ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ២,៤% ខណៈដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះ ក៏បានយល់ស្របលើអត្រាកំណើនប្រហាក់ប្រហែលគ្នា គឺក្នុងរង្វង់ប្រមាណ២%។ ដោយឡែក សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ហើយ ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៨៤២ ដុល្លារអាមេរិក ធៀបនឹង ១ ៧៣០ ដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មី ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់មកលើថវិកាជាតិ ។

សេចក្តីព្រាងច្បាប់នេះ ក៏បានរំលេចអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២២ ក៏ដូចជាការជួបប្រទះនឹងបញ្ហាប្រឈម និងហានិភ័យ ទាំងទិដ្ឋភាពខាងក្នុង និងខាងក្រៅ ដែលអាចនឹងប៉ះពាល់ដល់ចីរភាពនៃកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍប្រទេស។ ដូច្នេះដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យចម្បងៗជាយថាហេតុ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញអនុវត្ត«ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២២» ដែលនឹងត្រូវបានដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ដោយឈរលើសសរស្តម្ភចំនួន ៣ (ឬហៅថា 3Rs)។

សសរស្តម្ភទី១-ការស្តារ (Recovery) តាមរយៈការកសាងមូលដ្ឋានរឹងមាំសម្រាប់ជំរុញសេដ្ឋកិច្ចឱ្យវិលទៅស្ថិតលើមាគ៌ានៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងការធ្វើឱ្យរស់រវើកឡើងវិញនូវធុរកិច្ចដែលមានសក្ដានុពល ជាពិសេស ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស សំដៅលើកស្ទួយជីវភាពប្រជាជន។
សសរស្តម្ភទី២-ការកែទម្រង់ (Reform) តាមរយៈការបន្តដាក់ចេញនូវវិធានការ កែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានជាអាទិ៍ ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការវិនិយោគ និងធុរកិច្ចការជំរុញ និងការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងវិស័យឯកជន និងសសរស្តម្ភទី៣-ការកសាងភាពធន់ (Resilience) តាមរយៈការពង្រឹងការត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគតដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ និងមានប្រសិទ្ធភាព ក៏ដូចជាផ្ដោតលើវិស័យគន្លឹះមួយចំនួនទៀតដែលមានសារៈសំខាន់សម្រាប់ការធានានូវចីរភាព និងបរិយាប័ន្ននៃការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សូមបញ្ជាក់ថាក្របខ័ណ្ឌថវិកាឆ្នាំ២០២២ត្រូវបានកំណត់ ៖
១-ចំណូលក្នុងប្រទេសថវិកាជាតិដែលបានគ្រោងប្រមាណ ២៥,៦ ទ្រីលានរៀល សមមូលនឹងប្រមាណ ៦,៣ ពាន់លានដុល្លារ ត្រូវជា ២០,៦១% នៃ ផសស មានកំណើន ១៩,៣% ធៀបនឹងច្បាប់ឆ្នាំ២០២១។ ក្របខ័ណ្ឌថវិកា ឆ្នាំ២០២២ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ១៩,៥៦% នៃ ផសស ដែលមានកំណើនចំនួន ១,១៤ ពិន្ទុភាគរយនៃ ផសស ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ពោលគឺនឹងសម្រេចបានខ្ពស់ជាងគោលដៅនៃការប្រមូលចំណូលចរន្តថវិការដ្ឋ ដែលត្រូវបានកំណត់ឱ្យកើនជាមធ្យម ០,៣ ពិន្ទុភាគរយ នៃ ផសស ក្នុងមួយឆ្នាំ នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ។
២- ចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ ៣៤,៧ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៨,៥ ពាន់លានដុល្លារ ស្មើនឹង ២៧,៩៥% នៃ ផសស , មានកំណើន ៨,៤% ធៀបនឹងច្បាប់ឆ្នាំ២០២១ ក្នុងនោះចំណាយចរន្តថវិការដ្ឋត្រូវបានគ្រោងចំនួន ២០,៨ ទ្រីលានរៀល សមមូលនឹងប្រមាណ ៥,១ ពាន់លានដុល្លារ ត្រូវជា ១៦,៧៩% នៃ ផសស, កើនឡើង ១១,២% ធៀបនឹងច្បាប់ឆ្នាំ២០២១ ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content