ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីចូលរួមលើកកម្ពស់ទំហំពាណិជ្ជកម្ម និងកម្លាំងថ្មីនៃការវិនិយោគទ្វេរភាគីដែលរង់ចាំជាយូរមកហើយនោះ កម្ពុជា និងកូរ៉េខាងត្បូងអាចត្រូវបានចុះហត្ថលេខាអនុវត្តជាផ្លូវការនៅអំឡុងខែក្រោយខាមុខនេះនេះហើយ។ នេះបើយោងតាមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់ AMS ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងរួមចំណែកដល់ការនាំចេញរបស់កម្ពុជា ជំរុញឱ្យមានការកើនឡើង ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនៅអំឡុងខែក្រោយនេះ។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖
« នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មចូលជាធរមាន វានឹងជំរុញផលិតកម្មក្នុងស្រុកក៏ដូចជាការរួមចំណែកដល់ការនាំចេញរបស់កម្ពុជា ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីកែច្នៃទំនិញសម្រាប់នាំចេញកាន់តែច្រើន»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីចក្ខុវិស័យនៃកិច្ចព្រមព្រៀងមួយក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនជេអ៊ីន នៅខែមីនាឆ្នាំ២០១៩។ នៅក្នុងខែវិច្ឆិកាឆ្នាំដដែល ការសិក្សាលទ្ធភាពរួមគ្នាមួយត្រូវបានចាប់ផ្តើម និងហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខា។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោកស្រី ផាកហ៊ឹង-កយុង Park Heung-kyeong នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនបានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះអាចធ្វើឡើងនៅចុងឆ្នាំនេះ អាចក្នុងអំឡុងខែតុលា ក្រោមក្ដីរំពឹង និងជឿជាក់យ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២កាន់តែរីកចម្រើន។
យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃសរុប ៤៥១ លានដុល្លារ កើនឡើងប្រមាណ ៦.៧ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដោយក្នុងនោះ កម្ពុជាបាននាំចេញទំនិញចំនួន ១៥៩ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលជាការធ្លាក់ចុះ ១.៦ ភាគរយ ខណៈដែលការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជាបានកើនឡើង ១១,៩ ភាគរយស្មើនឹង ២៩២ លានដុល្លារ។
ប្រទេសកម្ពុជាភាគច្រើន នាំចេញទៅកាន់កូរ៉េខាងត្បូងនូវផលិតផលកសិកម្ម រួមមានកៅស៊ូស្រូវ អង្ករ ស្វាយ និងដំឡូងមី សម្លៀកបំពាក់ និងវាយនភ័ណ្ឌស្បែកជើងកាបូបធ្វើដំណើរ គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិច ភេសជ្ជៈកាបូបស្ពាយ ឱសថ និងក្រដាសកាតុងធ្វើកេស ទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបាននាំចូលផលិតផលឧស្សាហកម្ម វត្ថុធាតុដើម វាយនភណ្ឌ រថយន្តដឹកភេសជ្ជៈ គ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន ផលិតផលតុបតែងផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក និងសម្ភារសំណង់ ពីប្រទេសកូរ៉េខាងត្បូង។ តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាបញ្ជាក់ថា (CKFTA) រួមមានស្តង់ដារបទប្បញ្ញត្តិបច្ចេកទេសនិងនីតិវិធីវាយតម្លៃការអនុលោមភាពវិធានការអនាម័យ និងអនាម័យរួមជាមួយការដោះស្រាយពាណិជ្ជកម្មច្បាប់ប្រភពដើមនីតិវិធីគយ និងការសម្រួលពាណិជ្ជកម្ម។ វាក៏រួមបញ្ចូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតម្លាភាពការដោះស្រាយវិវាទការលើកលែងការរៀបចំស្ថាប័ននិងបទប្បញ្ញត្តិចុងក្រោយ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content