បច្ចុប្បន្នក្នុងវិស័យផលិតកម្មកសិកម្មមាន ១ ២០០សហគមន៍ មានដើមទុនសរុប២៤,៨ លានដុល្លារ

ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ត្រឹមចុងឆ្នាំ២០២១ សហគមន៍កសិកម្មដែលបានបង្កើត និងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យផលិតកម្មកសិកម្ម មានចំនួន ១ ២០០សហគមន៍ មានសមាជិកសរុបចំនួន ១៣១ ៦០៦គ្រួសារ ស្មើនឹងចំនួនចំនួន ១៤៤ ៣០៦នាក់ និងមានដើមទុនសរុបប្រមាណ ៩៩,៤៨៩,៤៨៥,០៥៩ រៀល (ស្មើ ២៤,៨ លានដុល្លារ) ហើយសហគមន៍កសិកម្មទាំងអស់នេះបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសាមី។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានខិតខំជំរុញ គាំទ្រ និងលើកទឹកចិត្តឱ្យសហគមន៍​កសិកម្មទាំងអស់នៅទូទាំងប្រទេសធ្វើការចងក្រងសមាជិកដើម្បីបង្កើតបានជាកំលាំងផលិតមានជាអាទិ៍ ៖ ផលិតកម្មបន្លែ (បន្លែសុវត្ថិភាព-បន្លែសរីរាង្គ) ដំណាំឈើហូបផ្លែ ស្រូវចំណី ស្រូវពូជ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត។ល។

ក្នុងគោលបំណងធានាឱ្យបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយគុណភាពផលិត និងការផលិតផលតម្រូវតាមទីផ្សារ និងមានកិច្ចសន្យាទទួលទិញ និងតម្លៃត្រូវបានធានា ជាមួយនឹងទទួលបានបច្ចេកវិទ្យាផលិត ការប្រមូលផល និងការវេចខ្ចប់ល្អប្រសើរ រួមផ្សំនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ឥណទានការប្រាក់ទាប មានរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំនិងរដ្ឋបាលបានត្រឹមត្រូវ និងត្រូវបានការពារដោយច្បាប់ស្តីពី “សហគមន៍កសិកម្ម”។

ផ្តើមចេញពីពាក្យថា “មានគំនិត និងមានកំណើត” បានធ្វើឱ្យសហគមន៍មួយនេះក្នុងចំណោមសហគមន៍កសិកម្មដែលទទួលបានជោគជ័យ គឺសហគមន៍​កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបង្កើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ មានសមាជិកសរុបចំនួន ៨៨គ្រួសារ (ស្រ្តី ៥០) មានទុនសរុបចំនួន ៨,០១១,០០០ រៀល។        

បច្ចុប្បន្ន មានសមាជិកកើនដល់ចំនួន ៦៨៩ គ្រួសារ (ស្រ្តី ៣៩១) មានភាគហ៊ុនសរុបចំនួន ១៥ ២៧២ ហ៊ុន ហើយទុនសរុបកើនឡើងរហូតដល់ចំនួន ១,៥៦៩,៤៩៩,៨០០ រៀល (ប្រមាណ ៣៩២​,៣៧៤ ដុល្លារអាមេរិក)។ សហគមន៍នេះបាននិងកំពុងប្រតិបត្តិការធុរកិច្ចលើមុខរបរចំនួន០៤ ៖

១. ឥណទានសហគមន៍កសិកម្ម

២. ការផ្គត់ផ្គង់ជីកសិកម្ម

៣. ទីផ្សារស្រូវពូជ/ស្រូវចំណី បន្លែសុវត្ថិភាព ល្ហុង ស្លឹកគ្រៃ ប្រេងស្លឹកគ្រៃ និងឈើហូបផ្លែ និង

៤. សេវាកម្មដឹកទំនិញ និងសេវាកម្មផ្សេងៗទៀត។

លោក អេង ថុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបានឱ្យដឹងថា ភាពរីកចម្រើនរបស់សហគមន៍បានមកដោយសារមានការជំរុញគាំទ្រនិងលើកទឹកចិត្តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលតែងតែឧស្សាហ៍ចុះទៅផ្តល់កំលាំងចិត្ត និងគំនិតណែនាំល្អៗ បានជាទុនទាំងកំលាំងកាយចិត្តនិងធនធានជំរុញឲ្យសហគមន៍ពង្រីកសក្តានុពលផលិតកម្មកសិកម្មរបស់ខ្លួនតាមរយៈទិញដីជិត១០ហិកតា សម្រាប់ពង្រីកផលិតកម្មបន្ថែម ឆ្លើយតបតាមតម្រូវការទីផ្សារ។​

នៅឆ្នាំ២០២០ សហគមន៍បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE លក់ស្រូវចំណីចំនួន ៥០០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយអ្នកលក់គ្រាប់ពូជស្រូវក្នុងស្រុកស្ទឹងត្រង់ចំនួន ៣៦០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្គត់ផ្គង់បន្លែ សាច់ និងអង្ករ ជូនសាលារៀនចំនួន០៨ ក្នុងស្រុកស្ទឹងត្រង់ ធ្វើកិច្ចសន្យាជាមួយអ្នកចែកចាយផលិតប្រេងស្លឹកគ្រៃចំនួន ៣០លីត្រ/ខែ និងធ្វើកិច្ចសន្យាជាមួយឈ្មួញបោះដុំស្លឹកគ្រៃចំនួន ៩៨០តោន/ឆ្នាំ។ល។

តាមរយ:ការធ្វើអាជីវកម្មនេះ សហគមន៍ទទួលបានប្រាក់ចំណូលចំនួន ៣ ១២៤ ៨០៦ ៥០០ រៀល ក្នុងនោះ ១២៨ ០៣៦ ៤០០រៀល បានមកពីសេវាឥណទាន ១ ០៦៣ ៧៦៨ ៩០០ រៀល បានមកពីការផ្គត់ផ្គង់ជីកសិកម្ម ១ ៧៦៨ ០៩០ ៨០០រៀល បានមកពីទីផ្សារ និង ១៦៤ ៩១០ ៤០០រៀល បានមកពីសេវាកម្មប្រើ ប្រាស់រួមគ្នា និងសេវាផ្សេងៗទៀត។ ដោយសារភាពជោគជ័យនេះ សហគមន៍កសិកម្មសំបូរមានជ័យបានទទួលជ័យលាភីលេខ១ ទូទាំងប្រទេសប្រចាំឆ្នាំ២០១៧ លើប្រធានបទ “ភាពជោគជ័យក្នុងការដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម” ដោយទទួលបានបណ្ណសរសើរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេស ទទួលបានពាន់រង្វាន់លេខ១ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងពិធីបិទសន្និបាតកសិកម្មទូទាំងប្រទេសនៅក្នុងឆ្នាំនោះផងដែរ។

សូមបញ្ជាក់ថា ច្បាប់ស្តីពី “សហគមន៍កសិកម្ម” ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហរទ័យប្រកាសដាក់ឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៦១៣/០០៨ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម