បញ្ហាប្រឈម និងការក្ស័យធនរបស់ SME មួយចំនួនក្នុងវិបត្តិបច្ចុប្បន្ន

ភ្នំពេញ ៖ ក្រោមឥទ្ធិពលនៃវិបត្តិជំងឺសាកលដែលកំពុងបន្តរាតត្បាលនៅពេលបច្ចុប្បន្ននេះ បន្ទាប់ពីវិស័យទេសចរណ៍ដែលរងគ្រោះធ្ងន់ធ្ងរជាងគេសម្រាប់តែវិស័យសហគ្រាសធុនតូច និងមធ្យម ឬហៅកាត់ថា SME ក៏កំពុងជួបភាពប្រឈមខ្ពស់ ខណៈដែលរាជរដ្ឋាភិបាលបានព្យាយាមជួយជ្រោមជ្រែងយ៉ាងខ្លាំងតាមរយៈកិច្ចសហការជាមួយស្ថាប័នឯកជនក្នុងការផ្តល់កម្ចីទុនបន្ថែមជាមួយនឹងអត្រាការប្រាក់ទាបបំផុត។

យ៉ាងណាក៏ដោយ បើទោះជាមានការប្រឹងប្រែងជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាវិស័យឯកជនក៏ដោយ ក៏នៅមាន SME ខ្លះបន្តភាពប្រឈមខ្ពស់ រហូតក្ស័យធនដោយសារសកម្មភាពអនុវត្តមិនបានត្រឹមត្រូវ ឬប្រើប្រាស់កម្ចីខុសគោលដៅ។

លោកជំទាវ ឌិត នីតា អគ្គនាយិកាគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាស្ដីពី «យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន»កាលពីពេលថ្មីៗនេះថា នៅក្នុងបរិបទនេះ វិស័យ SME មានបញ្ហាប្រឈមជាច្រើន ពោលគឺមានទាំងបញ្ហាខាងក្នុងនៃអាជីវកម្ម និងផ្នែកខាងក្រៅនៃអាជីវកម្មដែលកំពុងដំណើរការ។ ចំពោះបញ្ហាខាងក្រៅអាជីវកម្ម មានដូចជា ភាពមិនច្បាស់លាស់ និងការបិទខ្ទប់ជាដើម ដែលទាំងនេះគឺបញ្ហាប្រឈមផ្នែកខាងក្រៅអាជីវកម្ម។ ដោយឡែកសម្រាប់បញ្ហាខាងក្នុងក្នុងអាជីវកម្មរួមមានដូចជា វិបត្តិរំហូរសាច់ប្រាក់ ការធ្លាក់ចុះនៃតម្រូវការទីផ្សារ ឬសេវាកម្មជាដើម។

លោកជំទាវ ឌិត នីតា បានមានប្រសាសន៍បញ្ជាក់ថា ៖

«ដោយឡែកសម្រាប់តែបញ្ហាប្រឈមក្នុងអាជីវកម្ម ភាគច្រើន យើងឃើញថា សហគ្រិន និងអ្នកធ្វើអាជីវកម្មមួយចំនួនមានបញ្ហាលំហូរសាច់ប្រាក់ ដោយសារមានការរំខានដល់ផលិតផល និងសេវាកម្ម ដែលមិនអាចលក់ស្របតាមផែនការទីផ្សារ និងការធ្លាក់នៃតម្រូវការទីផ្សារ ដែលធ្វើឱ្យមានបញ្ហាដល់លំហូរសាច់ប្រាក់។ បញ្ហាប្រឈមមួយទៀតដែរ គឺបំណុល ព្រោះនៅពេលដែលមានបញ្ហាលំហូរសាច់ប្រាក់ គឺលទ្ធភាពនៃការសងត្រឡប់ ដើម្បីទូទាត់ទៅនឹងបំណុលអាជីវកម្មគឺមានបញ្ហា»

លោកជំទាវបន្តថា

«ជាទូទៅ អ្វីដែលយើងជួបប្រទះពាក់ព័ន្ធនឹងបញ្ហាបំណុល ប្រសិនបើគាត់ (ម្ចាស់អាជីវកម្ម) ប្រើប្រាស់ត្រូវគោលដៅ គឺមិនសូវមានបញ្ហា ក្នុងការមានលទ្ធភាពសងត្រឡប់មកវិញនោះទេ។ ប៉ុន្តែអាជីវកម្មមួយចំនួន នៅពេលគាត់ដាក់ស្នើសុំ ឬសិក្សាពីអាជីវកម្ម A ហើយពេលពួកគាត់ទទួលបានប្រាក់កម្ចី បែរជាយកប្រាក់កម្ចីទៅប្រើប្រាស់លើអាជីវកម្ម B ដែលមិនមែនជាកម្មវត្ថុនៃការផ្តល់កម្ចី ដូច្នេះធ្វើឱ្យលទ្ធភាពសងត្រឡប់ជួបប្រទះបញ្ហានៅពេលមានវិបត្តិ»

បន្ថែមពីនេះ អ្វីដែលជាកត្តារួមផ្សំ ដែលជំរុញឲ្យ SME មួយជួបភាពប្រឈមក្រៅពីបញ្ហាដូចដែលបានលើកឡើងខាងលើនេះ បញ្ហាសុខមាលភាពរបស់បុគ្គលិកក៏ជាមូលហេតុបង្កផងដែរ ព្រោះនៅពេលដែលបុគ្គលិកម្នាក់ ឬពីរនាក់ឆ្លងជំងឺ គឺតម្រូវឱ្យការធ្វើចត្តាឡីស័កមួយ ឬពីរ department (នាយកដ្ឋាន) តែម្តង ដូច្នេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យមានការរំខានដល់ប្រតិបត្តិការអាជីវកម្ម។

បញ្ហាប្រឈមមួយទៀត គឺការផ្លាស់ប្តូររបត់ការងារ ពីការងារប្រើប្រាស់ដោយដៃ ទៅជាប្រើប្រាស់បច្ចេកទេស និងប្រព័ន្ធឌីជីថលក្នុងការធ្វើការងារ។ សហគ្រិមួយចំនួន ក៏ដូចជា SME (សហគ្រាសធនតូច និងមធ្យម) មួយចំនួន មិនមានការត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរ ទៅប្រើប្រាសរបត់ថ្មីនៃប្រព័ន្ធឌីជីថលនៅឡើយនោះទេ ដូច្នេះចំណុចនេះក៏ជាកត្តារួមផ្សំដែលបង្កើតជាបញ្ហាប្រឈមចំពោះវិស័យ SME ផងដែរ។

យ៉ាងណាក៏ដោយ ជាទស្សនៈរបស់ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺនៅតែបញ្ចេញឥណទានសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្រោចស្រង់ និងគាំទ្រដល់វិស័យ SME ដែលស្ថិតនៅក្នុងលក្ខខណ្ឌត្រឹមត្រូវ និងតម្លាភាព។

លោកជំទាវ ឌិត នីតា បានបញ្ជាក់យ៉ាងដូច្នេះថា ៖

«យើងនៅតែបញ្ចេញឥណទាន ប៉ុន្តែបទពិសោធន៍ដែលយើងទទួលបាន គឺអាជីវកម្មមួយចំនួនលើកឡើងថា អត់មានតម្រូវការសាច់ប្រាក់ ដោយសារស្ថានភាពនេះមិនមានភាពច្បាស់លាស់ ដូច្នេះគាត់មិនហ៊ានខ្ចីឥណទានមកប្រើប្រាស់នោះទេ ហើយអាជីវកម្មមួយចំនួនមិនមានលទ្ធភាពខ្ចីបន្ថែមទៀត។ នៅពេលដែលយើងសិក្សាថា គាត់មិនមានលទ្ធភាពខ្ចីបានតទៅទៀតទេ ក៏យើងមិនអាចទម្លាក់ដើមទុនបន្ថែម ដើម្បីបង្កើនបំណុលដល់គាត់ដែរ ដូច្នេះលទ្ធភាពសងរបស់គាត់មានបញ្ហា និងមិនអាចទទួលបានទុនបន្ថែមនោះទេ»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី