ភ្នំពេញ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញពីការគាំទ្រទៅលើរាល់សកម្មភាពជ្រោមជ្រែងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយនឹងការជំរុញឲ្យមានការបន្តគាំទ្រដល់បណ្តាប្រទេសដែលជាសមាជិកអាស៊ានក្នុងកំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ច។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានជំរុញឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បន្តគាំទ្រប្រទេសជាសមាជិកអាស៊ាន ក្នុងកំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសចូលរួមនៃកិច្ចប្រជុំតុមូលតាមរយៈប្រព័ន្ទវីដេអូពីចម្ងាយជាមួយ ថ្នាក់ដឹកនាំស្ថាប័ន IMF និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ផលផ្លែផ្កា ដោយសារការបង្កើនការចាក់វ៉ាក់សាំង និងអត្រានៃការចាក់វ៉ាក់សាំងបច្ចុប្បន្នមានច្រើនជាង ៨០ ភាគរយនៃចំនួនប្រជាជនសរុប ខ្ពស់ជាងកម្រិតដែលបានណែនាំដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។

ឯកឧត្តមក៏បានកត់សម្គាល់ផងដែរថា ការចាក់វ៉ាក់សាំង គឺជាគន្លឹះក្នុងការស្តារឡើងវិញពីវិបត្តិសេដ្ឋកិច្ច ជាមួយនឹងការប្រើប្រាស់គោលនយោបាយដើម្បីគាំទ្រ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមទេសាភិបាលបានមានប្រសាសន៍បញ្ជាក់ថា ៖
«តួនាទីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិមានសារៈសំខាន់ក្នុងការគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន តាមរយៈជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងក្នុងវិបត្តិកូវីដ-១៩ IMF បានបង្កើនការបែងចែក SDR របស់ខ្លួន ដើម្បីពង្រឹងទំនុកចិត្ត និងបង្កើនលំហនៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ច»
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមជា ចាន់តូ បានបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយស្តារសេដ្ឋកិច្ចរបស់ IMF តាមរយៈការប្រើប្រាស់គោលនយោបាយរួមបញ្ចូលគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ និងគាំទ្រអ្វីដែលគេហៅថាក្របខ័ណ្ឌគោលនយោបាយរួម។
សូមបញ្ជាក់ដែរថា ធនាគារជាតិនៃកម្ពុជាបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការពង្រឹងប្រព័ន្ធធនាគារគាំទ្រនិរន្តរភាពនៃការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច កាត់បន្ថយបន្ទុកលើប្រជាជន និងសេដ្ឋកិច្ចដែលរងផលប៉ះពាល់ ដោយអនុញ្ញាតឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការលើកកម្ពស់ឥណទានបរិយាកាសហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារអតិថិជន។
ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ជា ចាន់តូ ក៏បានអំពាវនាវដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្តផ្តល់កិច្ចសហប្រតិបត្តិការគាំទ្របន្ថែមទៀតដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសក្នុងអំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ ជាមួយនឹងបញ្ហាប្រឈម ដែលអាចកើតមានដូចជាទំហំនៃការអនុវត្ត គោលនយោបាយ គាំទ្រតូចជាងមុន។ ជាពិសេសរាល់ការផ្លាស់ប្តូរការអនុវត្តគោលនយោបាយរូបិយវត្ថុ របស់ប្រទេសអភិវឌ្ឍន៍ធំៗ ដូចជាការធ្វើឱ្យមានលក្ខណៈប្រក្រតី នៃនយោបាយការបង្កើនអត្រាការប្រាក់មូលដ្ឋាន ឬការកាត់បន្ថយសាច់ប្រាក់ងាយស្រួលលើទីផ្សារ ដែលនាំឱ្យមានការផ្លាស់ប្តូរលំហូរមូលធនពីប្រទេសកំពុងអភិវឌ្ឍន៍ និងសម្ពាធលើអត្រាប្តូរប្រាក់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content