កម្ពុជារកបានចំណូលជាង ២៨០លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលចំណូលជាទឹកប្រាក់ជាង ២៨០លានដុល្លារ ពីការនាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារអន្តរជាតិគោលដៅចំនួន ៦៤ ប្រទេស  ។

តាមសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ការនាំចេញអង្ករត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ដោយក្នុងរយៈពេល៧ខែនេះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ប្រទេស មានចំនួន ១៨៦ ៣៧៧ តោន ទទួលបានទឹកប្រាក់ចំនួន ១៤៤.៩២ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ២០៤ តោន ទទួលបានទឹកប្រាក់ចំនួន ៤៨.២៨ លានដុល្លារសហរដ្ឋអាមេរិក។​

ដោយឡែក សម្រាប់ប្រទេសក្នុងតំបន់អាស៊ាន រួមទាំង ទីម័រខាងកើត ចំនួន ៧ប្រទេស បានបរិមាណ ចំនួន ៧៧ ៩៣៣ តោន ទទួលបានទឹកប្រាក់ចំនួន ៥៣.៥៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀត រួមមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣៨ ០៣២ តោន ទទួលបានទឹកប្រាក់ចំនួន ៣៣.១៩ លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងចំណោមប្រភេទអង្ករដែលបាននាំចេញ រួមមាន អង្ករក្រអូប អង្ករស អង្ករសម្រូប និងអង្ករសរីរាង្គ។ ក្នុងនោះអង្ករក្រអូបមានចំនួន ៧០.៥២ភាគរយ ប្រភេទអង្ករសធម្មតា ២៤.​៣០ភាគរយ អង្ករចំហ៊ុយ ៣.១៦ភាគរយ អង្ករសរីរាង្គចំនួន ១.៧៤​ភាគរយ និងអង្ករផ្សេងៗចំនួន ០.២៨ភាគរយ។

សម្រាប់ការនាំចេញស្រូវវិញ ក្នុងរយៈពេល៧ខែនេះ សម្រេចបានទឹកប្រាក់ប្រមាណ ៧៨៤.៦០ លានដុល្លារសហរដ្ឋអាមេរិក ដោយបាននាំចេញស្រូវចំនួន ២ ៧១១ ១៧៩តោន ដែលក្នុងនោះ ៨០.៥០ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ ​

ដោយឡែក ឧកញ៉ា ចាន់ សុខឃាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កាលពីសប្តាហ៍មុន សហព័ន្ធ (CRF) បានពិភាក្សារវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន NTUC FairPrice Group ដែលជាក្រុមហ៊ុនលក់រាយដ៏ធំបំផុតមួយរបស់ប្រទេសសិង្ហបុរី កំពុងដំណើរការ ដើម្បីបង្កើតកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្កររយៈពេលវែងក្នុងគោលបំណងបង្កើនការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរី។

បើតាម CR​F កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដើម្បីបង្កើតផែនការភាពជាដៃគូរយៈពេលវែងសម្រាប់ការផ្គត់ផ្គង់អង្ករដែលជាផ្នែកមួយនៃសន្តិសុខស្បៀងដល់ប្រទេសសិង្ហបុរី។ប្រសិនបើទទួលបានជោគជ័យ កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងកម្ពុជា និងសិង្ហបុរី អាចធ្វើជាគំរូសម្រាប់ពាណិជ្ជកម្មកសិកម្មនៅក្នុងតំបន់ ហើយក៏នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មប្រពៃណី។

​ប្រទេស​សិង្ហបុរី ​ដែល​មាន​ដី​ធ្វើ​កសិកម្ម​តិច​ និងពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការនាំចូល​ដើម្បី​បំពេញ​តម្រូវ​ការ​អាហារ​ ​ភាគី​ទាំង​ពី​​​រ​កំពុង​រិះរក​មធ្យោបាយ ​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ ​និង​ជំរុញ​ភាពជា​ដៃគូ​ប្រកបដោយ​និរន្តរភាព​។ ​

​សូមជម្រាបថា NTUC FairPrice គឺជាបណ្តាញផ្សារទំនើបដ៏ធំបំផុតនៅក្នុងប្រទេសសិង្ហបុរី។ ក្រុមហ៊ុននេះគឺជា​សហករណ៍នៃសមាជសហជីពជាតិ (NTUC)។ ក្រុមនេះមានផ្សារទំនើបជាង១០០ នៅទូទាំងកោះ ជាមួយនឹងហាង​លក់ទំនិញជាង១៦០ ទីតាំង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ