បរទេស ៖ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដយ៉ាងធ្ងន់ធ្ងរក្តី មកដល់ខែសីហានេះរយៈពេល៨ខែប៉ុណ្ណោះប្រទេសវៀតណាមត្រូវបានគេមើលឃើញថា បានធ្វើការចំណាយទុនទៅលើការវិនិយោគនៅក្រៅប្រទេសបានកើនឡើងទៅដល់៧៤ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ២០២០។

តួលេខជាផ្លូវការដែលត្រូវបានដកស្រង់ដោយក្រសួងផែនការ និងវិនិយោគរបស់វៀតណាមបានបង្ហាញទៀតដែរថា ទំហំនៃការវិនិយោគថ្មី និងចុងក្រោយ
មានចំនួនរហូតទៅដល់៥៧៥លានដុល្លារ ខណៈដែលទំហំវិនិយោគនៅក្នុងគណនេយ្យពីមុនមានប្រមាណជា ១៥០,១លានដុល្លាររួចទៅហើយ។
សកម្មភាពវិនិយោគភាគច្រើនដែលត្រូវបានរកឃើញ និងធំបំផុតនោះគឺជាការវិនិយោគទៅលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាដែលមានចំនួនរហូតទៅដល់
២៧០,៨លានដុល្លារ ខណៈដែលការវិនិយោគទៅលើអាជីវកម្មលក់រាយ និងបោះដុំមានប្រមាណជា១៥១លានដុល្លារឈរនៅលេខរៀងទី២ ហើយតាមពីក្រោយដោយការវិនិយោគទៅលើកសិកម្មដាំដុះ និងនេសាទ។
គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិកបានក្លាយទៅជាទីតាំងគោលដៅអាទិភាព និងធំជាងគេបំផុតរបស់ក្រុមអ្នកវិនិយោគវៀតណាម ឬស្មើទៅនឹងទំហំវិនិយោគប្រមាណជា ៣០៣លានដុល្លារ ខណៈដែលប្រទេសកម្ពុជាឈរនៅលេខរៀងទី២ដែលអាចទទួលបានប្រាក់វិនិយោគប្រមាណជា ៨៩,៤លានដុល្លារ ហើយតាមពីក្រោយបន្តបន្ទាប់ដោយប្រទេសឡាវ និងកាណាដា ដែលមានទំហំរៀងគ្នា ៤៧,៨លានដុល្លារ និង ៣២,១លានដុល្លារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content