ខ្លា​អាស៊ីអាគេ្នយ៍ចេញ​មុខ​សម្រុះ​សម្រួល​​អ៊ុយក្រែន​ និង​រុស្ស៊ី​ ខណៈ​​ពូទីន​ទំនង​ចង់​ថយក្រោយ

វត្តមាន​​ដំណើរ​ទស្សនកិច្ច​​របស់​​​ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ទៅកាន់​ប្រទេស​​អ៊ុយក្រែន និង​រុស្ស៊ី ​ក្នុងការ​បញ្ចុះ​បញ្ចូល​​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​​​​​ឲ្យ​រំងាប់​ឥទ្ធិពលសង្គ្រាម​​​ទំនង​​មានប្រសិទ្ធភាព​ជាង​​​​វត្តមាន​​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ និង កិច្ច​ខិតខំ​របស់​ប្រទេសតួកគី​​​ក្នុងពេល​កន្លងមក។

​លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ​អគ្គលេខាធិការ​អង្គការ​​សហប្រជាជាតិ ​ធ្លាប់បាន​​ទៅបំពេញ​​​ទស្សនកិច្ច​នៅប្រទេស​អ៊ុយក្រែន ​​និងរុស្ស៊ី​​កាល​ពី​ចុង​​ខែ​​មេសា​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការរំដោះ​ជន​ស៊ីវិល ​និង​​​​ផ្តល់ជំនួយមនុស្សធម៌​​​​ដល់ជនស៊ីវិល ប៉ុន្តែ​​​កិច្ចការ​ទាំង​នោះ​បានបរាជ័យ​​ ខណៈពេល​ដែលរុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​ប្រហារ​​​លើ​ប្រទេស​អ៊ុយក្រែន​ដើម្បី​គ្រប់គ្រង​​​តំបន់​សំខាន់​ៗ​​ដែលខ្លួន​ចង់បាន​។

ចំណែក​ប្រទេស​តួកគី​ដែល​ជា​​សមាជិក​​នៃ​អង្គការ​សន្ធិសញ្ញា​​​​អាត្លង់ទិចខាងជើងហៅកាត់ថា​ណាតូ និង​ជា​​​​ប្រទេស​មានទំនាក់ទំនង​ល្អ​ជាង​គេ​​ជាង​គេ​ជាមួយប្រទេសរុស្ស៊ី​ក៏​ធ្លាប់​បាន​យក​ខ្លួន​ជា​អ្នកសម្របសម្រួល​កិច្ចចរចា​​​រក​ផ្លូវសន្តិភាព​​រវាង​អ៊ុយក្រែន​ និង​រុស្ស៊ីដែរ ប៉ុន្តែ​កិច្ចការ​​​​ប៉ុន្មាន​លើកចាប់ពី​ចុង​ខែមីនា​ដល់ខែ​មេសា​ ក៏ទទួល​បរាជ័យ​ដូចគ្នា ខណៈសង្គ្រាម​​​ដែលទើប​ចាប់ផ្តើម​ជាង​១​ខែ​ប៉ុណ្ណោះ។

​​ពេល​ខ្លះ​​​ លោក​ វ្ល៉ាឌីមៀរ​ ពូទីន ​ដែល​បាន​បញ្ជា​ឲ្យ​មានប្រតិបត្តិការ​យោធា​លើ​ប្រទេស​អ៊ុយក្រែន​​​​​ចាប់​តាំង​ពី​ថ្ងៃ​២៤ខែ​កុម្ភៈ​មក​នោះ ដោយ​សន្យា​​​​​​ប្រើ​ពេល​​យ៉ាង​យូរ​​​៣​ថ្ងៃ​សម្រាប់​ការ​​ផ្តួល​រំលំ​រដ្ឋាភិបាល​អ៊ុយក្រែនបច្ចុប្បន្ន ​ហាក់​​បង្ហាញ​​ភាពហត់នឿយ​ដោយសារ​សង្គ្រាម​ដែល​ខ្លួន​ឯងបង្កើត​ឡើង​នេះ​​ចេះ​តែ​អូសបន្លាយ​កាន់តែយូរ​​​ និង​គ្មានសញ្ញា​ណាមួយ​​បង្ហាញ​​ពីការ​ឈ្នះ​​ឲ្យពិតប្រាកដ​តាមតំបន់ដែលខ្លួន​គ្រោងទុក ដោយ​​បន្ទោស​​​​ប្រទេសលោក​ខាងលិច​ជាអ្នក​ជំរុញ​​​ឲ្យ​សង្គ្រាម​​អូសបន្លាយ។ ​​

ស្រប​ពេល​ដែល​​​​ប្រទេសលោក​ខាងលិច​​​​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​កាន់តែ​រួម​ដៃគ្នា​​​ជួយ​អ៊ុយក្រែន​​​​យ៉ាង​ច្រើន​​ទាំង​សម្ពាធវុធ​ទំនើប​ៗ​ និង​ជំនួយ​ហិរញ្ញវត្ថុ​​​ ​​ប្រទេស​ឥណ្ឌូនេស៊ី​​​​​​ដែលជា​ខ្លានៅ​​​​អាស៊ីអាគ្នេយ៍​​មិនដែល​ចូលដៃ​ចូលជើង​ជាមួយ​ភាគី​ជម្លោះ​ណាមួយ សូម្បី​តែ​​​​ថ្កោល​ទោសរុស្ស៊ី​ និង​ការ​ដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​​តាមលោក​ខាងលិច​។​

​យោង​តាម​សារព័ត៌មានរ៉យទ័រ លោកប្រធានាធិបតី​ វីដូដូ បច្ចុប្បន្ន​គឺជា​ប្រធាន​នៃ​​​វេទិកា​​​អន្តររដ្ឋាភិបាល​​នៃ​​ក្រុមប្រទេស​ចំនួន ២០ (​ G20) និងជាមេដឹកនាំមួយ​ក្នុង​ចំណោម​មេដឹកនាំ​ទាំង៦​​​ដែល​អង្គការ​សហប្រជាជាតិ​បានតែងតាំងជា «​ប្រធាន» នៃ​ក្រុមឆ្លើយ​តប​វិបត្តិសកលដែល​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​ការគំរាមកំហែងនៃភាពអត់ឃ្លាន និង​ទុរ្ភិក្ស​ដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន។

ដោយ​មិន​ទាន់​ធ្វើសេចក្តី​សម្រេច​ចិត្តណាមួយ​ក្នុងការ​មិនអញ្ជើញ​លោក​ប្រធានាធិបតី​ វ្ល៉ាឌីមៀរ ពូទីន​សម្រាប់​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុមប្រទេស​​ G20 លោកលោកប្រធានាធិបតី​ វីដូដូ បែ​​​ជា​បង្កើន​កិច្ច​ខិតខំប្រឹង​ប្រែង​​​សម្រាប់​ការ​ផ្សះផ្សារ​​​​រំងាប់​ភ្លើង​សង្គ្រាម​លើ​ទឹកដី​អ៊ុយ​ក្រែន​បង្កាត់​​ដោយ​រុស្ស៊ីនោះ។

ដោយ​ធ្វើ​ដំណើរ​​តាម​​រថភ្លើង​ពី​​​​ប្រទេសប៉ូឡូញទៅកាន់ប្រទេសអ៊ុយក្រែន ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​​ឧស្សាហកម្ម​ជឿន​លឿន G7 នៅ​ប្រទេស​អាល្លឺម៉ង់ លោក ​​ចូកូ វីដូដូ បាន​ស្ម័គ្រចិត្ត​​នាំ​យក​សារ​របស់​មេដឹកនាំ​​អ៊ុយក្រែន​ទៅ​​ប្រាប់​​មេដឹកនាំ​​រុស្ស៊ី និង​​ប្តេជ្ញា​​​ស្វះស្វែង​រក​​​​​បទឈប់បាញ់​​​​រវាង​ប្រទេសទាំងពីរ។​

«បេសកកម្ម​របស់ខ្ញុំ​​គឺកសាង​សន្តិភាព ​ពីព្រោះ​​​សង្គ្រាម​ត្រូវ​តែ​បញ្ឈប់​ ហើយ​ឥទ្ធិពល​របស់វា​​លើ​​សង្វាក់​ផ្គត់ផ្គង់​ម្ហូបអាហារ​​ត្រូវ​តែ​​លើក​ចេញ​» លោក វីដូដូ​ បាន​និយាយ​ ដោយ​ត្រូវបាន​ដកស្រង់​ពី​សារព៌មាន India Express ដោយ​បន្ថែមថា៖

“​​ខ្ញុំ​នឹង​អញ្ជើញ​លោក​ពូទីន​​បើក​កិច្ច​ពិភាក្សា​​និង​ (កាន់តែ​ឆាប់​តាមដែលអាចធ្វើទៅបាន) អនុវត្ត​​បទ​ឈប់បាញ់​ និង បញ្ចប់សង្គ្រាម”

អាច​ជាក្តីសង្ឃឹម​​ក្នុងការ​ផ្សះផ្សាយ​​ភាព​តានតឹង​និង​បន្ថយ​ឥទ្ធិពល​សង្គ្រាម​ព្រម​ទាំង​​​បន្ថយ​​ស្ថានការប្រឈម​​លើ​វិស័យស្បៀងអាហារ​​ តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​​ លោក វីដូដូ បាននិយាយថា លោក​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​ការកើន​ឡើង​នៃ​តម្លៃ​អាហារ និងថាមពល និង​ការ​ខ្វះខាត​ចាប់​តាំងពី​ការឈ្លាន​ពានរបស់រុស្ស៊ី។ លោក​បាន​និយាយ​ថា៖​

“កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ត្រូវតែ ធ្វើ​ឡើង​ដើម្បី​ធានា​ថា​អ៊ុយក្រែន​អាច​បន្ត​ការនាំចេញអាហារ”

ប្រមុខ​​​​​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដែល​​បរាជ័យ​​ក្នុងការ​​ផ្សះផ្សារ​បញ្ចប់​សង្គ្រាម​​រវាង​​ប្រទេស​អ៊ុយក្រែន និង រុស្ស៊ី​ ​ក្នុង​ការ​បំពេញ​ទស្សនកិច្ច​ទៅ​ប្រទេស​ទាំង​ពីរ​​កាល​ពី​ចុង​ខែ​​មេសា បាន​អំពាវនាវ​ជា​ថ្មី​​​​ដល់​​សហការី​​ដើម្បី​រិះរក​វិធី​បញ្ចប់សង្គ្រាម​​​នេះ ខណៈ​សង្គ្រាម​​នៅ​អ៊ុយ​ក្រែន​​​​កំពុង​​ផ្តល់​ផល​លំបាក​​ដ៏​ខ្លាំង​​​ដល់​ពិភព​លោក ​​ដោយ​​ប៉ះពាល់​​​កាន់តែ​អាក្រក់​ឡើង​ៗដល់​មនុស្ស​ជាតិ​​១,៦​ពាន់​លាន​នាក់ ដោយ​​ផល​វិបាក​​​​នោះ​​​កើត​​​លើក​សន្តិសុខ​ស្បៀងអាហារ ថាមពល និង​ហិរញ្ញវត្ថុ។ នេះ​​បើយោង​តាម​​គេហទំព័រ​របស់​អង្គការ​សហប្រជាជាតិ។​ គេហទំព័រ​​​​អង្គការសហប្រជាជាតិ។​

តាមរ៉យទ័រ ដំណើរ​ទស្សនកិច្ច​របស់​លោក វីដូដូ បាន​ធ្វើ​ឡើង​នៅពេល​ដែល​កង​កម្លាំង​រុស្ស៊ី​បាន​បង្កើន​ការវាយ​ប្រហារ​លើ​តំបន់​ជួរមុខ​​ទូទាំងប្រទេស​អ៊ុយក្រែន​ ហើយអង្គការ​ណាតូ​បានចាត់​ទុក​ប្រទេស​រុស្ស៊ី​ថាជា «ការ​គំរាមកំហែង​ដោយ​ផ្ទាល់»​ បំផុត​ចំពោះ​សន្តិសុខ​សម្ព័ន្ធមិត្ត​ បន្ទាប់​ពី​ការ​លុកលុយ​របស់​ទីក្រុង​ម៉ូស្គូ​​​​លើ​ប្រទេស​​អ៊ុយក្រែន។ សម្ព័ន្ធភាព​បាន​ប្តេជ្ញា​ធ្វើ​ទំនើប​កម្ម​យោធាអ៊ុយក្រែន​ដែល​រង​របួស​ដោយនិយាយថា ខ្លួន​ឈរ​នៅ​គ្រប់ជ្រុង​ទាំង​បួន​​ជាមួយទីក្រុងកៀវ​ក្នុង «ការការពារ​ប្រទេស​របស់​ពួកគេ​ប្រកប​ដោយ​វីរភាពអង់អាច​ក្លាហាន»​។

ដោយ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​ដែល​គ្រប​ដណ្ដប់​ដោយ​ភាពចលាចល​​ផ្នែក​​ភូមិសាស្ត្រ​នយោបាយ​ដែល​បណ្តាល​មកពីការឈ្លានពាននោះ ណាតូបានអញ្ជើញជាផ្លូវការនូវប្រទេសស៊ុយអែត និង​ហ្វាំងឡង់​ឱ្យចូលរួមសម្ព័ន្ធភាព ហើយបានសន្យាពង្រឹងកងកម្លាំងត្រៀមប្រយុទ្ធ និង​ប្រតិកម្ម​រហ័ស​​នៅលើផ្នែកខាងកើតរបស់ខ្លួន ដែលនៅជិតបំផុតជាមួយ​ប្រទេស​រុស្ស៊ី។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសពីការដាក់ពង្រាយ​​កងទ័ព​នៅលើ​ផ្លូវគោក ផ្លូវអាកាស និងសមុទ្រ​បន្ថែម​ទៀត​នៅទូទាំងទ្វីបអឺរ៉ុប រួមទាំង​ទីបញ្ជាការ​កងទ័ព​អចិន្ត្រៃយ៍​ដែលមានកងវរសេនា​អមជាមួយ​ក្នុងប្រទេសប៉ូឡូញ ដែល​ជា​ការដាក់​ពង្រាយ​​ពេញ​ម៉ោង​ដំបូងរបស់សហរដ្ឋអាមេរិកនៅលើព្រំប្រទល់ភាគខាងកើតរបស់ណាតូ។

សម្ព័ន្ធភាពណាតូ​ដែលដឹកមុខ​​ដោយសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនក៏នឹងដាក់ពង្រាយ «កងកម្លាំងត្រៀមប្រយុទ្ធនៅនឹង​កន្លែង​ដ៏រឹង​មាំ» បន្ថែមទៀត​នៅ​លើផ្នែកខាងកើត ដោយ​បាន​ពង្រីក​ពីក្រុម​សមរភូមិ​ដែល​មានស្រាប់ រហូត​ដល់​អង្គភាព​ទំហំកងពលតូច។

លោក បៃដិន បាន​និយាយ​ថា ផែនការដាក់ពង្រាយថ្មីរបស់សហរដ្ឋអាមេរិក រួមមាន​ការ​បញ្ជូន​នាវា​ចម្បាំង​បន្ថែម​ទៅកាន់ប្រទេស​អេស្ប៉ាញ កងយន្តហោះចម្បាំង​ទៅកាន់​ចក្រភពអង់គ្លេស កងទ័ពជើងគោក​ទៅកាន់ប្រទេសរូម៉ានី អង្គភាពការពារដែនអាកាស​ទៅ​កាន់​ប្រទេសអាល្លឺម៉ង់ និង​អ៊ីតាលី និង​ទ្រព្យសម្បត្តិជាច្រើនទៅកាន់រដ្ឋ​ទាំងឡាយ​នៅ​តំបន់​បាល់ទិក។

ជារឿយៗ ​ប្រទេស​រុស្ស៊ី​ក៏​បាន​ប្តេជ្ញា​ឆ្លើយ​តប​​ចំពោះ​ផែនការ​​ពង្រីក​​​សមាជិក​ដល់​ព្រំ​ដែន​​​ប្រទេសរបស់ខ្លួន ពី​សំណាក់​​​អង្គការ​ណាតូ ប៉ុន្តែ​គេនៅមិនទាន់ដឹងថា រុស្ស៊ី​នឹង​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ទាំងពីរនោះឬយ៉ាងណា​ទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ