សហគ្រិនខ្មែរ និងផ្សារអុីអន បានបិទបញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកសម្រាប់លើកទី១ ក្នុងឆ្នាំ២០២៥

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១ ដែលបានធ្វើឡើងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា នៅផ្សារអុីអនទាំងបីសាខា រួមមាន អុីអនភ្នំពេញ, សែនសុខ, និង មានជ័យ

ពិព័រណ៍ឆ្នាំនេះមានលក្ខណៈកាន់តែពិសេសដោយជាលើកដំបូងដែលផ្សារអុីអនម៉ល​​​បានចូលរួមគាំទ្រក្នុងនាមជាដៃគូសហការជាមួយផ្សារអុីអន​ដែលជាជំហានថ្មីសម្រាប់ការលើកស្ទួយផលិតផលខ្មែរ និងជួយពង្រីកឱកាសផ្សព្វផ្សាយសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅលើទីផ្សារដ៏ទូលំទូលាយ។​ ពិព័រណ៍បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងទាំងអតិថិជនជាតិ និងអន្តរជាតិ ដែលបានចូលរួមទិញផលិតផលសហគ្រិនក្នុងស្រុកជាង ៦០ សហគ្រាស ដែលបង្ហាញពីសក្តានុពលនៃផលិតផលជាតិក្នុងទីផ្សារទំនើប។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ៖

«សហគ្រាសធុនតូច និងមធ្យម ជាច្រើនដែលធ្លាប់ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ចាប់តាំងពីឆ្នាំ២០២០មកមានលទ្ធភាពចូលរួមជាមួយផ្សារអុីអនក្នុងពិព័រណ៍ផលិតផលក្នុងស្រុក។ ការចូលរួមគាំទ្ររបស់រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បានធ្វើឱ្យផលិតផលក្នុងស្រុកមាន​លក្ខណៈសម្បតិ្ដគ្រប់គ្រាន់ក្នុងការចូលរួមដាក់លក់ស្របតាមស្ដង់ដារ​ជាតិ និងអន្ដរជាតិ។ លើសពីនេះ ការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករបា​​នបន្ថែមការលើកទឹកចិត្ត និងផ្តល់ភាពជឿជាក់មួយផ្នែកទៀតដល់សហគ្រាសធុនតូច និងមធ្យម។ »។

លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អុីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖

«យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលឃើញការគាំទ្រយ៉ាងច្រើនពីអតិថិជនរបស់យើងនៅក្នុងពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំនេះ។ ក្រោមពាក្យស្លោកពិព័រណ៍ផលិតផលក្នុងស្រុក  “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ” ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន អុីអន (ខេមបូឌា) យើងនៅតែប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រផលិតផលក្នុងស្រុក និងនាំយកនូវទំនិញក្នុងស្រុកថ្មីៗជូនទៅកាន់អតិថិជនរបស់យើង»។

បើប្រៀបធៀបជាមួយឆ្នាំមុនៗការគាំទ្រផលិតផលខ្មែរពីសំណាក់អតិថិជនរបស់ផ្សារទំនើបអុីអន មានការកើនឡើងកាន់តែច្រើន ក៏ដោយសារកត្តាចម្បងៗដូចជា ផលិតផលដែលបានដាក់តាំងក្នុងពិព័រណ៍ក្នុងស្រុកនេះ សុទ្ធតែជាផលិតផលដែលមានគុណភាព ផលិតទៅតាមស្តង់ដាអន្តរជាតិ គួបផ្សំជាមួយការដាក់តាំងលក់ផលិតផលបានកាន់តែច្រើនជាងឆ្នាំមុន និងការពង្រីកទីតាំងលក់ផលិតផលក្នុងស្រុកកាន់តែទូលំទូលាយ។ ចំណុចរួមទាំងអស់នេះបានជំរុញឱ្យពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំនេះកាន់តែរស់រវើក និងទទួលបានជោគជ័យ។

លោក អិនដូ ហ៊្វូមីហីកុ អគ្គនាយកក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) បានមានប្រសាសន៌ថា៖

«ខ្ញុំមានកិត្តិយសណាស់ដែលបានសហការជាមួយ អុីអន (ខេមបូឌា) និងសហគ្រិនខ្មែរ ជាផ្នែកមួយក្នុងការជួយពង្រីកការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនេះបានកាន់តែធំជាងមុន ហើយមាននៅគ្រប់សាខាផ្សារទំនើប អុីអន ម៉ល។  ការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺបានផ្តោតសំខាន់ទៅលើផលិតផលក្នុងស្រុក ដែលរួមមានដូចជា គ្រឿងទេស បន្លែស្រស់ អាហារ និងរបស់របរប្រើប្រាស់ជាច្រើនទៀត»។

ជាមួយគ្នានេះផងដែរ ផ្សារទំនើប អុីអន ម៉ល ប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក និងគាំទ្រដល់កសិករក្នុងស្រុក រួមទាំងសហគ្រាសធុនតូច និងមធ្យម។ តាមរយៈការតាំងពិព័រណ៍នេះ ផ្សារទំនើប អុីអន ម៉ល មានគោលបំណងជួយផ្សព្វផ្សាយផលិតផលដែលផលិតក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយជាងមុន ទាំងក្នុងស្រុក និងក្រៅស្រុក ទៅដល់អតិថិជនក៏ដូចជាជួយឱ្យមានការរីកចម្រើនអាជីវកម្មក្នុងស្រុកបន្ថែម និងបង្កើនទំនាក់ទំនងជាមួយវិស័យឯកជនផងដែរ។

លោក អិនដូ ហ៊្វូមីហីកុ បានបន្តថា ៖

«ផ្សារទំនើប អុីអន ម៉ល ក៏សូមអញ្ជើញ និងស្វាគមន៍យ៉ាងកក់ក្តៅដល់អតិថិជនគ្រប់រូបឱ្យចូលរួមគាំទ្រផលិតផលក្នុងស្រុក និងទទួលបានបទពិសោធន៍ថ្មីៗ ជាមួយការរៀបចំកម្មវិធីនានា ដូចជា ការតាំងបង្ហាញពីសិប្បកម្មខ្មែរ និងការសម្តែងសិល្បៈវប្បធម៌នៅផ្សារទំនើប អុីអន ម៉ល។ ជាចុងក្រោយ ផ្សារទំនើប អុីអន ម៉ល យើងខ្ញុំសង្ឃឹមថានឹងមានកិច្ចសហការជាមួយសហគ្រិនខ្មែរនៅក្នុងគម្រោងផ្សេងៗទៀតនាពេលអនាគត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពជោគជ័យយូរអង្វែងរបស់សហគមន៍កម្ពុជា»។

បន្ទាប់ពីភាពជោគជ័យនៃព្រឹត្តិការណ៍នេះ សហគ្រិនខ្មែរ និងផ្សារ អុីអន សូមប្រកាសបន្ថែមថា ពិព័រណ៍ផលិតផលក្នុងស្រុកលើកបន្ទាប់នឹងត្រូវរៀបចំឡើងនៅ ខែធ្នូ ឆ្នាំ២០២៥ ដោយមានផែនការបង្កើនចំនួនសហគ្រាសចូលរួម និងការផ្តោតលើការផ្សព្វផ្សាយផលិតផលទៅកាន់សាធារណជនក្នុងវិសាលភាពធំបន្ថែមទៀត។

សូមកុំភ្លេចមកគាំទ្រផលិតផលខ្មែរជាមួយគ្នា ពង្រឹងសេដ្ឋកិច្ចជាតិ និងជំរុញសហគ្រិនក្នុងស្រុកឲ្យរីកចម្រើន!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

Leave a Reply

Your email address will not be published.Required fields are marked *