ធនាគារកណ្តាលតាមបណ្តាប្រទេសនានា នាំគ្នាងាកមកទិញមាសសម្រាប់ជាទុនបម្រុងជាតិ

បរទេស៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា ធនាគារកណ្តាលនៅតាមបណ្តាប្រទេសនានា ហាក់កំពុងចៀងឆ្ងាយពីប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិន ខណៈពេលដែលកំពុងផ្ទុកទុនបម្រុងប្តូរប្រាក់បរទេសរបស់ពួកគេក្នុងទម្រង់ជាមាស ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។

ឥឡូវនេះ ប្រទេសនានាកំពុងធ្វើពិពិធកម្មទុនបម្រុងរបស់ពួកគេ តាមរយៈការទិញមាស ដោយសារវាជាទ្រព្យសម្បត្តិមានសុវត្ថិភាព និងឯករាជ្យភាពពីហានិភ័យឥណទានជាតិ។ នៅក្នុងឆ្នាំ២០២៣ ធនាគារកណ្តាលទាំងអស់របស់ពិភពលោកបានទិញមាសចំនួនសរុបប្រហែល ១ ០៣០ តោន បន្ទាប់ពីមានកំណត់ត្រាទិញ ១០៨២ តោន ក្នុងឆ្នាំ២០២២ និងជាឆ្នាំទីពីរ ជាប់ៗគ្នាដែលការទិញមាសលើសពី ១០០០ តោន។

យោងតាមស្ថិតិពីក្រុមប្រឹក្សាមាសពិភពលោក (WGC) បង្ហាញថា នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤ ការទិញសុទ្ធមានប្រហែល ១៨៣ តោន ដែលកើនឡើង ៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ធនាគារកណ្តាលចិន បានរាយការណ៍ថា ខ្លួនមានទុនបម្រុងមាសប្រហែល  ២ ២៦៤ តោននៅក្នុងខែកក្កដា ហើយរក្សាកម្រិតនេះសម្រាប់រយៈពេល ២ខែជាប់ៗគ្នា ដោយសារតែតម្លៃមាសនៅលើទីផ្សារអន្តរជាតិខ្ពស់បន្ទាប់ពីទុនបម្រុងរបស់ខ្លួនបានកើនឡើង ១៦,៣ ភាគរយក្នុងរយៈពេល ១៨ ខែជាប់ៗគ្នាគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាល ប្រេស៊ីល បានរាយការណ៍ថា ចំណែកមាសនៅក្នុងទុនបម្រុងរបស់ខ្លួនមាន ២,៦ ភាគរយនៅចុងឆ្នាំ២០២៣ ខណៈដែលចំណែកប្រាក់យ័នបានធ្លាក់ចុះសល់ត្រឹម ៤,៨ ភាគរយ។ លើសពីនេះ ទុនបម្រុងមាសរបស់ឥណ្ឌាក៏កំពុងកើនឡើងផងដែរ ដែលកើនឡើង ៣០ ភាគរយពីឆ្នាំមុន ឬ មានតម្លៃ ៥៧,៦ ពាន់លានដុល្លារ។ ក្រៅពីនេះ សិង្ហបុរី ហ្វីលីពីន និង​ប្រទេស​ផ្សេង​ទៀតកំពុងជំរុញ​ការ​កាន់​កាប់​មាស​របស់​ខ្លួនដូចគ្នា។

ទន្ទឹមនឹងនេះ ចំណែកនៃរូបិយប័ណ្ណអាមេរិកនៅក្នុងទុនបម្រុងបរទេសសកលបានធ្លាក់ចុះយ៉ាងខ្លាំងតាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ជាង ៧០ ភាគរយ។ បច្ចុប្បន្ននេះ ចំណែកប្រាក់ដុល្លារនៅក្នុងទុនបម្រុងបរទេសដែលកាន់កាប់ដោយធនាគារកណ្តាល និងរដ្ឋាភិបាលនានាទូទាំងពិភពលោក កំពុងស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្ត្រ ខណៈដែលរូបិយប័ណ្ណយ័នចិនកំពុងធ្លាក់ចុះផងដែរ។ ការឈ្លានពានរបស់រុស្ស៊ី លើ អ៊ុយក្រែន បានធ្វើឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង ដោយហាមឃាត់ទីក្រុងម៉ូស្គូចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល ដែលផ្អែកលើប្រាក់ដុល្លារ និងបញ្ចុះបញ្ចូលប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនឱ្យទិញមាស ដោយសារវាមិនជាប់ពាក់ព័ន្ធនឹងប្រទេសជាក់លាក់ណាមួយឡើយ។

យ៉ាងណាមិញ ការផ្លាស់ប្តូរពីការកាន់កាប់រូបិយប័ណ្ណមកជាមាសកំពុងឆ្លុះបញ្ចាំងពីការបែងចែកជាសកល។ គួរឲ្យបញ្ជាក់ដែរថា​ ទុនបម្រុងបរទេស គឺជាទ្រព្យសកម្មដែលធនាគារកណ្តាលកាន់កាប់ដើម្បីទូទាត់បំណុលបរទេស និងគ្របដណ្តប់លើការចំណាយសម្រាប់ការនាំចូលក្នុងគ្រាមានអាសន្ន។ ជាទូទៅ មួយភាគធំនៃទុនបម្រុងទាំងនេះត្រូវបានរក្សាទុកក្នុងទ្រព្យសកម្មជាប្រាក់ដុល្លារ ដែលជារឿយៗអាចបំប្លែងបានយ៉ាងងាយស្រួលដោយរតនាគារសហរដ្ឋអាមេរិក។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ សមតុល្យសរុបនៃទុនបម្រុងបរទេសសកលមានចំនួន ១២,៣៤៩៩ ទ្រីលានដុល្លារ ដោយប្រាក់ដុល្លារមានចំណែក ៥៨,៩ ភាគរយ ប៉ុន្តែវាបានធ្លាក់ចុះពី ៧០ ភាគរយធៀបនឹងទសវត្សរ៍ឆ្នាំ២០០០។  កាលពីខែមីនា រូបិយប័ណ្ណយ័នមានចំណែក ២,២ ភាគរយនៃទុនបម្រុងបរទេសរបស់ពិភពលោក ដែលបានធ្លាក់ចុះ ០,៧ ភាគរយពីខែមីនា ឆ្នាំ ២០២២។ ក្នុងឆ្នាំ២០២៣ តម្លៃនៃប្រាក់យ័នធ្លាក់ចុះប្រហែល ៣ ភាគរយធៀបនឹងប្រាក់ដុល្លារ។

ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុនបានដករុស្ស៊ីចេញពីបណ្តាញទូទាត់ប្រាក់ដុល្លារ ហើយបានបង្កកប្រាក់បម្រុងបរទេសរបស់ធនាគារកណ្តាលរុស្ស៊ីដែលដាក់នៅក្នុងធនាគារកណ្តាលនៃប្រទេសដទៃទៀត។ យ៉ាងណាមិញ ការរឹតបន្តឹងនេះបាននាំឱ្យប្រទេសនានាទូទាំងពិភពលោកផ្លាស់ប្តូរទុនបម្រុងរបស់ពួកគេឱ្យឆ្ងាយពីប្រាក់ដុល្លារ និងប្រាក់យ័ន។ របាយការណ៍ខែមេសារបស់ Goldman Sachs បានបង្ហាញថា អ៊ុយក្រែន ន័រវេស ប្រេស៊ីល និងប្រទេសចំនួន ៧ ផ្សេងទៀត ដែលបង្ហាញពីសមាសភាពនៃទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ពួកគេជាប្រាក់យ័នបានថយចុះចាប់តាំងពីឆ្នាំ២០២២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក