បញ្ហាទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិកនៅតែជារឿងរសើបនៅឡើយចំពោះពិភពលោកក្នុងនាមជាអ្នកកាន់ប៉ូលម្ខាងម្នាក់់នៅពេលបច្ចុប្បន្ន។ អាមេរិក និងលោកខាងលិច ព្រមទាំងសម្ព័ន្ធមិត្តជាច្រើនតែងតែបានព្យាយាមរកវិធីសាស្ត្រក្នុងការប្រកួតប្រជែង និងទប់ទល់កំណើនឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើគ្រប់វិស័យបូករួមទាំងវិស័យពាណិជ្ជកម្មទំនិញគ្រប់មុខទៅដល់ផលិតផលបច្ចេកវិទ្យានិងជាពិសេសគឺសព្វាវុធ។

The South China Morning Post ថ្មីៗនេះបានសរសេរថាអាងមេរិក និងសម្ព័ន្ធមិត្តនៅតែមានក្តីបារម្ភខ្លាំងនៅឡើយចំពោះការធ្វើទំនើបកម្មនៃវិស័យការពារជាតិរបស់ចិនតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដែលក្នុងនោះបន្ទះឈីបបានដើរតួយ៉ាងខ្លាំងក្នុងការពន្លឿនកិច្ចការងារនេះ។ តាមរយៈមូលហេតុនេះហើយទើបធ្វើឲ្យពិភពលោកបានមើលឃើញនូវគំនិតផ្តួចផ្តើមថ្មីមួយទៀតដែលបានចាប់ផ្តើមលឺឈ្មោះឡើងនៅតាមបណ្តាញសារព័ត៌មានធំៗជាកិច្ចព្រមព្រៀងដ៏ថ្មីស្រឡាងនិងត្រូវបានគេស្គាល់ថាជា Chip 4 ។

អាមេរិក គឺជាអ្នកបង្កើតគំនិតផ្តួចផ្តើមនេះឡើងតាំងតែពីឆ្នាំ២០២១មកម្ល៉េះ ដែលវាគឺផ្តោតសំខាន់ទៅលើការបង្កើតបាននូវកិច្ចព្រមព្រៀងសម្ព័ន្ធមិត្តរវាងមហាយក្ស៤ ដែលជាអ្នកមានអំណាចជាងគេបំផុតក្នុងការផ្គត់ផ្គង់ទីផ្សារបន្ទះឈីបនៅក្នុងទីផ្សារពិភពលោកដែលក្នុងនោះមានដូចជាអាមេរិកផ្ទាល់ និងបន្ទាប់ដោយកូរ៉េខាងត្បូង, ជប៉ុន ជាពិសេសគឺកោះតៃវ៉ាន់។
ទោះបីជា Chip 4 មិនទាន់ត្រូវបានចុះហត្ថលេខាចូលជាធរមាននៅឡើយក្តី ប៉ុន្តែសមាជិកទាំង៤ហាក់បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរួចទៅហើយក្នុងការសហការគ្នា និងប្រើប្រាស់សម្ព័ន្ធភាពនេះទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការប្រឈមមុខទៅនឹងបច្ចេកវិទ្យាក៏ដូចជាឥទ្ធិពលរបស់ចិននៅក្នុងទីផ្សារ។ គួរឲ្យដឹងដែរថា បញ្ហានៃការផ្គត់ផ្គង់បន្ទះឈីបនៅតែជាប្រធានបទដ៏សំខាន់ដែលត្រូវបានលើកឡើងមកពិភាក្សានៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ APEC ដែលទើបបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍កន្លងមកនេះនៅក្នុងទីក្រុងបាងកក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ
ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/03/2026
ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content