និយ័តករ​មូលបត្រកម្ពុជា អនុញ្ញាតឱ្យ​ធនាគារ​ក្នុងស្រុកមួយ​​ធ្វើជា​អន្តរការីមូលបត្រ​រដ្ឋ​

ភ្នំពេញ ៖ និយ័តករ​មូល​បត្រកម្ពុជា បាន​ប្រកាសផ្ដល់​សិទ្ធិ​​អនុញ្ញាតឱ្យ​ធនាគារ​អេស៊ីលីដា ភីអិល​ស៊ី ​ធ្វើជាអ​ន្ត​រ​កា​រី​​មូលបត្រ​រដ្ឋ ដូច្នេះ សម្រាប់វិនិយោគិន​ដែលមិនមែនជា​គ្រឹះស្ថានធនាគារ​ អាច​ចូលរួម​ដេញថ្លៃ និងជួញដូរ​មូលបត្រ​តាមរយៈ​អន្តរការីមូលបត្រ​រដ្ឋ​ដែលមានធនាគារ​អេស៊ីលីដា ជា​ធ​នា​គារ​ទី​​១ ទទួលបានការ​អនុញ្ញាត​ពីនិយ័តករ​មូលបត្រ​កម្ពុជា ។

កាលពី​ចុងខែកុម្ភៈ ឆ្នាំ២០២៥​កន្លងទៅនេះដែរ និយ័តករមូលបត្រ​កម្ពុជា​ បានសហការ​ជាមួយ​ធនាគារ​អេស៊ី​លី​ដា រៀបចំពិធី​ប្រកាស​ជាផ្លូវការនូវការ​អនុញ្ញាត​ឱ្យធនាគារ​អេស៊ី​លី​ដា ធ្វើជា​អន្តរការី​មូលបត្រ​រដ្ឋ និង​សិក្ខាសាលា​ស្ដី​ពី​សក្ដានុពល​ កាលានុវត្តភាព​នៃការ​វិនិយោគ​លើ​មូលបត្រ​រដ្ឋ ដោយមានការ​ចូ​ល​រួ​ម​​​ពី ឯ​កឧត្តម ​ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គ​នាយក​នៃនិយ័តករ​មូលបត្រ​កម្ពុជា និង​លោ​កប​ណ្ឌិត ​អ៊ិន ចាន់​នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដាផងដែរ ។​

ឯកឧត្តម ​ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជា​អគ្គនាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា បាន​មាន​ប្រ​សាសន៍ឱ្យដឹងថា  អន្តរការីមូល​បត្រ​មានសារ​សំខាន់​ណាស់ ពីព្រោះថា​ទីផ្សារមួយ​ដំណើរការ​បានល្អ​ទៅមុខ​ គឺ​ត្រូវ​មានកា​រចូលរួម​វិនិយោគិនធំៗ ប៉ុន្តែការ​ចូលរួមពី​សាធារណជន​កាន់តែមានភាពចាំបាច់ ។ កាល​ណាទីផ្សារ​មួយ​​ដែល​មានវិនិយោគិនជាសាធារណជន​ចូលរួម​ មានន័យថា ការ​បើក​ចំហរទីផ្សារ​កាន់តែធំ ដូច្នេះហើយ ​អន្តរការីមូលបត្រ​​ត្រូវមានវត្តមាន​ជាចាំបាច់​​នៅលើទីផ្សារ​​ ។

ឯកឧត្តមបន្តថា ៖

«អន្តរការីមូល​បត្រ​រដ្ឋ នឹងអនុញ្ញាត​ឱ្យដំណើរការ​ទីផ្សារ​ដំបូងកាន់តែ​ល្អ​ប្រសើរ ដោយមានការ​ចូលរួម​ពីវិនិយោគិន និងសាធារណជនជាអ្នកទិញ ប៉ុន្តែតួនាទីអន្តរការីមូលបត្រ​រដ្ឋ នឹង​កាន់តែធំទូលាយ​នៅ​ពេល​ដែលយើង​ចាប់ផ្ដើមដំណើរការ​ទីផ្សារ​បន្តបន្ទាប់។ មូល​បត្រ​រដ្ឋ គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ ដ៏សំខាន់មួយ​សម្រាប់បម្រើ​ឱ្យ​រាជរដ្ឋាភិបាលក្នុង​ការ​កៀរគរ​ហិរញ្ញប្បទាន ទាំង​ក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជន​សម្រាប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និងសង្គម ។ ​មូល​បត្រ​រដ្ឋ ដែលបោះផ្សាយ​ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង​របស់រដ្ឋាភិបាល​កកម្ពុជា ត្រូវ​បានចាត់ទុកជា​ឧបករណ៍​បំណុលដែលគ្មាន​ហានិភ័យ» ។ 

ឯកឧត្តមរំពឹងថា ក្រោយពេលធនាគារអេស៊ីលី​ដា ទទួលបានការអនុញ្ញាត​ឱ្យធ្វើជាអន្តរការីមូលបត្ររដ្ឋ ការ​លក់​មូល​បត្រ​​របស់រដ្ឋ​នឹង​កើនឡើង​ខ្ពស់​ ជាក់ស្ដែង​កន្លងមកដែលមិនទាន់មាន​អន្តរការីមូល​បត្ររដ្ឋ​ផង តែការលក់​មូល​បត្រ​រដ្ឋ​មានចំនួនជាង​ ១០០លានដុល្លារអាមេរិក ដូច្នេះ នៅពេល​មានអេស៊ីលីដា​ធ្វើជា​អន្តរការីមូលបត្រ​រដ្ឋ នោះ​ការ​លក់​នឹង​កើនឡើង​ខ្ពស់បន្ថែមទៀត ។​

លោកបណ្ឌិត ​អ៊ិន ចាន់នី​ ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនា​គា​រ​​​អេស៊ីលីដា ភីអិលស៊ិ​ ពិតជាមាន​មោទនភាព​ក្រៃលែងដែល​បានទទួល​ការ​អនុញ្ញាត​ពី​និយ័តក​រ​មូលបត្រ​កម្ពុជាធ្វើជា​អន្តរការីមូលបត្ររដ្ឋ​ក្នុងវិស័យ​មូលបត្រ​ ដើម្បី​ផ្ដល់​សេវា​កម្មនេះ​ជូនដល់​វិនិយោគិន ​ទាំង​ក្នុង​ និ​ងក្រៅ​ប្រទេស​ ដែល​មានបំណង​វិនិយោគ​ និង/ឬជួញដូរ​មូលបត្រ​រដ្ឋ​នៅកម្ពុជា  តាមរយៈ​ធនាគារ​អេស៊ីលីដា ភី​អិ​ល​ស៊ី ដែលជា​ជម្រើស​នៃការ​វិនិយោគមួយ​បន្ថែមទៀតប្រកបដោយ​សុវត្ថិភាព​​ និងទទួលបានអត្ថ​ប្រយោ​ជ​ន៍​ ។ លើសពីនេះ ការ​វិនិយោគលើ​មូលបត្រ​រដ្ឋ​គឺជាការ​ចូលរួម​ចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *