ក្រោយខកខាន​២ឆ្នាំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញនាំចូល​រៀបចំឡើង​វិញ​ដោ​យមា​ន​ក្រុ​​​​​ម​ហ៊ុនជា​ង​​​១៨​០​ចូលរួម

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២​នេះ ដោយសា្ថនភាព​នៃជំងឺកូវីដ​១៩​បាន​ថមថយ​ និងស្រាកស្រានឡើង​វិញ រាជរដ្ឋាភិបាលកម្ពុជា​ក៏បានចាប់ផ្ដើម​ដំណើរការ​ប្រទេស​ពេញលេញឡើងវិញ ដោយផ្ដល់លទ្ធភាព​ឱ្យ​គ្រប់​ភ្នាក់​ងារ​ពាក់ព័ន្ធសេដ្ឋកិច្ច​ទាំងអស់​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ក្នុងការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញក្រោយ​វិបត្តិ​កូវីដ​១៩​។ ជាមួយគ្នានេះ ពិព័រណ៍ផលិតផលខ្មែរ និង​ទំនិញ​នាំចេញ​នាំចូល​ដែលខក​ខាន២ឆ្នាំមកហើយនោះក៏បានចាប់ផ្ដើម​រៀបចំឡើងវិញដែលជា​ផ្នែកមួយ​នៃ​ការជួយជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផងដែរ។​

​ឯកឧត្តម ​កៅ កោសល អគ្គ​នាយក​ជំរុញពាណិជ្ជកម្មនៃក្រសួង​ពាណិជ្ជកម្ម​បានថ្លែង​នៅក្នុងពិធី​បើក​ពិព័រណ៍​កាលពីព្រឹកថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០២២​នេះឱ្យដឹងថា​ពិព័រណ៍​ផលិតផលខ្មែរ និងទំនិញ​នាំចេញនាំចូល​ឆ្នាំ២០២២​នេះ បានចាប់ផ្ដើម​ដំណើរការ​ជាថ្មីដោយមានស្តង់សរុប​ចំនួន​ ២៦៨​ ស្តង់ ដោយក្នុងនោះមានស្តង់​ស្ថានទូ​តបរទេស​ប្រចាំកម្ពុជា ស្តង់មក​ពី​រាជធានី ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវ​អង្ករ​កម្ពុជា សមាគម​អាជីវកម្ម ក្រុមហ៊ុន សហគ្រាស​ក្នុងស្រុក និងមកពីបរទេស​ដែល​មានក្រុមហ៊ុនសហគ្រាស​ចំនួន​១៨១ក្រុមហ៊ុន។

ឯកឧត្តម​បានមានប្រសាសន៍បន្តថា ភ្ញៀវ​អន្តរជាតិ ​ដែលជាអ្នកតាំង​ពិព័រណ៍​បានមកចូលរួម​មាន​ដូចជា​មកពីប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៊ីតាលី​ កូរ៉េខាងត្បូង តួគី​ សិង្ហបុរី​ វៀតណាម ឡាវ ឥណ្ឌូ​នេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៏ និងមកពីសាធារណរដ្ឋឥស្លាម​ប៉ាគីស្ថាន​ផងដែរ ។ ផលិតផល​ដែល​មានដាក់​តាំង​នៅក្នុងព្រឹត្តិការណ៍​ពិព័រណ៍​នេះរួមមាន ផលិតផល​កសិកម្ម បន្លែ ផ្លែឈើ និងកា​រកែច្នៃ​កសិផល​ផលិតផល​​ម្ហូបអាហារ និងភេសជ្ជៈ យានយន្ត​ គ្រឿង​យន្ត និងឧបករណ៍​បម្រើ​ការ​ងារ​ក្នុង​ឃ្លាំង ផលិតផល​សូត្រ​​និងវត្ថុ​អនុស្សាវរីយ៍  ផលិតផល​សៀវភៅ និងការអាន ផលិតផលគ្រឿងអលង្ការ និងត្បូង​មានតម្លៃ​និ​ង​ផ​លិ​​ត​ផ​​លបន្ទាប់បន្សំផ្សេងៗទៀតដូចជា គ្រឿងសំអាង សម្ភារការិយាល័យ គម្រោងវិនិយោគ ផលិ​ត​ផ​ល​​សិ​ប្ប​ក​ម្ម និងទំនិញប្រើប្រាស់ទូទៅ ។   

ឯកឧត្តម ​ឈួន ដារ៉ា រដ្ឋលេខាធិកា​រក្រសួង​ពាណិជ្ជកម្មបានថ្លែង​ក្នុងពិធីឱ្យដឹងផងដែរថា ពិព័រណ៍​ផលិតផល​ខ្មែរ និងទំនិញនាំចេញនាំចូល លើកទី​១៥​ឆ្នាំនេះ រៀបចំឡើង​ក្រោមប្រធាន​បទការវិល​ត្រលប់មកធ្វើធុរកិច្ច​ឡើង​វិញ​ជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្មកម្រិត​អន្តរជាតិ​ដ៏សំខាន់​របស់ប្រទេស​កម្ពុជា បានចាប់ផ្ដើម​ដំណើរការ​ឡើងវិញក្រោយ​វិបត្តិ​ជំងឺកូវីដ​១៩ ។

ឯកឧត្តម​បន្តថា ព្រឹត្តិការណ៍​នេះ​នឹងជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ បង្កើ​តឱកាស​ការងារ​ តភ្ជាប់​ទំនា​ក់​ទំ​នង​សេដ្ឋកិច្ច និងវិនិយោគ​កាន់តែ​ល្អប្រសើរ​រវាង​កម្ពុជា និងអន្តរជាតិ ព្រមទាំង​បង្ហាញស្មារតី​នៃការ​ភ្ជា​ប់​ទំ​នា​ក់​ទំនង​លើគ្រប់វិស័យ​ឡើងវិញ។ ដូច្នេះ​បេសកកម្ម​របស់យើង​នៅពេលនេះ គឺត្រូវ​ខិតខំ​រួមគ្នា​កសាង​និងស្ដារ​ស​ហ​គមន៍នេះឡើងវិញ​ក្រោយ​វិបត្តិ​នៃជំងឺ​កូវីដ១៩​ តាមរយៈការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋ​កិច្ច។

លោក​ លាង ឡេង​ អនុប្រធានសមាគម​អ្នកផលិត​ចំណីអាហារ​កម្ពុជា និងជាម្ចាស់សហគ្រាស​ លា​ង ឡេង​ ដែ​ល​​បានចូលរួមក្នុងពិព័រណ៍នោះដែរ​បានឱ្យដឹងថា ព្រឹត្តិការណ៍​នេះ​នឹងជួយឱ្យផលិតផលក្នុងស្រុក​អាច​មាន​ទីផ្សារ​ល្អប្រសើរ​ឡើងវិញក្រោយពីពួកគេ​បានជួបប្រទះនឹង​បញ្ហា​ដោយសារតែវិបត្តិកូវីដ១៩​។

លោកបន្តថា ៖ ​

“នៅ​ពេ​ល​មា​នទីផ្សារ​ល្អប្រសើរ​ ពួកយើង​នឹ​ងបង្កើត​ការផលិត​បន្ថែម​ដើម្បីបំពេញ​តម្រូវការ​នៅក្នុងស្រុក​និង​ឈា​ន​ដ​ល់​កា​រនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ តាមពិតទៅ ទោះបីជា​ស្ថិតនៅក្នុងវិបត្តិ​យ៉ាងណាក្ដី ​ពួកយើងដែលជា​អ្នកផលិតក្នុងស្រុកនៅតែ​បន្ត​ពង្រឹង​គុណភាព​ទំនិញ​និងផលិតផល​ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋ​ ហើយទំនិញ​ក្នុងស្រុក​របស់​យើង​មួយចំនួនក៏ទទួលបានការគាំទ្រ​ពីពលរដ្ឋ​ក្នុង និងអតិថិជននៅខាងក្រៅប្រទេស​ផងដែរ៕”




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

បុគ្គល​ ៤​ ​អាច​ជំនួស​តំណែង​លោក ​​Zelensky ក្រោយ​លោក​ Trump ​ជំរុញ​ការ​ផ្លាស់ប្តូរ​នយោបាយ​អ៊ុយក្រែន

បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ការ​ពិភាក្សា​អំពី​បុគ្គល​ដែល​អាច​ជំនួស​លោក​ Volodymyr ​Zelensky ​ក្នុង​តំណែង​ប្រធានាធិបតី​អ៊ុយក្រែន ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​លើកឡើង​ពី​តម្រូវការ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​

រុស្ស៊ី​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ ​AI ​ថ្មី​ ​សម្រាប់​បង្កើន​សមត្ថភាព​ដ្រូន​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ថ្មី​មួយ ​ដើម្បី​ផ្តល់​វីដេអូ​ពី​សកម្មភាព​ប្រយុទ្ធ​ជាក់ស្តែង​ដល់​ក្រុម​អ្នក​ផលិតដ្រូន​ក្នុង​ស្រុក​ ​សម្រាប់​យក​ទៅ​ហ្វឹកហាត់​ប្រព័ន្ធ​ ​AI ​របស់​ដ្រូន​យោធា

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,១ ភាគរយនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីព្យាករណ៍លើកមុន ៣ ភាគរយ។ អតិផរណាត្រូវបានរក្សាការព្យាករណ៍នៅកម្រិតដដែល ៤,៧ ភាគរយ

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់