កម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី២» បានរៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ « រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ»

ភ្នំពេញ ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) កម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី២» បានរៀបចំវេទិកាកិច្ចពិភាក្សាដ៍សំខាន់ក្រោមប្រធានបទ « រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ» ដើម្បីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅដល់បណ្តាសិស្ស-និស្សិត និងសិក្ខាកាមដែលបានចូលរួមសរុបជាង២០០នាក់។

វេទិកាកិច្ចពិភាក្សានេះ គឺជាផ្នែកមួយនៃកម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី ២» ដែលជាកម្មវិធីសាធារណៈបង្កើតឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងការិយាល័យឥណទានកម្ពុជា (CBC) ដោយមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា (NBC) ។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនៅថ្ងៃនេះជាសក្ខីកម្មបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងភាពជាដៃគូរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុជូនដល់សិស្សនិស្សិតអំពីគន្លឹះសំខាន់ៗនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការហិរញ្ញ​វត្ថុ ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកស្ថិរភាពហិរញ្ញវត្ថុ និងភាពជោគជ័យនាពេលអនាគត។

លោកជំទាវបានបន្តថា ៖ លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ គឺជាអទិភាពមួយដ៏សំខាន់សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយយើងជឿរជាក់ថា ចំណេះដឹងហិរញ្ញវត្ថុនឹងជួយឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើផ្នែកសេដ្ឋកិច្ច ដែលនឹងចូលរួមចំណែកសំខាន់ដល់ការអភិវឌ្ឍសង្គមផងដែរ។ ក្នុងន័យនេះ នាពេលកន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសមាជិក អតិថិជន និង សាធារណៈជនឱ្យកាន់តែទូលាយ។

លោកជំទាវបានបញ្ជាក់ដូច្នេះថា ៖ «ការរៀបចំផែនការហិរញ្ញវត្ថុជាមុនអាចជួយឱ្យយើងមានផែនទីបង្ហាញផ្លូវមួយនៅក្នុងការប្រើប្រាស់ថវិកា ដូចជាសម្រាប់យកទៅវិនិយោគ យកទៅសិក្សា សម្រាប់សន្សំ សម្រាប់ប្រើប្រាស់នាពេលអាសន្ន សម្រាប់គោលដៅអនាគត ដូចជាការសិក្សាបន្ថែម ការធ្វើដំណើរកម្សាន្ត ឬការចាប់ផ្តើមអាជីវកម្មជាដើម។ វាក៏ជួយយើងទាំងអស់គ្នា ក៏ដូចជាប្អូនៗសិស្សនិស្សិតឱ្យមានលទ្ធភាពកំណត់និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង។ នៅពេលដែលយើងចេះរៀបចំផែនការ យើងអាចជៀសវាងនូវបញ្ហាផ្សេងៗ ដូចជា ការចាយវាយមិនចាំបាច់ ប្រើកម្ចីមិនចាំបាច់ បង្កើតទំលាប់សន្សំ និងមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់»។

ក្នុងឱកាសនេះផងដែរ លោកជំទាវ ឌិត នីតា បានសង្កត់ធ្ងន់ថា តាមរយៈវេទិកាពិភាក្សានៅថ្ងៃនេះនឹងចែករំលែកពីចំណេះដឹងនិងបទពិសោធល្អៗ ដើម្បីពង្រឹងការយល់ដឹង និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកដោយប្រសិទ្ធភាព ដែលនឹងជួយជៀសវាងពីបញ្ហាហិរញ្ញវត្ថុ។ ហើយវេទិកានេះ​ក៏នឹងផ្តល់វិធីសាស្ត្រ និងធនធានជាក់ស្តែងដែលសិស្សនិស្សិតអាចប្រើប្រាស់បានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន និងសម្រាប់ពេលអនាគតផងដែរ។ នៅពេលដែលលោក លោកស្រី ប្អូនៗសិស្សនិស្សិតទាំងអស់គ្នាអនុវត្តទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុមានភាពច្បាស់លាស់​ វាអាចនាំឱ្យយើងមានផែនការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព គ្រប់គ្រងការចំណាយបានត្រឹមត្រូវ ជៀសវាងការជំពាក់បំណុលដែលមិនចាំបាច់។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗមានកាន់តែច្រើនឡើងៗ ហើយការសម្រេចចិត្តរបស់យើងក៏កាន់តែលំបាក និងហានិភ័យជាងមុន ដូច្នេះអក្ខរកម្មហិរញ្ញវត្ថុ ​ឬចំណេះដឹងហិរញ្ញវត្ថុ គឺពិតជាសំខាន់ជាងពេលណាៗទាំងអស់ ពីព្រោះថា ទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗទាក់ទងនឹងការសន្សំ ការគ្រប់គ្រងចំណូល ចំណាយ កម្ចី ការរៀបចំផែនការសម្រាប់ចូលនិវត្តន៍ និងការរៀបចំផែនការហិរញ្ញវត្ថុ គឺម្នាក់ៗគឺជាអ្នកសម្រេច។

លោកបានបន្តថា ៖ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់បំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ដូច្នេះ យើងរួមគ្នាបន្តគាំទ្រ និងចូលរួមក្នុងការផលិតមាតិកាអប់រំ និងចូលរួមចែករំលែកមាតិកាវីដេអូទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែច្រើនទូលំទូលាយបន្ថែមទៀត»។

ជាមួយគ្នានេះ ក្នុងនាមជាសមាគមធនាគារនៅកម្ពុជា នឹងបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗ បន្ថែមទៀត ដើម្បីគាំទ្រដល់ការអប់រំចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។ បន្ថែមលើនេះ យើងខ្ញុំក៏សូមលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ចូលរួមចែករំលែក និងផ្សព្វផ្សាយកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីពាំនាំនូវចំណេះដឹងហិរញ្ញវត្ថុថ្មីៗជូនដល់សាធារណជន។

គួរបញ្ជាក់ដែរថា ៖ ការចាប់ផ្តើមនៃវិថីហិរញ្ញវត្ថុបម្រើនូវគោលបំណងចម្បងចំនួន ៣ ដូចជា ជំរុញកិច្ចសហការ ជំរុញការផ្តល់សក្ខីកម្មក្នុងជីវិតពិត និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖

ទី១- វិថីហិរញ្ញវត្ថុ ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា រួមមាន សមាគមធនាគារនៅកម្ពុជា (ABC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA), ក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា (CBC), និងបណ្តាញផ្សព្វផ្សាយអប្សរា (AMS) ដោយមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា (NBC)។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញទិដ្ឋភាពហិរញ្ញវត្ថុ និងការជំរុញកំណើនសេដ្ឋកិច្ច។

ទី២- កម្មវិធីវិថីហិរញ្ញវត្ថុ នឹងបង្ហាញខ្លួនក្នុងនាមជាវេទិកាជជែកពិភាក្សាឈានមុខគេ ពិសេសគឺពិភាក្សាជាមួយប្រជាជន និងអ្នកមានបទពិសោធន៍ពិត ក្នុងការចែករំលែកបទពិសោធន៍ និងសក្ខីកម្មរបស់ពួកគេទាក់ទងនឹងឥទ្ធិពលនៃស្ថាប័នហិរញ្ញវត្ថុលើភាពជោគជ័យអាជីវកម្មរបស់ពួកគេ និងវិបុលភាពសេដ្ឋកិច្ចទាំងមូល។ តាមរយៈការបំពងសំឡេងដល់ប្រជាពលរដ្ឋនេះ វិថីហិរញ្ញវត្ថុ មានគោលបំណងបំផុសគំនិត និងអប់រំទស្សនិកជនអំពីអត្ថប្រយោជន៍ជាក់ស្តែងនៃការទទួលបានសេវាហិរញ្ញវត្ថុ។

ទី៣-កម្មវិធីវិថីហិរញ្ញវត្ថុនឹងបម្រើជាវេទិកាសាធារណៈ ដើម្បីប្រកាសពីការចាប់ផ្តើមនៃកម្មវិធីជជែកពិភាក្សាឌីជីថល ដែលផ្តោតលើប្រធានបទសំខាន់ៗដូចជា ការគ្រប់គ្រងប្រាក់ និងការគ្រប់គ្រងបំណុល។ គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់ពីសារៈសំខាន់ដ៏សំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងការផ្តល់អំណាចដល់បុគ្គលក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹង និងធានាបាននូវអនាគតហិរញ្ញវត្ថុរបស់ពួកគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *