ស្ថិតនៅក្នុងដំណាក់កាលពេលបច្ចុប្បន្ន បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានចរាចរណ៍ឆ្លងកាត់ខេត្តក្រុងឡើងវិញ រួមជាមួយនឹងបើកឱ្យតំបន់រមណីយដ្ឋាននៅទូទាំងប្រទេសអាចដំណើរការឡើងវិញ ប៉ុន្តែសម្រាប់ភាពល្អប្រសើរនៃចរន្តសេដ្ឋកិច្ចនៅមិនទាន់អាចវិលត្រឡប់មកវិញឡើយ ដោយត្រូវការទាមទារពេលវេលាបន្ថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំនះ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-19 យ៉ាងខ្លាំង ដោយក្រៅពីដាក់ចេញនូវវិធានការទប់ស្កាត់ជាបន្តបន្ទាប់រហូតមានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងភូមិសាស្ត្រក្នុងខេត្តដទៃមួយចំនួនទៀតនោះ រាជរដ្ឋាភិបាលក៏កំពុងជំរុញឱ្យមានការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យប្រមាណជាង១០លាននាក់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានគាំទ្រទៅនឹងយុទ្ធនាការ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវមួយនេះ។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បន្តថា ៖
“រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ លោកបានគិតពិចារណាយ៉ាងល្អិតល្អន់ទៅលើបញ្ហាដែលកំពុងកើតមានដែលគួរឱ្យព្រួយបារម្ភចំពោះមុខនេះ។ ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាល យើងទាំងអស់គ្នាក៏ត្រូវតែចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទាំងអស់ ដើម្បីសុខមាលភាព សុវត្ថិភាពសង្គម ជាពិសេសសេដ្ឋកិច្ចប្រទេសជាតិអាចងាកមករកភាពល្អប្រសើរឡើងវិញ”
នៅក្នុងកិច្ចប្រឹងប្រែង និងជួយសម្រួលដល់ចរន្តសេដ្ឋកិច្ចក្នុងប្រទេសឱ្យមានដំណើរការ និងកាត់បន្ថយផលលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្ថានភាពដ៏លំបាកមួយនេះ តាមរយៈសេចក្ដីសម្រេចលេខ 53 សសរ ចុះថ្ងៃទី25 ខែមេសា ឆ្នាំ2021 សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក្នុងន័យដោយអនុញ្ញាតឱ្យមានដំណើរការឡើងវិញ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា៖
“សេចក្ដីសម្រេចខាងលើនេះគឺពិតជាបានជួយសម្រួលដល់ផលលំបាករបស់ពលរដ្ឋកម្ពុជាដែលអាចចរាចរណ៍អាជីវកម្ម និងដឹកជញ្ជូនកសិផល ឬទំនិញនានាទៅកាន់ទីផ្សារគោលដៅបាន ដែលជាប្រភពចំណូលប្រចាំថ្ងៃ។ ដោយឡែកសម្រាប់វិស័យទេសចរណ៍ហាក់នៅមិនទាន់អាចបង្ហាញពីសញ្ញាវិជ្ជមាននៅឡើយនោះទេ ដរាបណាការឆ្លងរាលដាលនៃជំងឺកូវីដនៅតែបន្តកើនឡើងដូចសព្វថ្ងៃនេះ”
មិនថាខ្ញុំ មិនថាគេនោះទេ ទោះជាមានលុយ ហើយចង់ទៅលេងនៅតំបន់នេះ ឬតំបន់នោះ ក៏នៅមិនទាន់ហ៊ាននោះដែរ ព្រោះវាជាការប្រថុយប្រថានពេក។ អ្នកឆ្លងជំងឺកើនឡើងរាល់ថ្ងៃដូច្នេះគេមិនអាចចេញទៅដើរលេងនោះទេ ព្រោះពេលនេះការសម្ងំនៅក្នុងផ្ទះគឺមានសុវត្ថិភាពបំផុត។ ដោយឡែកសម្រាប់ពាណិជ្ជកម្មមួយចំនួនធំដែលត្រូវពឹងផ្អែកលើការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរត្រូវបានជាប់គាំងដោយសារតែផ្អាកដំណើរការរោងចក្រ។ ដូច្នេះ ខ្ញុំគិតថា ទាំងវិស័យទេសចរណ៍ ទាំងពាណិជ្ជកម្មផ្សេងៗអាចមានដំណើរការល្អឡើងវិញបានទាល់តែលទ្ធផលនៃការទប់ស្កាត់ឆ្លងជំងឺមានកម្រិតខ្ពស់ ជាពិសេសដំណើរការនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសបានយ៉ាងតិចជាង70ភាគរយ ទើបអាចជាការផ្តល់ទំនុកចិត្តដល់បណ្តាអ្នករកស៊ី ឬអ្នកវិនិយោគ រួមទាំងអ្នកទេសចរទាំងក្នុង និងក្រៅស្រុកបាន។ នេះជាការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ហាមឃាត់ការនាំចូលដ្រូនទំនើបពីចិន ដោយសារព្រួយបារម្ភពីហានិភ័យដល់សន្តិសុខជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/07/2026
សហរដ្ឋអាម៉េរិកបានចាប់ផ្តើមហាមឃាត់ការនាំចូលដ្រូនទំនើបកម្រិតខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ក្រោមហេតុផលព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យាកម្រិតយោធា
រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/07/2026
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត
រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/07/2026
ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ
សហរដ្ឋអាម៉េរិក ព្រមានពីសន្តិសុខជាសកល និងប្រកាសដល់ពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅមជ្ឈិមបូព៌ា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/07/2026
ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានចេញសេចក្ដីព្រមានមួយអំពីបញ្ហាសន្តិសុខជាសកល និងជំរុញឱ្យពលរដ្ឋអាម៉េរិកបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈដែលបញ្ហាភូមិសាស្ត្រនយោបាយកំពុងកើនឡើងកំដៅ
កម្មវិធីពានរង្វាន់សហគ្រិនស្រ្តីឆ្នើម លើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្រ្តីនៅក្នុងវិស័យធុរកិច្ច
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/07/2026
ដើម្បីបន្តលើកកម្ពស់សមត្ថភាព បង្កើនឱកាស និងផ្តល់តម្លៃដល់តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ច សមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA) នឹងរៀបចំការប្រកួតប្រជែងពានរង្វាន់ «សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទយ៉ាងមានអត្ថន័យគឺ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព»




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content