែមួយប្រភេទដែលបងប្អូនប្រជាជនខ្មែរនិយមទទួលទាន ជាពិសេសអាចច្នៃចម្អិនជាម្ហូបបានច្រើនមុខដ៏មានឱជារសឆ្ងាញ់ពិសា។ ជាមួយគ្នានេះ ដើម្បីដាំននោងឱ្យបានជោគជ័យ កសិករត្រូវដឹងពីបច្ចេកទេសមួយចំនួនរាប់ចាប់តាំងពីការរៀបចំដី ការដាំដុះ ការថែទាំ និងការប្រមូលផល។

ជំហានដំបូងមុននឹងចាប់ផ្ដើមដាំដំណាំននោង កសិករត្រូវរៀបចំដីសម្អាតដីឱ្យស្អាត បន្ទាប់មកភ្ជួររាស់ដីឱ្យបានម៉ដ្ឋល្អ ហើយហាលដីពី ១០-១៥ថ្ងៃ ទើបគេភ្ជួរដីម្ដងទៀតជម្រៅពី ១៥-២០សង់ទីម៉ែត្រ។ បន្ទាប់មក គេត្រូវលើករងដោយមានទទឹង ១ម៉ែត្រ ឯបណ្ដោយអាស្រ័យទៅតាមប្រវែងដី និងកម្ពស់រងចន្លោះ ២-៣តឹកនៅរដូវប្រាំង ឬ ៣-៥តឹកនៅរដូវវស្សា។

បន្ទាប់ពីលើករងហើយ គេត្រូវដាក់ជីលាមកសត្វ ឬជីកំប៉ុស្តិ៍ ពី ១-២គីឡូក្រាមសម្រាប់ផ្ទៃដី ១ម៉ែត្រការ៉ កប់ទ្រាប់បាតរងដោយច្របល់វាឱ្យសព្វល្អជាមួយដីរង ហើយធ្វើការគ្របរងដោយថង់ប្លាស្ទិក ឬដោយប្រើចំបើង ដើម្បីទប់ស្កាត់ការហូរច្រោះរង និងការពារសំណើមដី។ ក្រៅពីរងសម្រាប់ដាំ កសិករក៏ត្រូវធ្វើរោងបណ្ដុះកូនននោងដើម្បីឱ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងការពារកូនដំណាំពីការឆ្លងជំងឺ ក៏ដូចជាការបំផ្លាញពីសត្វចង្រៃ។ សម្រាប់ទំហំរោង គេអាចធ្វើដំបូលកម្ពស់ ១.៨-២ម៉ែត្រ ដើម្បីងាយចេញចូល និងការពារកម្ដៅ ឯកម្ពស់រានដំណាំពី ០.៨-១ម៉ែត្រ និងទទឹងពី ០.៨-១ម៉ែត្រ។

ចំពោះការលាយដីសម្រាប់បណ្ដុះកូនននោង គេត្រូវយកដីចំនួន ២ភាគ លាយជាមួយជីលាមកគោ ១ភាគ ផេះអង្កាម ៤-៦ភាគ ឬអាចលាយជាមួយមម៉ោគ ឬស្រកីដូងម៉ដ្ឋ ១ភាគ។ យកល្បាយដែលច្របល់ហើយ ទៅលីងឱ្យក្ដៅសព្វល្អ ទុកឱ្យត្រជាក់ និងច្រកចូលកន្ទោង ឬថាសបណ្ដុះ។

ពាក់ព័ន្ធនឹងការបណ្ដុះគ្រាប់វិញ គេអាចធ្វើបានពីររៀបគឺ ការបណ្ដុះគ្រាប់ជាមុន និងការដាក់គ្រាប់បណ្ដុះដោយផ្ទាល់ក្នុងថាសបណ្ដុះ តែវិធីទាំងពីរនេះគេត្រូវយកគ្រាប់ននោងដែលផ្អាប់ហើយ ឬមិនទាន់ផ្អាប់ចំនួន ១គ្រាប់ដាក់បណ្ដុះក្នុងប្រឡោះថាស និងស្រោចទឹកព្រឹកល្ងាចឱ្យជោកចៀសវាងគ្រាប់មិនដុះ។

ចំណែកការដាំកូនននោងវិញ គេត្រូវរើសយកកូនណាដែលមានដើមរឹកមាំល្អ អាយុពី ៧-១២ថ្ងៃ ហើយត្រូវដាក់វាហាលពី ២-៣ថ្ងៃដើម្បីពង្រឹងកូនមុនពេលដាំ។ មុនពេលដាំ គេត្រូវបញ្ចូលទឹកតាមរងសម្រាប់រងគ្របថង់ប្លាស្ទិក និងស្រោចទឹកលើរងគ្របចំបើង រួចបន្ថែមជីនៅតាមរណ្ដៅកូនដំណាំហើយច្របល់ឱ្យសព្វដោយទុករយៈពេលពី ៦-៧ថ្ងៃ ហើយស្រោចទឹក ៥-៦ដងមុនពេលដាំ ហើយគេគួរដាក់ដាំកូនននោងនៅពេលល្ងាចមេឃត្រជាក់ល្អ។

សម្រាប់ការថែទាំដំណាំននោងក៏មិនខុសពីការថែទាំដំណាំផ្សេងទៀតដែរ ដែលកសិករត្រូវស្រោចទឹក ដាក់ជីឱ្យបានទៀតទាត់ដើម្បីឱ្យដំណាំផ្ដល់ផ្លែផ្លាបានច្រើន។ ឯការដាក់ជីក៏អាស្រ័យលើប្រភេទដីផងដែរ ដូចជាដីល្បាយនិងដីខ្សាច់ត្រូវដាក់ជីរៀងរាល់ ៧ថ្ងៃម្ដង តែចំពោះដីខ្សាច់ត្រូវដាក់ជីច្រើនជាងដីល្បាយចំនួន ២ភាគ៣ ឬពាក់កណ្ដាល។

ការដាក់ជីនេះទៀតសោត ដើម្បីឱ្យដំណាំស្រូបបានច្រើន គេត្រូវដាក់ជីភ្លាមស្រោចទឹកភ្លាម ហើយការដាក់ជីបំប៉នត្រូវកប់ក្នុងរន្ធសងខាងរណ្ដៅ ចម្ងាយពីគល់ដំណាំ ៨-២៥សង់ទីម៉ែត្រទៅតាមអាយុដំណាំ។ ហើយការស្រោចទឹក គេត្រូវស្រោចព្រឹកល្ងាចឱ្យបានទៀងទាត់ ចៀសវាងដីស្ងួតធ្វើឱ្យដំណាំលូតលាស់មិនបានល្អ។ 

បន្ទាប់ពីដំាំបាន ២៣-២៥ថ្ងៃ ដើមននោងចាប់ផ្ដើមបែកខ្នែងចេញពីដើមមេ ដែលគេត្រូវកាត់ខ្នែងននោងក្រោមថ្នាំងទី១០​ ចោល ដើម្បីឱ្យដំណាំទទួលបានជីជាតិគ្រាប់គ្រាន់ លូតលាស់បានលឿន។ ថែមលើនេះ គេក៏ត្រូវសម្អាតស្មៅឱ្យបានស្អាត ទោះបីជារងគ្របប្លាស្ទិក ឬចំបើងក៏ដោយ គេត្រូវដកស្មៅនៅតាមចន្លោះរងចេញ ព្រោះវាអាចជាជម្រកសត្វចង្រៃបំផ្លាញដំណាំ។ ទន្ទឹមនឹងនេះ ដំណាំននោងក៏អាចជួបប្រទះនឹងជំងឺ ក៏ដូចជាកត្តាចង្រៃផងដែរដូចជា ជំងឺទុំលឿងស្លឹក ជំងឺខ្លោចចុងស្លឹករាងត្រីកោណ និងសត្វបំផ្លាញដូចជា ដង្កូវមូលស្លឹក និងចៃជាដើម​ ដែលសកិករអាចការពារនិងកម្ចាត់បានដោយការដកសម្អាត ថែទាំអនាម័យ ឬប្រើថ្នាំគីមីក៏បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន